រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា បន្តកម្ចាត់អ្នកដែលចង់បំបែកផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា និងអ្នកកាន់តែចង់បំបែកអ្នក និងកាន់តែបែកខ្លួន ។

ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីមានក្រុមប្រឆាំងចំនួនបានលើកឡើងថា ការដំឡើងឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូ មិន្ទ ជូនសម្ដេចពិ ជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងហាក់ភ្លេចសម្ដេចក្រឡា ហោម ស ខេង ដែលជាឥស្សរជនមួយរូប ក្នុងគណបក្សប្រជាជនកម្ពុជា ។
ថ្លែងក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាពសម្ដេចតេជោ បានលើកឡើ ងថា ក្រុមប្រឆាំងគ្មានសមត្ថភាពបំបែកផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជានោះទេ តែផ្ទុយទៅវិញគណបក្សប្រឆាំងទេដែលបែកបាក់ខ្លួនឯង ដោយមិនចាំបាច់សម្ដេចទៅបំបែកនោះទេ។

ជុំវិញការលើកឡើងរបស់ក្រុមប្រឆាំងខំមិនលើបណ្តាញសង្គម ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចក្រឡាហោម ស ខេង គឺជាស៊ីវិលមិនពាក់ឋានន្តរសក្តិដូចជាទាហាននោះទេ ។ សម្តេចតេជោ បានបញ្ជាក់ថា ៖«សម្តេច ស ខេង គាត់ជាស៊ីវិលគាត់មិនពាក់ឋានន្តរសក្តិដូចទាហាននោះទេ ។
ការពិត សម្តេចក្រឡាហោម ស ខេង នៅឆ្នាំ១៩៩៧ ឬ៩៨ ពេលនោះគាត់ពាក់សក្តិត្រឹមសក្តិ៥ទេ មិនពាក់សក្តិធំជាងនេះទេ ព្រោះថានៅពេលនោះ គឺកំពុងតែអតិផរណាសក្តិ ។ អីញ្ចឹង ស្ថានភាពនេះ កុំព្យាយាមបំបែកផ្ទៃក្នុងគណបក្សប្រជាជន តែសុំចាំអ្នកកាន់តែបំបែកផ្ទៃក្នុងគណបក្សប្រជាជន អ្នកឯងកាន់តែបែកខ្លួនឯង» ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សូមកុំព្យាយាមបំបែកផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា អ្នកកាន់តែធ្វើ អ្នកកាន់តែគ្រោះថ្នាក់ខ្លួនឯង ។ អ្នកដែលធ្លាប់បំបែកបំបាក់គណបក្សប្រជាជនកន្លងមក គឺបែកទាំងអស់ ។ គណបក្សនយោបាយប៉ុន្មានហើយ ចង់បំបែកគណបក្សប្រជាជន ប៉ុន្តែទីចុងបំផុតបែរខ្លួនឯង ហើយខ្ញុំនឹងបន្តធ្វើរឿងនេះដោយមិនទុកឲ្យអ្នកឯងរួចខ្លួននោះទេ» ៕
ចែករំលែកព័តមាននេះ