ស្រ្តីអនាថាត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុករបួសធ្ងន់
រាជធានីភ្នំពេញ ៖ ស្រ្តីអនាថាម្នាក់ អាយុជាង៣០ឆ្នាំ ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកបណ្តាលឱ្យរងរបួសធ្ងន់ ដោយរយះសើយស្បែកក្បាល ពីសៀតផ្កាម្ខាងទៅម្ខាងទៀតមើលឃើញលលាដ៍ក្បាល ហើយរថយន្តបើករត់គេចបាត់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ មេសា ២០១៤ នៅលើផ្លូវលេខ២១៧ ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ចែករំលែកព័តមាននេះ