ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​រថយន្ត​កាម៉ារី​ឆ្លាម​បើក​មក​កៀរ​​បណ្តាល​ឱ្យ​បាក់​ភ្លៅ​ខាង​ឆ្វេង​ហើយ​រថយន្ត​​បង្ក​បើក​គេច​បាត់​ស្រ​មោល​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បានបាក់​ជើង​ខាង​ឆ្វេង ដោយ​សារ​ជួប​ហេតុការណ៏​គ្រោះ​ថ្នាក់​ចរចារណ៏​រថយន្តកាមម៉ារី​ឆ្លាម​​ជិះ​កៀរ​ម៉ូតូ គ្រីស​អង្គរ កាល​ពី​វេលា​ម៉ោង ៩និង​៣០​នាទីយប់​ ថ្ងៃ​ទី ២៣ មេសា ២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ទល់​មុខ​ផ្ទះ​លេខ​៣៧៥អឺសេរ៉ូ ​ស្ថិត​ក្នុង​សង្កាត់​អូរ​ឬស្សី៤ ខណ្ឌ​៧​មករា ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ រថយន្ត​កាមម៉ារី​ឆ្លាម មិន​ស្គាល់​ស្លាក​លេខ​ បាន​បើក​នៅ​លើ​ផ្លូវ​ព្រះ​មុនី​វង្ស ស្រប​គ្នា​ជា​មួយ​ម៉ូតូ​ជន​រង​គ្រោះ​​ម៉ាក​គ្រីស អង្គរ ពណ៌​ក្រ​ហម​ពាក់ស្លាក​លេខ ភ្នំពេញ 1K-1693 មក​ដល់ចំណុច​កើត​ហេតុ​រថយន្ត​កាមម៉ារី​ឆ្លាម​ព្យា​យាម​បើក​វ៉ា​ ម៉ូតូ​​គ្រីស​អង្គរ ទាំង​ផ្លូវ​ចង្អៀត ហើយ​ក៏​បាន​ប៉ះ​ផ្នែក​ខាង​ឆ្វេង​ម៉ូតូ​គ្រីស បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូ​​តូ​រង​របួស​បាក់​ភ្លៅ ខាង​ឆ្វេង​ ហើយ​រថយន្តបង្ក​​បើក​គេច​បាត់​ស្រ​មោល​តែ​ម្តង​ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​​​ ចំណែក​ម៉ូតូ​ជនរង​គ្រោះ​​​ត្រូវ​បាន​ប៉ូលិស​យក​ទៅ​រក្សា​ទុក​ឱ្យ​នៅ​​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​៧​មករា បន្ទាប់​ពី​ធ្វើ​កា​វាស់​វែង​រួច ។