ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹត​.ក​សម្លា.ប់​ស្ត្រី​លក់​គ្រឿង​ទេស​ប្លន់​យក​ទ្រព្យ​សម្បត្តិ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​លក់​គ្រឿង​ទេស​ម្នាក់​​បាន​ស្លា.ប់​យ៉ាង​អាណោច​អាធ័មនៅ​ក្នុង​ផ្ទះ​ ​របស់​ខ្លួន​ដោយ​សារ​ក្រុម​ចោរ​​យក​ក្រមា​រឹត​.ក​​សម្លា.ប់​​​ ប្លន់​យក​ទ្រព្យ​សម្បត្តិ​ កាល​ពី​វេលា​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥ មេសា​ ហើយ​​រហូត​ដល់​​វេលា​ម៉ោង​៥​​ភ្លឺ​ ​ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​សមត្ថ​កិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​​ ។

រាជធានីភ្នំពេញ ៖ ស្ត្រី​លក់​គ្រឿង​ទេស​ម្នាក់​​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័មនៅ​ក្នុង​ផ្ទះ​ ​របស់​ខ្លួន​ដោយ​សារ​ក្រុម​ចោរ​​យក​ក្រមា​រឹត​.ក​​សម្លាប់​​​ ប្លន់​យក​ទ្រព្យ​សម្បត្តិ​ កាល​ពី​វេលា​ម៉ោង​ជិត​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥ មេសា​ ហើយ​​រហូត​ដល់​​វេលា​ម៉ោង​៥​​ភ្លឺ​ ​ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​​សមត្ថ​កិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ​​ ។

ហេតុ​ការណ៍​រឹត​.ក​សម្លាប់​ប្លន់​​​​យក​ទ្រព្យ​សម្បត្តិ​នេះ​​ បាន​កើត​ឡើង​​នៅ​ក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ​ ខណ្ឌ​​សែន​សុខ ។ ស្ត្រីរង​គ្រោះ​​ឈ្មោះ ឡាំ សុខ​ពិសី​ អាយុ​២៩​ឆ្នាំ​ ជា​អ្នក​លក់​គ្រឿង​ទេស​ ប្តី​ឈ្មោះ​ ម៉ា រិទ្ធី​ អាយុ​៣០​ឆ្នាំ ជា​សន្តិ​សុខ​នៅ​មណ្ឌល​កែ​ប្រែ​បន្សាប​គ្រឿង​ញៀន​​ឱកាស​ខ្ញុំ ។

ស្ត្រី​ឈ្មោះ ឡាំ សំសុី​ អាយុ​៤៨​ឆ្នាំ​ ត្រូវ​ជា​ម្តាយ​​បង្កើត​ជន​រង​គ្រោះ​​ និង​មាន​​ទី​លំនៅ​ក្បែរ​​គ្នា​ផង​នោះ​​​​​ បាន​បំភ្លឺ​ប្រាប់​សមត្ថ​កិច្ច​ថា នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​​ទី​២៥ មេសា គាត់​បាន​ឮសូរ​ក្តុង​ក្តាំង​​ត្រង់​ទ្វារ​​​​ផ្ទះ ខណៈ​ដែល​នាង​​ដេក​នៅ​ក្នុង​ផ្ទះ​​តែ​ម្នាក់​ឯង​ ចំណែក​ប្តី​មិន​នៅ​ផ្ទះ​ ដោយ​ជាប់​រវល់​ទៅ​យាម​នៅ​មណ្ឌល​កែ​ប្រែ​បន្សាប​គ្រឿង​ញៀន​ឱកាស​ខ្ញុំ​។ ស្ត្រី​ជា​ម្តាយ​បន្ត​ថា​ ពេល​នោះ​គាត់​​ក៏​ក្រោក​ទៅ​ផ្ទះ​កូន​ស្រី​ ស្រាប់តែ​ឃើញ​​​​ទ្វារ​ផ្ទះ​​​ចំហ​ និង​បាន​ឃើញ​មនុស្ស​ប្រុស​​ម្នាក់​រត់​ចេញ​ពី​ក្នុង​ផ្ទះ​ និង​​មាន​ស្ពាយ​ស្បោង​មួយ​ផង​ដែរ ​ធ្វើ​ឱ្យ​រូប​គាត់​សង្ស័យ​ថា ច្បាស់​ជា​ចោរ​​ចូល​​ទៅ​ក្នុង​ផ្ទះ​កូន​ស្រី​របស់​គាត់​ហើយ ។ ភ្លាមៗ​នោះ​គាត់​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ និង​ឡើង​ទៅ​លើ​ឡៅ​តឿ​​ជា​បន្ទប់​​កូន​ស្រី​​ដេក ក៏​ប្រទះ​ឃើញ​កូន​ស្រី​របស់​គាត់​​ស្លាប់​​ទៅ​ហើយ​នៅ​លើ​គ្រែ​ពូក​​ ទើប​គាត់​ស្រែក​ឆោឡោ​​ឡើង​ផ្អើល​ដល់​អ្នក​ភូមិ​តែ​ម្តង ។

ស្ត្រី​ជា​ម្តាយ​​បញ្ជាក់​ថា ពេល​ដឹង​ថា​កូន​ស្រី​ស្លាប់ គាត់​ក៏​ទូរ​ស័ព្ទ​ប្រាប់​ប្តី​របស់​នាង​ដែល​ជា​កូន​ប្រសា​ឈ្មោះ​ ម៉ា រិទ្ធី​ អាយុ​៣០​ឆ្នាំ​ ​ដែល​ទៅ​យាម​​នៅ​មណ្ឌល​កែ​ប្រែ​បន្សាប​គ្រឿង​ញៀន​​​ឱកាស​ខ្ញុំ ឱ្យ​មក​ផ្ទះ​ជា​បន្ទាន់ ។ ​តាម​ការ​ឱ្យ​ដឹង​​ពី​ប្តី​នារី​រង​គ្រោះ ​ទ្រព្យ​សម្បត្តិ​ដែល​ចោរ​ប្លន់​យក​ទៅ​នោះ​​មាន​ទូរ​ស័ព្ទ​​ម៉ាក​សាំសុ៊ង​​ហ្គាឡាក់​ស៊ី​១​គ្រឿង និង​លុយ​ខ្មែរ​១​លាន​៤​សែន​​រៀល​ រួម​នឹង​លុយ​អាមេរិក​​ចំនួន​៣០០​ដុល្លារ​​ផង​ដែរ ។ ចំពោះ​ប៉ូលិស​ដែល​ចុះ​​ទៅ​ត្រួត​ពិនិត្យ​​សព​​បាន​ឱ្យ​ដឹង​ថា សព​ត្រូវ​បាន​​ជន​ដៃ​ដល់​យក​ក្រមា​រឹត​.ក​សម្លាប់​ នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ដេក​លក់​​​នៅ​លើ​គ្រែ ។ មិន​ទាន់​​មាន​ការ​សន្និ​ដ្ឋាន​បែប​ណា​នៅ​ឡើយ​ទេ​​ ថា​តើ​​ចោរ​នោះ​ចេញ​ពី​ប្រភពណា ៕