រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាជ្រុង ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0446 ជិះយកមកទុកចោលលើផ្លូវបេតុង កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃ ទី២៣ មេសា ២០១៤ នៅចំណុចមុខភោជនីយដ្ឋានគោកចំបក់ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មានជនជាតិចិនម្នាក់បានជិះរថយន្តកូរ៉ូឡា មកឈប់នៅលើផ្លូវបេតុង មុខភោជនីយដ្ឋានគោកចំបក់ ហើយបានចុះមកពីលើឡានបាន ដកលុយ៥ដុល្លារឱ្យស្រ្តីម្នាក់ជាអ្នកលក់សាំងដប ហើយបានហុចសោរឡានឱ្យផងដែរហើយបុរសជនជាតិចិនដើរចេញទៅយ៉ាងប្រញាប់ប្រញាល់ ។
បន្ទាប់ពីទទួលលុយនិងសោររថយន្ត ពីបុរសជនជាតិចិនហើយ ស្រ្តីអ្នកលក់សាំង បានរាយការណ៏ព័ត៌មាននេះទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ហើយសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ដោយធ្វើការត្រួតពិនិត្យនិងយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅ ។
ចែករំលែកព័តមាននេះ