ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អាបេ​ អបអរ​ការ​រីក​ចម្រើន​​ជា​ប្រវត្តិ​សាស្ត្រ​ រវាង​ជប៉ុន​​និង​អាមេរិក​

11 ឆ្នាំ មុន

​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ លោក ស៊ីន​ហ្សូ អាបេ វាយ​តម្លៃ​កាល​ពី​ថ្ងៃ​ទី​២៥ មេសា​ ថា ជប៉ុន​និង​សហ​រដ្ឋ​អាមេរិក​​ សម្រេចបាន​​​ជោគ​ជ័យ​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ក្នុង​ឱកាស​នៃ​ការ​ជួប​គ្នា​​កំពូល​ជាមួយ​លោក បារ៉ាក់​ អូបាម៉ា​ ដោយ​សារ​កិច្ច​ព្រម​ព្រៀង​​ស្តី​ពី​បញ្ហា​សន្ត​ិសុខ​ និង​ការ​រីក​ចម្រើន​​កត់​សម្គាល់​ឃើញ​ក្នុង​ការ​ចរចា​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី ។

​បន្ទាប់​​ពី​លោក អូបាម៉ា បញ្ចប់​ទស្សន​កិច្ច​​នៅ​ជប៉ុន​ លោក​ អាបេ​ ថ្លែង​ទៅ​កាន់​​សារ​ព័ត៌​មាន​ថា​ នេះ​ជា​សេច​ក្តី​ថ្លែង​ការណ៍​​ប្រវត្តិ​សាស្ត្រ​មួយ​ សម្រាប់​ជប៉ុន​ និង​សម្រាប់​សហ​រដ្ឋ​  អាមេរិក ។​នេះ​ជា​​​ទស្សន​កិច្ច​​លើក​ដំបូង​របស់​ប្រមុខ​រដ្ឋ​អាមេរិក​​មួួយ​រូប​នៅ​ជប៉ុន​ ចាប់តាំង​ពី​១៨​ឆ្នាំ​មក​ហើយ​ ។ ក្រោយ​បញ្ចប់​ទស្សន​កិច្ច​​នេះ របស់​លោក អូបាម៉ា​ ប្រទេស​ទាំង​ពីរ​​បាន​ចេញ​សេច​ក្តី​ប្រកាស​រួម​មួយ​​ដែល​អះ​អា​ង​ថា ភាគី​ទាំង​២​ប្រឆាំង​រាល់​ការ​​​ទាម​ទារ​​ដែន​ដី ឬ​ដែន​សមុទ្រ​ ដោយ​បញ្ជាក់​ថា​ សន្ធិ​សញ្ញា​​សន្តិ​សុខ​ទ្វេ​ភាគី​ ក្រសោប​ទាំង​ប្រជុំ​កោះ​សេន​កាគូ​ទាម​ទារ​យក​ដោយ​ចិន ក្រោម​ឈ្មោះ​ថាប្រជុំ​កោះ​ឌី​អាវយូ​ផង ។

​ទោះ​បី​ជា​យ៉ាង​ណា​ ក្រុង​វ៉ា​ស៊ីន​តោន​​ និង​ក្រុង​តូក្យូ​​នៅ​ពុំ​ទាន់​​​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​​​​ខាង​ពាណិជ្ជ​កម្ម​មួយ​ ពោល​គឺ​ការ​ផ្លាស់​ប្តូរ​សេរី​ឆ្លង​កាត់​បា៉ស៊ី​ហ្វិក​​ ។ ក៏​ប៉ុន្តែ​លោក​​ អាបេ យល់​ថា​ ដំណាក់​កាល​​គន្លឹះ​មួយ​អាច​សម្រេច​​បាន​ក្នុង​ការ​បំពេញ​ការ​រីក​ចម្រើន​ក្នុង​​ការ​ចរចា​រវាង​ប្រទេស​ទាំង​២ ៕