ប្រតិបត្តិការតាមរុករកមនុស្ស១៤៣នាក់ទៀត ដែលបាត់ខ្លួនដោយសារការលិចនាវាដឹកអ្នកដំណើរឈ្មោះ Sewol ក្នុងដែនទឹកនៃកោះជីនដូ ភាគនិរតីឧបទ្វីបកូរ៉េបានបន្តទៀតនាថ្ងៃទី២៤ មេសា សម្រាប់ថ្ងៃទី៩ ជាប់ៗគ្នា ។
ការរុករកផ្តោតនាពេលនេះលើបណ្តាបន្ទប់ក្នុងជាន់ទី៤ របស់នាវាដែលអាចមានសិស្សសាលាច្រើននាក់ ជាប់ក្នុងនោះ ។ កាលពីថ្ងៃទី២៣ មេសា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្សជាច្រើននាក់នៅជាន់ទី៣ និងជាន់ទី៤ ព្រមទាំងនៅក្នុងហាងកាហ្វេ នាជាន់ទី៣ ភាគច្រើនជាសាកសពសិស្សសាលា ។
ចំនួនសរុបនៃអ្នកស្លាប់ស្រង់ចេញពីទឹក ដោយសារការលិចនាវាចំណុះ៦.៨២៥តោននេះ ឡើងដល់១៥៩នាក់ហើយ ឯមនុស្ស១៤៣នាក់ទៀតនៅបាត់ខ្លួន ៕
ចែករំលែកព័តមាននេះ