ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​ជា​មនុស្ស​ល្អ​ត្រឹមតែ​ការ​ចេះ​និយាយ​លើកដាក់

4 ឆ្នាំ មុន

បុគ្គល​មិន​គប្បី​អួត​ខ្លួនឯង​ក្នុង​រឿង​អ្វី​ៗ​នោះ​ទេ ព្រោះ​ជីវិត​នេះ​មិន​មាន​អ្វី​ទៀងទាត់​ឡើយ ។ ការ​ធ្វើ​សេចក្តី​ល្អ​ដើម្បី​ខ្លួនឯង​ជា​មនុស្ស​ល្អ មិនមែន​គ្រាន់តែ​ដើម្បី​និយាយ​លើកដាក់ បង្អួតបង្អរ​អ្នក​ដទៃ​នោះ​ឡើយ ត្រូវ​លទ្ធ​ផល​នៃ​សេចក្តី​ល្អ​ទៅ​បង្ហាញ​ទើប​ជា​សន្តាន​នៃ​សប្បុរស ។ ដូច​នៅ​ក្នុង​ព្រះ​គាថា​ធម្មបទ​មួយ​កន្លែង​ទ្រង់​ត្រាស់​សម្តែង​ថា ន…

បុគ្គល​មិន​គប្បី​អួត​ខ្លួនឯង​ក្នុង​រឿង​អ្វី​ៗ​នោះ​ទេ ព្រោះ​ជីវិត​នេះ​មិន​មាន​អ្វី​ទៀងទាត់​ឡើយ ។ ការ​ធ្វើ​សេចក្តី​ល្អ​ដើម្បី​ខ្លួនឯង​ជា​មនុស្ស​ល្អ មិនមែន​គ្រាន់តែ​ដើម្បី​និយាយ​លើកដាក់ បង្អួតបង្អរ​អ្នក​ដទៃ​នោះ​ឡើយ ត្រូវ​លទ្ធ​ផល​នៃ​សេចក្តី​ល្អ​ទៅ​បង្ហាញ​ទើប​ជា​សន្តាន​នៃ​សប្បុរស ។

ដូច​នៅ​ក្នុង​ព្រះ​គាថា​ធម្មបទ​មួយ​កន្លែង​ទ្រង់​ត្រាស់​សម្តែង​ថា ន វាក្ករ​ណ​ម​ត្តេន វណ្ណ​បោ​ក្ខ​រតាយ វា សាធុ​រូ​បោ ន​រោ ហោ​តិ ឥ​ស្សុ​កី មច្ឆរី ស​ឋោ ។ ប្រែ​ថា បុគ្គល​មាន​សេចក្តី​ច្រណែន មាន​សេចក្តី​កំណាញ់ ជា​អ្នក​អួត​អាង ឈ្មោះ​ថា​ជា​មនុស្ស​ល្អ​ដោយហេតុ​ត្រឹមតែ​ចេះ​និយាយ​ឬ​ដោយ​ភាព​ជា​អ្នកមាន​ពណ៌​សម្បុរ​ល្អ​ស្អាត​តែ​ប៉ុណ្ណោះ ។

លុះណាតែ​អកុសលធម៌​មាន​ឥស្សា​ច្រណែនឈ្នានីស​ជាដើម ដែល​បុគ្គល​ណា​បាន​ផ្តាច់ផ្តិល​ដក​ឡើង​ដាច់​ចាក​ឫសគល់​ហើយ បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នកមាន​ទោសៈ​ខ្ជាក់​ចោល​ហើយ ជា​អ្នកមាន​ប្រាជ្ញា​វៃឆ្លាត ទើប​ហៅ​ថា​ជា​មនុស្ស​ល្អ​ពិតប្រាកដ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ