ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងកក់​ខែ1មេ​ធំ ខ្យល់​កន្ត្រាក់រំលំផ្ទះ​10ខ្នង នៅ​ក្នុងខេត្ត​ស្វាយ​រៀង

11 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ យ៉ាង​ហោច​ណាស់​​មាន​លំនៅ​ឋាន​​​​ចំនួន​១៩​ខ្នង​​ ត្រូវ​ខ្យល់​កន្ត្រាក់​​កួច​ឱ្យ​រលំ​​ និង​បុើង​ដំបូល​ខូច​ខាត​ជា​បន្ត​បន្ទាប់​ ខណៈ​មាន​ភ្លៀង​កក់​ខែ​​មួយ​មេ​ធំ​លាយ​ឡំ​​ដោយ​ខ្យល់​កន្ត្រាក់​​បក់​បោក​យ៉ាង​ខ្លាំង​​ កាល​ពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២២ មេសា​ ។ មហន្ត​រាយ​ដោយ​គ្រោះ​ធម្ម​ជាតិ​នេះ ត្រូវ​បាន​​គេ​ដឹង​ថា​ ផ្ទះ​ប្រជា​ពលរដ្ឋ​​​ក្នុង​សង្កាត់​គយ​ត្របែក

ខេត្ត​ស្វាយ​រៀង​ ៖ យ៉ាង​ហោច​ណាស់​​មាន​លំនៅ​ឋាន​​​​ចំនួន​១៩​ខ្នង​​ ត្រូវ​ខ្យល់​កន្ត្រាក់​​កួច​ឱ្យ​រលំ​​ និង​បុើង​ដំបូល​ខូច​ខាត​ជា​បន្ត​បន្ទាប់​ ខណៈ​មាន​ភ្លៀង​កក់​ខែ​​មួយ​មេ​ធំ​លាយ​ឡំ​​ដោយ​ខ្យល់​កន្ត្រាក់​​បក់​បោក​យ៉ាង​ខ្លាំង​​ កាល​ពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​២២ មេសា​ ។ មហន្ត​រាយ​ដោយ​គ្រោះ​ធម្ម​ជាតិ​នេះ ត្រូវ​បាន​​គេ​ដឹង​ថា​ ផ្ទះ​ប្រជា​ពលរដ្ឋ​​​ក្នុង​សង្កាត់​គយ​ត្របែក ​ដួល​រលំ​​អស់​៥​ខ្នង​ នៅ​​ឃុំ​កំពង់​ចម្លង ស្រុក​ស្វាយ​ជ្រំ​១២​ខ្នង​ ​និង​នៅ​ស​ង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​​ ចំនួន​២​ខ្នង ។

បើ​តាម​មន្ត្រី​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​​ខេត្ត​ឱ្យ​ដឹង​ថា​ ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​​ដោយ​ខ្យល់​កន្ត្រាក់​​​បណ្តាល​ឱ្យ​រលំ​សរុប​​១៩​ខ្នង​ គឺ​​ក្នុង​សង្កាត់​គយ​ត្របែក​​ ៥​ខ្នង​ខូច​ខាត​ស្ទើរ​​ទាំង​ស្រុង​, ក្នុង​ភូមិ​ស្រះ​វង្ស សង្កាត់​ស្វាយ​រៀង​​ ក្រុង​ស្វាយ​រៀង​ របើក​ដំបូល​ខូច​ខាត​​​ស្រាល​២​ខ្នង​ និង​នៅ​ឃុំ​កំពង់​ចម្លង​ ស្រុក​ស្វាយ​ជ្រំ​ ខូច​ខាត​ដំណំ​១២​ខ្នង​​ ព្រម​ទាំង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​​ដូច​ជា ស្រូវ​អង្ករ​មួយ​ចំនួន​ ។ ​ទោះបី​ជា​បែប​ណា​ ពុំ​មាន​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​​ទេ ។ បើតាម​​អ្នក​ភូមិ​និយាយ​ថា ភ្លៀង​​មួយ​មេ​ធំ​នេះមាន​រយៈ​ពេល​​ប្រមាណ​១ម៉ោង​​លាយ​ឡំ​​ដោយ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង​ និង​មាន​ផ្គរ​រន្ទះ​កក្រើក​មេឃ​ បណ្តាល​ឱ្យ​អ្នក​ដំណើរ​ភ័យ​ខ្លាច​ នាំ​គ្នា​រត់​រក​កន្លែង​ជ្រក​តាម​ផ្ទះ​អ្នក​ស្រុក​ដោយ​សារ​​ខ្លាច​រន្ទះ​បាញ់​ ។

ជា​មួយ​​នេះ មាន​អ្នក​ខ្លះ​​ចូល​ទៅ​ជ្រក​​ក្រោម​ផ្ទះ​អ្នក​ស្រុក​ចំខ្យល់​កន្ត្រាក់​​បោក​បក់​​​រលំ​ផ្ទះ ​ក៏​នាំ​គ្នា​រត់​ចេញ​ទាំង​ព្រលឹង​ចុង​សក់​ អូស​ម៉ូតូ​ចេញ​ទាំង​កណ្តាល​ភ្លៀង​ ។ នៅ​ថ្ងៃ​​ទី​២៣ មេសា​ ​​តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​១​រសៀល​​​ ក្រុម​មន្ត្រី​​អនុ​សាខា​កាក​បាទ​​ក្រហម​ក្រុង និង​ស្រុក បាន​ចុះ​ស្រង់​របាយ​ការណ៍​ដើម្បី​ផ្តល់​អំណោយ​សង្គ្រោះ​ដល់​ពលរដ្ឋ​​រង​គ្រោះ​ធ្ងន់​១៧​ខ្នង ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​​នេះ ៕