ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ឆេះ​យ៉ាង​សាហា.វ​នៅ​ក្រុង​ប៉ោយប៉ែ​ត ​ហើយព្រឹកនេះឃើញសពមនុស្សម្នាក់ និង​ខ្ទេច​ផ្ទះ​អស់​១២​ខ្នង(វីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា​នេះ អគ្គិភ័យ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ពី​ទំហំ​ខូចខាត​ទាំងស្រុង​នៅឡើយ​ទេ និង​បាន​ស្លាប់​មនុស្ស​ម្នាក់​ក្នុង​ភ្នក់ភ្លើង​ផង​ដែរ ។ ចំណែក​លោក​គាត…

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា​នេះ អគ្គិភ័យ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ពី​ទំហំ​ខូចខាត​ទាំងស្រុង​នៅឡើយ​ទេ និង​បាន​ស្លាប់​មនុស្ស​ម្នាក់​ក្នុង​ភ្នក់ភ្លើង​ផង​ដែរ ។

ចំណែក​លោក​គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ផ្ទះ​ពលរដ្ឋ​ដែល​រង​ការ​ខូច​សរុប​១២​ខ្នង ១១​ខ្នង​ខូចខាត​ទាំងស្រុង ១​ខ្នង​ខូចខាត និង​ប្រហែល​៥០​ភាគរយ ។ លោក​អភិបាល​បន្ត​ថា ករណី​អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​កាម​រី​១​គ្រឿង​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​លក់​មីឆា រួច​រ៉េ​ចង្កូត​ទៅ​បុក​ទីតាំង​បញ្ចូល​ហ្គា​ស​ទើប​បង្ក​ជា​អគ្គិភ័យ​កើតឡើង ។

ចំពោះ​សាកសព​ដែល​ឆេះ​នោះ គេ​ប្រទះ​ឃើញ​ក្នុង​ភ្នក់ភ្លើង​មក​ទល់​ពេល​នេះ​លោក​ថា មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ អាច​សង្ស័យ​ជា​ស្រី ។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​ពី​ទំហំ​ខូចខាត​ទាំងស្រុង​នៅឡើយ​ទេ ព្រោះ​មន្ត្រី និង​សមត្ថកិច្ច​កំពុង​ចុះ​ពិនិត្យ និង​សាកសួរ​លម្អិត ។

បញ្ជាក់ ៖ លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ជា​ច្រើន​ខ្នង​រង​ការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្លាយជា​ផេះ​ផង់ នៅ​ជិត​ពាក់កណ្តាល​អធ្រាត្រ​យប់​ថ្ងៃ​ទី​១៤ តុលា​នេះ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​ពន្លះ​គ្នា​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​លក់​មីឆា និង​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ទៀត ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​រថយន្ត​កាម​រី​១​គ្រឿង ដែល​បោះពួយ​មក​ពី​ទិស​ខាងលិច​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​លក់​មីឆា ហើយ​ជ្រុល​ចង្កូត​ចូល​ទៅ​បុក​ធុង​ហ្គា​ស​នៅ​ទីតាំង​បញ្ចូល​ហ្គា​ស​ទើប​បង្ក​ទៅ​ជា​អគ្គិភ័យ​ឆាបឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ជា​ច្រើន​ផ្សេង​ទៀត ។ ដំបូង​មាន​សំឡេង​ផ្ទុះ​ធុង​ហ្គា​ស​គួរ​ឲ្យ​ខ្លាច ហើយ​ធុង​ហ្គា​ស​ជា​ច្រើន​បាន​ឆាបឆេះ ។

រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​របស់​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​នគរបាល​ស្រុក​អូរ​ជ្រៅ និង​ក្រុមហ៊ុន​កាស៊ីណូ​ជា​ច្រើន​គ្រឿង​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ដឹកនាំ​ផ្ទាល់​ដោយ​លោក​គាត ហ៊ុ​ល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​អន្តរាគមន៍​ជួយ​ពន្លត់ និង​ប្រើប្រាស់​ទឹក​អស់​ជា​ច្រើន​រថយន្ត ។

ចំណែក​រថយន្ត​កាម​រី​ដែល​បង្កហេតុ​១​គ្រឿង​បាន​ឆាបឆេះ​សល់​តែ​គ្រោងឆ្អឹង​រថយន្ត​ម៉ាក​ធុន​ត្រា របស់​គ្រួសារ​មួយ​ទើប​ទិញ​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ ក្លាយជា​ផេះ​ផង់ និង​ម៉ូតូ​សម្ភារ​អ្នកស្រុក​រាប់​ម៉ឺន​ដុល្លារ​ក៏​ឆាបឆេះ​ខ្ទេចខ្ទី រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​១​គ្រឿង ដែល​ពាក់ព័ន្ធ​ក៏​ឆាបឆេះ​ខូចខាត​អស់ ហើយ​មាន​មនុស្ស​ម្នាក់​ត្រូវ​រក​ឃើញ​ក្នុង​ភ្នក់ភ្លើង​រួញ​មើល​លែង​ស្គាល់ ។ ម្យ៉ាង​ផ្ទះ​ដែល​ឆេះ​សុទ្ធតែ​ជា​តូប​លក់ និង​នៅ​លើ​ផ្លូវ​រទេសភ្លើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ