រាជធានីភ្នំពេញ ៖ អ្នកនំាពាក្យគណបក្សង្គ្រោះជាតិ លោក យ៉ែម បុញ្ញប្ញទ្ឋិ បានឲ្យកោះសន្តិភាពដឹងតាមទូរសព័្ទនៅរសៀលថ្ងៃទី២៤ មេសា ២០១៤ថា លោក សម រង្ស៊ី និង លោក កឹម សុខា នឹងវិលមកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៨ ឬ ២៩ មេសា សបា្តហ៏ក្រោយនេះ ។
លោក យ៉ែម បុញ្ញប្ញទ្ឋិ បង្ហើបឲ្យដឹងបែបនេះ ធ្វើឡើងទន្ទឹមគ្នានឹងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានបា្រប់កោះសន្តិភាពតាមទូរសព័្ទនៅរសៀលថ្ងៃព្រហស្បតិ៍នេះដែរថានៅចុងខែមេសាខាងមុខនេះ អាចនឹងមានជំនួបកំពូលរវាងមេដឹកនំាគណបក្សទំាងពីរ ដើម្បីដោះស្រាយបញ្ហានានាដែលមិនទាន់បានឯកភាពគ្នា ។
កាលពីព្រឹកថ្ងៃទី០៩ មេសា ០១៤ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាង៤០នាទីដោយក្នុងជំនួបនោះមេដឹកនំាទំាងពីរ បានជជែកគ្នាផ្តោតសំខាន់ទៅលើការបោះឆ្នោតជ្រើសរើសសមាជិកសភា និង ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មុនអាណត្តិ ។ ការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ការកែទម្រង់ប្រព័ន្ឋផ្សព្វផ្សាយ ។
ក្រោយជំនួបគ្នាតាមទូរស័ព្ទ ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកមួយចំនួនហាក់បង្ហាញក្តីសង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន និងមេបក្សប្រឆាំង អាចនឹងជួបគ្នាដោះស្រាយវិបត្តិក្រោយការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥ នៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបនឹងរំលងទៅបានប៉ុន្មានថ្ងៃកន្លងមកនេះ ។
យ៉ាងណាក៏ដោយ បើតាមនាយករដ្ឋមន្រ្តីស្តីទី លោក ស ខេង បានបា្រប់ក្រុមអ្នកកាសែតនៅក្រោយបញ្ចប់ពិធីប្រកាសតែងតំាង និង ចូលកាន់មុខតំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៏ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រធានបណ្ឌិតសភានគរបាលកម្ពុជា និង តែងតំាងលោក ម៉ា ឈឿន ជាអនុរដ្ឋលេខធិការក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ មេសា ២០១៤ថា បើមានជំនួបកំពូល តើនិយាយរឿងអី ចាប់ផ្តើមពីត្រង់ណា ពីព្រោះយើងបានធ្វើអស់ហើយ តំាងពីក្រោមដល់កំពូល ដល់ទីបំផុតនំាគ្នាទាត់ចោល ៕
ចែករំលែកព័តមាននេះ