ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​មក​សួរ​«​មានរឿង​អី​»…​ស្តាប់​ហើយ​តាម​ក្របួច​ភ្លែត​ដល់​ពេល​សួរនាំ​ទើប​ដឹង​រឿង !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​១​ឃាត់ខ្លួនសួរនាំ និង​ឆែកឆេរ​ដោយ​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនជាតិ​ចិន​តាម​ពិតជា​ការ​យល់​ច្រឡំ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយព្រៃ​១​ឃាត់ខ្លួនសួរនាំ និង​ឆែកឆេរ​ដោយ​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនជាតិ​ចិន​តាម​ពិតជា​ការ​យល់​ច្រឡំ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៩ ជិត​ស្តុ​ប​ផ្សារ​ដើម​.​គ ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង ចំណែក​ទីតាំង​ដែល​ធ្វើ​សកម្មភាព​នៅ​មុខ​វិទ្យាស្ថាន វ៉ា​ន​ដា ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង ។

បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​សួរនាំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HH-0612 ។ ដោយឡែក​បុរស​ជា​ជនជាតិ​ចិន​ដែល​ជា​ជន​រង​គ្រោះ​ក៏​មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា​គ្រាន់តែ​ដឹង​ថា ក្នុង​ការ​បូ​ប​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​មាន​ទូរស័ព្ទ​ម៉ាក Iphone ចំនួន​២​គ្រឿង លុយ​២០០​ដុល្លារ និង​ឯកសារ​មួយ​ចំនួន ។

តាម​សម្តី​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ឌុ​ប​បុរស​ជា​ជនជាតិ​ចិន​ចេញពី​ផ្សារ​ទំនើប​អ៊ី​អន​១​គោលបំណង​ទៅ​ម្តុំ​ទួល​ស្វាយព្រៃ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​មុខ​វិទ្យាស្ថាន វ៉ា​ន់​ដា សង្កាត់​ទួល​ស្វាយព្រៃ​១ ក៏​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ផ្លា​ក​លេខ បាន​មក​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​បុរស​ជនជាតិ​ចិន​ដែល​កំពុង​អង្គុយ​ខាងក្រោយ​បណ្តាល​ឲ្យ​ជនជាតិ​ចិន​រូប​នោះ​ធ្លាក់​ពីលើ​ម៉ូតូ​កង់​បី​រង​របួស​ដៃ​ខាងស្ដាំ ចំណែក​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ទៅ​មុខ​ដោយ​យក​ការ​បូ​បរប​ស់ជន​រង​គ្រោះ​ទៅ ជាមួយ​ផង​ដែរ ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​ហើយ​ក៏​ស្រាប់តែ​មាន​បុរស​ជា​សមត្ថកិច្ច​ម្នាក់​ស្លៀកពាក់​ស៊ី​វិល​ដឹក​ប្រពន្ធ និង​កូន​តូច​បាន​មក​សួរនាំ​ថា «​មានរឿង​អី​» ហើយ​ពេល​នោះ​បុរស​ជា​អ្នក​រត់​កង់​បី​បាន​ឆ្លើយ​ថា «​មាន​ចោរឆក់ ជិះ​ម៉ូតូ​ឌ្រី​ម​សង់ គ្នា​២​នាក់ អត់​ពាក់មួក​» ។

ឮ​បែប​នេះ​បុរស​ពីរ​នាក់​ប្តី​ប្រពន្ធ និង​កូន​តូច​បាន​ជិះ​ម៉ូតូ​តាម​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ដូច​អ្វី​ខាង​អ្នក​រត់​កង់​បី​ប្រាប់​ទើប​ឃាត់ខ្លួន​សួរនាំ​នៅ​ចំណុច​ជិត​ស្តុ​ប​ផ្សារ​ដើម​.​គ​រួច​ហើយ​ក៏​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ទួល​ស្វាយព្រៃ​១ ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​តែ​រក​មិនឃើញ​វត្ថុ​តាង​ការ​បូ​បរប​ស់ជន​រង​គ្រោះ​នោះ​ទេ​ហើយ​បុរស​ជា​ជនសង្ស័យ​ក៏​បាន​បដិសេធ​ថា​មិន​ធ្វើ​សកម្មភាព​ឆក់​នោះ​ដែរ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ​សមត្ថកិច្ច​បាន​សួរនាំ​ជន​រង​គ្រោះ និង​អ្នក​បើក​ម៉ូតូ​កង់​បី​ក៏​មិន​ចាំ ភិនភាគ​ជនសង្ស័យ​ច្បាស់​ហើយ​អ្នក​ដេញ​តាម​ឃាត់​ក៏​មិន​ច្បាស់​ដូច​គ្នា​ហើយ​ជនសង្ស័យ​បាន​បដិសេធ រីឯ​វត្ថុ​តាង​ក៏​គ្មាន​ផង​ដែរ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​សួរនាំ​ដំណើររឿង​រួច​ក៏​បានឱ្យ​បុរស​ទាំង​ពីរ​នាក់​បន្តដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ ចំណែក​ជន​រង​គ្រោះជា​ជនជាតិ​ចិន​សមត្ថកិច្ច​បានឱ្យ​ម៉ូតូ​កង់​បី​ឌុ​ប​ត្រលប់​ទៅ​ផ្ទះ​វិញ ហើយ​ចាំ​ព្រឹកស្អែក​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ស្វាយ​ព្រៃ​១ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ