ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញចាប់បានរថយន្ត​តូរីស​ដែលបុក​ម៉ូតូគុបជ្រុង​៩០​ ជិះ០២​នាក់បង​ប្អូនរបួសធ្ងន់ក្រោយ​ពេលកើតហេតុ​២០​នាទី​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​តូរីស​ដែល​បើក​បុក​ម៉ូតូ​គុប​ជ្រុង​៩០ បណ្តាល​ឱ្យ​បង​ប្អូន​០២នាក់របួស​ធ្ងន់​ហើយ​បើក​រត់គេច​នោះ​ពេល​នេះ​ត្រូវ​បាន​គេ​ដេញ​ចាប់បាន​នៅ​ក្រោយ​ពេល​ ២០នាទី​ បន្ទាប់​ពី​កើត​ហេតុ ។

រថយន្ត​បង្ក​ប្រភេទ​តូរីស ពណ៌ទឹកប៊ិច​ ពាក់ស្លាក​លេខ​កំពង់ចាម2A-2153 ជិះ​គ្នា​០២នាក់គឺ​​ម្ចាស់រថយន្តនិង​ថៃកុង ប៉ុន្តែ​ក្រោយ​

រាជធានីភ្នំពេញ ៖ រថយន្ត​តូរីស​ដែល​បើក​បុក​ម៉ូតូ​គុប​ជ្រុង​៩០ បណ្តាល​ឱ្យ​បង​ប្អូន​០២នាក់របួស​ធ្ងន់​ហើយ​បើក​រត់គេច​នោះ​ពេល​នេះ​ត្រូវ​បាន​គេ​ដេញ​ចាប់បាន​នៅ​ក្រោយ​ពេល​ ២០នាទី​ បន្ទាប់​ពី​កើត​ហេតុ ។

រថយន្ត​បង្ក​ប្រភេទ​តូរីស ពណ៌ទឹកប៊ិច​ ពាក់ស្លាក​លេខ​កំពង់ចាម2A-2153 ជិះ​គ្នា​០២នាក់គឺ​​ម្ចាស់រថយន្តនិង​ថៃកុង ប៉ុន្តែ​ក្រោយ​ពេល​កើត​ហេតុ​ថៃកុង​រថយន្ត​រត់គេច​បាត់ហើយ នៅសល់តែ​ម្ចាស់រថយន្ត​ដែលត្រូវ​ទៅ​ដោះស្រាយ​​ជា​មួយ​គ្រួសារ​ជនរងគ្រោះ​។

សូម​រំលឹកផងដែរថា​យុវជន​ម្នាក់​​រួម​ដំណើរ​ជា​មួយ​ប្អូន​ប្រុសម្នាក់​ ទៀត​​ដោយ​ជិះ​ម៉ូគុប​ជ្រុង​នៅតាម​ផ្លូវ ហើយ​ត្រូវបាន​រថយន្ត​តូរី​ស​មិន​ស្គាល់​អត្ត​សញ្ញាណ​ បុក​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​របួស​ធ្ងន់ទាំង​ពីរ​នាក់ ។ ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៨​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី ២៥  មេសា ២០១៤ នៅចំណុច មុខ​ផ្ទះ​លក់គ្រឿង​សំណង់​យី​ហោ ហៃ សុគន្ធ តាម​ផ្លូវ​បេតុង​កែង​និង​ផ្លូវ​លេខ​៣៦៩ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ ។

តាម​ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុបាន​ឱ្យ​ដឹង​ថា នៅ​មុ​ន​ពេល​កើត​ហេតុ​ ជនរងគ្រោះ​ទាំង​ពី​រអ្នក​ ជិះ​ម៉ូតូ​គុប​ជ្រុ៩០ពណ៌​ទឹក​ប៊ិច​ ពាក់ស្លាក​ភ្នំពេញ 1AA-2195 ធ្វើដំណើរ​តាម​ផ្លូវ​បេតុង មក​ដល់​ចំណុច​កើត​ហេតុ​ក៏​មាន​រថ​យន្ត​តូរីស​មួយ​គ្រឿង​មិន​ស្គាល់​អត្ត​ សញ្ញាណ​ បើក​មក​បុក​ម៉ូតូ​ជនរង​គ្រោះ​ពេញ​ទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ខ្ទាត​ទៅ​ម្ខាង​ផ្លូវ ចំណែ​ក​អ្នក​ជិះ​០២​នាក់​បង​ប្អូន​របួស​ធ្ងន់​។ជនរងគ្រោះ​ទី១.ប្អូន ភេទប្រុស អាយុ​​១៤​ឆ្នាំ របួស​បាក់ភ្លៅ​ស្តាំ ស្តូក​ស្តឹង​នៅ​និង​កន្លែង ចំណែក​ជនរងគ្រោះ​ទី២. បង​ អាយុ​១៨ ឆ្នាំ សន្លប់ស្តូកស្តឹង​នៅ​និង​កន្លែង ហើយ​រថយន្ត​បាន​បើក​គេច​បាត់​ស្រ​មោល​តែ​ម្តង ។

ក្រោយ​ពេលកើត​ហេតុ​ជនរងគ្រោះ​ទាំង​០២ ត្រូវ​បាន​រថយន្ត​មន្ទី​ពេទ្យ​បង្អែក​មាន​ជ័យ បញ្ជូនទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​​​ចំណែក​ឯម៉ូតូ​ជនរង​គ្រោះ​ ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុកនៅ​សា​លា​សង្កាត់​ព្រែក​ប្រា ។