ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋ​កិច្ច​កូរ៉េ​ខាង​ត្បូង​កើន​ឡើង​លើស​ការ​រំពឹង​ទុក​

11 ឆ្នាំ មុន

ក្នុង​អំឡុងពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤ នេះ​ វិស័យ​សេដ្ឋ​កិច្ច​របស់​ប្រទេស​កូរ៉េខាង​ត្បូង​បាន​កើន​ឡើង​ខ្ពស់​ជាង​ការ​ព្យាករ​របស់​ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​ដល់​ទៅ​០,៩% ធៀប​នឹង​ត្រី​មាស​មុន​ដែល​ការ​ព្យា​ករ​ត្រឹម​តែ​០,៨%​ ប៉ុណ្ណោះ ។​ ចាប់​តាំងពី​ដើម​ឆ្នាំថ្មី​ ២០១៤​ GDP បាន​កើន​ឡើង​៣,៩%​ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​នៅ​ក្នុង​រយៈ​ពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ ។​

សន្ទទស្សន៍​នៃ​ប្រាក់​វុ៉ន​របស់​កូរ៉េ​បាន​កើន​ឡើង​០,១%​ ប្រឆាំង​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ក្នុង​ទីក្រុងសេអ៊ូល​សប្តាហ៍​នេះ​ ខណៈ​ដែល​សន្ទទស្សន៍​នៃ​ផ្សារ​ភាគ​ហ៊ុន​ធ្លាក់​ចុះ​០,២%​ ។ គិត​ត្រឹម​ថ្ងៃទី​២៥ មេសា​ ក្នុង​១​ដុល្លារ​អាមេរិក ស្មើ​នឹង​១០៣៨,២៥​វុ៉ន ៕