ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ផឹកស៊ីស្រវឹង​ខឹង​គេ​ជេរ​ទាញ​កាំ​បិត​ប័ុងតោ​​ដេញ​​កា.ប់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទំនាស់​ពាក្យ​សម្តី​នៅ​ក្នុង​ការដ្ឋាន​សាង់សង់​ផ្ទះ​មួយ​កន្លែង​​រវាងបុរស​​​២​នាក់ បង្ក​ឱ្យ​មាន​អំពើ​ហិ.ង្សា​កើត​ឡើង​ដោយ​​បុរស​ជា​ជនសង្ស័យ​បាន​ទាញ​កាំ​បិត​ប័ុងតោ កា.ប់​ទៅលើ​​ប្រ​ពន្ធ​បុរសដែល​ជា​​ដៃ​គូ​​​ជម្លោះរបស់ខ្លួន​ ​​បណ្តាល​​ឱ្យ​របួស​ស្រាល​​​ដោយ​សារ​បុរសជាប្តី​ចាប់កដៃ​ជនសង្ស័យ​ជាប់ ។ ហេតុការណ៍​​នេះ​​កើត​​ឡើង​​​​កាល​​​ពី​​​​​​វេលា​​ម៉ោង​ ៩និ​ង​២​​​​​០​នាទីយប់​​ ថ្ងៃទី២៥​ មេសា​ ​​នៅ​ក្នុ​ង​ការដ្ឋាន​​សាង​ស​ង់​ផ្ទះ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិអូរ​អណ្តូង​មួយ​ សង្កាត់​ព្រែក​ប្រា ខណ្ឌមាន​ជ័យ ​។

រាជធានី​ភ្នំពេញ ៖ ទំនាស់​ពាក្យ​សម្តី​នៅ​ក្នុង​ការដ្ឋាន​សាង់សង់​ផ្ទះ​មួយ​កន្លែង​​រវាងបុរស​​​២​នាក់ បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ដោយ​​បុរស​ជា​ជនសង្ស័យ​បាន​ទាញ​កាំ​បិត​ប័ុងតោ កាប់​ទៅលើ​​ប្រ​ពន្ធ​បុរសដែល​ជា​​ដៃ​គូ​​​ជម្លោះរបស់ខ្លួន​ ​​បណ្តាល​​ឱ្យ​របួស​ស្រាល​​​ដោយ​សារ​បុរសជាប្តី​ចាប់កដៃ​ជនសង្ស័យ​ជាប់ ។ ហេតុការណ៍​​នេះ​​កើត​​ឡើង​​​​កាល​​​ពី​​​​​​វេលា​​ម៉ោង​ ៩និ​ង​២​​​​​០​នាទីយប់​​ ថ្ងៃទី២៥​ មេសា​ ​​នៅ​ក្នុ​ង​ការដ្ឋាន​​សាង​ស​ង់​ផ្ទះ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិអូរ​អណ្តូង​មួយ​ សង្កាត់​ព្រែក​ប្រា ខណ្ឌមាន​ជ័យ ​។

ជន​បង្ក​មាន​ឈ្មោះ ពេញ ទី ភេទប្រុស អាយុ​២៦​ឆ្នាំ ជា​កម្ម​ករ​សំណង់ ស្រុក​កំណើត​នៅ​ភូមិ​​អរិយ​ក្សត្រ​ ស្រុក​ល្វា​ឯម ខេត្ត​កណ្តាល​។ ជនរងគ្រោះ ឈ្មោះ នុត សាវន​ ភេទ​ស្រី អាយុ​៤៧ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់នៅ​កន្លែង​កើត​ហេតុ​ ​មាន​ស្រុក​កំ​ណើត​នៅ​ភូមិ​កំពង់​ហ្លួង ស្រុក​ខ្សាច់កណ្តាល​ ខេត្ត​កណ្តាល ចំណែក​ប្តី​ ស្រ្តី​រង​គ្រោះ មានឈ្មោះ ឌឹម ភា អាយុ៤៧​ឆ្នាំជាកម្មករ​​ សំណង់ ស្នាក់កន្លែង​កើត​ហេតុ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​បឹង​គ្រំ សង្កាត់ល្វា​ឯម ស្រុក​ខ្សាច់​កណ្តាល​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេល​កើត​ហេតុ គេឃើញ​ជនបង្ក​បាន​មក​ផឹក​ស៊ី នៅ​ការដ្ឋានមួយ​​ជា​កន្លែង​ដែល​ជនរងគ្រោះ​ស្នាក់​នៅ​ធ្វើ​ការ​បច្ចុប្បន្ន​ ដោយ​ជនប​ង្ក​ស្គាល់អ្នក​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​នេះ​ ហើយ​ណា​មួួយ​មា​របស់​ជនបង្ក​គឺ​ជា​មេការនៅ​ក្នុង​ការដ្ឋាន​ខាងលើផងដែរ។​ ពេល​ផឹកស៊ី​ជនបង្ក​បាននិយាយ​ឡូ​ឡា​រំខាន​ដល់ភាគី​ជនរងគ្រោះ​កំពុង​គេង នៅ​ក្បែរ​កន្លែង​ផឹកស៊ី​នោះ ហើយ​ប្តី​ស្រ្តី​រងគ្រោះក៏​ប្រាប់ទៅ​ជនបង្កថា(អាអូ​ន​ផឹក​ស៊ី​ស្រវឹង​កុុំឡូឡា) ជនបង្ក​បាន​តប​ថា​(ខ្ញុំផឹកស៊ី​តែខ្ញុំ​ទេ​)​ហើយ​មាន​កា​ឈ្លោះ​ប្រ​កែកគ្នាហូរ​ហែរ ដោយ​ប្តី​ស្រី្តរង​គ្រោះ​បាន​ជេ​ប្រ​មាថដល់ជនសង្ស័យ​​​ផង​ដែរ ​ធ្វើឱ្យ​ជនសង្ស័យ​ខឹង​ក៏ទាញ​កាំ​បិត​​បុ័ងតោកាប់ទៅលើ​ប្រពន្ធរបស់​បុរស​គូ​ជម្លោះ ប៉ុន្តែត្រូវបានបុរសជាប្តី​ចាប់កករដៃ​ជនបង្ក​បានធ្វើឱ្យ​ប្រពន្ធរង​របួស​ស្រាល។

ក្រោយ​ពេល​កើតហេតុ​ជនបង្ក​បាន​ទាញ​ម៉ូតូ​ជិគេច​ខ្លួនតែ​ត្រូវ​បាន​គេនាំគ្នាដេញ​តាមរហូត​ចាប់បាន​នៅ​ចមណុច ផ្លូវ៣៦៩​​រួច​នាំទៅ​សាលាសង្កាត់ព្រែកប្រាដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។