ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាលិច ៖ ប្រឹង​ប្រែង​មុជ​រក​​អ្នក​ស្លា.ប់​ មុន​​ព្យុះ​មួយ​មក​ដល់

11 ឆ្នាំ មុន

​ពួក​អ្នក​មុជ​ទឹក​កូរ៉េ​ខាង​ត្បូង​កាល​ពី ថ្ងៃ​ទី​២៥ មេសា​ ខិត​ខំ​មុជ​តាម​រក​​​​ស្រង់​សាក​សព​​មនុស្ស​ជាង​១០០​នាក់​ទៀត​ ដែល​នៅ​ជាប់​ក្នុង​នាវា​ ដែល​លិច​នៅ​ក្នុង​ដែន​ទឹក​កូរ៉េ​​ខាង​​ត្បូង​ ខណៈ​ព្យុះ​មួយ​ជិត​មក​ដល់​ ។ ​ចំនួន​សាក​សព​​មនុស្ស​ដែល​ស្រង់​បាន​​ចេញ​ពី​ទឹក​​ មក​ដល់​​ថ្ងៃ​ទី​​២៥ មេសា ឡើង​ដល់​១៨១​នាក់ ប៉ុន្តែ​មនុស្ស​​១២១​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន ជាប់​ក្នុង​នាវា Sewol ដែល​លិច​​កាល​ពី​ថ្ងៃ​ទី​១៦

​ពួក​អ្នក​មុជ​ទឹក​កូរ៉េ​ខាង​ត្បូង​កាល​ពី ថ្ងៃ​ទី​២៥ មេសា​ ខិត​ខំ​មុជ​តាម​រក​​​​ស្រង់​សាក​សព​​មនុស្ស​ជាង​១០០​នាក់​ទៀត​ ដែល​នៅ​ជាប់​ក្នុង​នាវា​ ដែល​លិច​នៅ​ក្នុង​ដែន​ទឹក​កូរ៉េ​​ខាង​​ត្បូង​ ខណៈ​ព្យុះ​មួយ​ជិត​មក​ដល់​ ។ ​ចំនួន​សាក​សព​​មនុស្ស​ដែល​ស្រង់​បាន​​ចេញ​ពី​ទឹក​​ មក​ដល់​​ថ្ងៃ​ទី​​២៥ មេសា ឡើង​ដល់​១៨១​នាក់ ប៉ុន្តែ​មនុស្ស​​១២១​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន ជាប់​ក្នុង​នាវា Sewol ដែល​លិច​​កាល​ពី​ថ្ងៃ​ទី​១៦ មេសា ជាមួយ​មនុស្ស​ជិត​៤៧០​នាក់​ ក្នុង​នោះ​៣៥២​នាក់​ ជា​សិស្ស​សាលា​ធ្វើ​​ដំណើរ​សិក្សា ។

ពួក​អ្នក​មុជ​ទឹក​​ក្នុង​​មួួយ​ថ្ងៃៗ​​ មុជ​ស្រង់​​សាក​សព​មនុស្ស​បាន​ប្រមាណ​​ជា​៣០​នាក់​ ។ ទោះ​បី​​យ៉ាង​ណា​ សាច់ញាតិ​​​គ្រួសារ​​អ្នក​បាត់​ខ្លួន មាន​ការ​ខឹង​សម្បារ​ចំពោះ​អាជ្ញាធរ​​ដែល​មាន​ការ​យឺត​យ៉ាវ​ ក្នុង​ការ​តាម​ស្រង់​​​​សាក​សព​​​​មនុស្ស​ជាប់​ក្នុង​នាវា​លិច​នោះ​ ។ កាល​ពី​យប់​ថ្ងៃ​ទី​២៤ មេសា សាច់​ញាតិ​​​ជន​រង​គ្រោះ​មួួយ​ក្រុម​​​ បាន​នាំ​គ្នា​​វាយ​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​​​ ដោយ​ចោទ​ថា​ចេះ​តែ​និយាយ​ពាក្យ​កុហក​បែ​ប​នេះ បែប​នោះ ៕