ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​​សហគមន៍​បឹង​កក់​ នាំគ្នា​ដាក់ញត្តិ​នៅ​ធនាគារពិភពលោក​ ដើម្បី​រកដំណោះស្រាយ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់ពីគ្មាន​ដំណោះ​ស្រាយរបស់​សាលារាជ​ធានីភ្នំពេញ​ម្តង​ហើយ​ម្តង​ទៀត​ កាល​ពី​ព្រឹកថ្ងៃទី​២៤​​ មេសា​​ ២០១៤ ក្រុម​សហគមន៍​បឹងកក់ បាននាំ​គ្នា​ប្រមូលផ្តុំគ្នា​នៅមុខ​ធនាគារ​ពិភពលោក ដែល​ស្ថិត​នៅ​លើ​កំណាត់មហាវិថីព្រះនរោត្តម​​ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ដើម្បីដាក់ញត្តិ​ស្នើសុំវត្តមាន​តំណាងធនាគារ​ពិភពលោក​មួយរូប ដើម្បីចូលរួម​រាល់កិច្ចប្រជុំ​រឿងដីធ្លី ជាក់ស្តែង

រាជធានីភ្នំពេញ ៖ បន្ទាប់ពីគ្មាន​ដំណោះ​ស្រាយរបស់​សាលារាជ​ធានីភ្នំពេញ​ម្តង​ហើយ​ម្តង​ទៀត​ កាល​ពី​ព្រឹកថ្ងៃទី​២៤​​ មេសា​​ ២០១៤ ក្រុម​សហគមន៍​បឹងកក់ បាននាំ​គ្នា​ប្រមូលផ្តុំគ្នា​នៅមុខ​ធនាគារ​ពិភពលោក ដែល​ស្ថិត​នៅ​លើ​កំណាត់មហាវិថីព្រះនរោត្តម​​ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ដើម្បីដាក់ញត្តិ​ស្នើសុំវត្តមាន​តំណាងធនាគារ​ពិភពលោក​មួយរូប ដើម្បីចូលរួម​រាល់កិច្ចប្រជុំ​រឿងដីធ្លី ជាក់ស្តែង ជាមួយ​សាលា​រាជធានី​ភ្នំពេញ ។

មន្ត្រី​សាលាខណ្ឌដូនពេញ​បានឱ្យ​ដឹងថា យោងតាមញតិ្តរបស់​សហគមន៍បឹងកក់ និងការ​ចូលរួមពី​អតីតអ្នក​ភូមិបឹងកក់, បុរីកីឡា និង​ថ្ម​គោលនោះ​បានឱ្យដឹងថា ហេតុដែល​សុំឱ្យមាន​តំណាងធនាគារ​ពិភពលោក​ចូលរួមក្នុងកិច្ចប្រជុំនោះ គឺ​ដើម្បីពង្រឹងជំហរនៃកា​រ​ដោះ​ស្រាយ​របស់អាជ្ញាធរសាលារាជធានីភ្នំពេញ ឱ្យមានលទ្ធផលពិតប្រាកដ និង​ជួយអន្តរាគមន៍​ចូលរួម​ស្វែងរកដំណោះ​ស្រាយលើ​ជម្លោះ​​ដីធ្លីរ៉ាំរ៉ៃជា​យូរឆ្នាំមក​ហើយនេះផ​ងដែរ។ការ​គ្មានដំណោះស្រាយ​មិនច្បាស់លាស់ បានធ្វើឱ្យ​អ្នកភូមិបឹងកក់ជួ​បការលំបាក និងប៉ះពាល់ជីវភាពប្រចាំថ្ងៃ​ទៀតផង។ ​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព