ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ញើ​ប្រពន្ធ​​តាម​ក្លើឱ្យ​ទៅ​រក​តាក់​ស៊ីជិះ ដូច​​ឱ្យនាំ​​​ទៅ​រំលោ.ភ​

10 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​បុរស​ម្នាក់​ត្រូវ​​​នគរ​បាល​ឃាត់​ខ្លួន​ រួចបញ្ជូន​​ទៅ​កាន់​សាលា​ដំបូង​ខេត្តនៅ​រសៀល​ថ្ងៃ​ទី​២៣ មេសា ២០១៤ បន្ទាប់​ពី​​ជន​នេះ​​​យក​ពូថៅ​ទៅ​គំរាម​កា.ប់​សម្លា.ប់​​​ស្ត្រី​ជា​ប្រពន្ធ​មិត្ត​ភក្តិ​របស់ខ្លួន​ រួច​ធ្វើ​សកម្ម​ភាព​រំលោ.ភ​រហូត​បាន​សម្រេច​ ​។

ខេត្ត​ក្រចេះ ៖ ​បុរស​ម្នាក់​ត្រូវ​​​នគរ​បាល​ឃាត់​ខ្លួន​ រួចបញ្ជូន​​ទៅ​កាន់​សាលា​ដំបូង​ខេត្តនៅ​រសៀល​ថ្ងៃ​ទី​២៣ មេសា ២០១៤ បន្ទាប់​ពី​​ជន​នេះ​​​យក​ពូថៅ​ទៅ​គំរាម​កាប់​សម្លាប់​​​ស្ត្រី​ជា​ប្រពន្ធ​មិត្ត​ភក្តិ​របស់ខ្លួន​ រួច​ធ្វើ​សកម្ម​ភាព​រំលោភ​រហូត​បាន​សម្រេច​ ​។

ជន​ស្រេក​ឃ្លាន​តណ្ហា​នេះ​ឈ្មោះ​នៅ ផល អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្រែ​បេង ឃុំ​អូរ​ប្រះ ស្រុក​សៀម​បូក​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មិត្ត​ភក្តិ​របស់ខ្លួន​អាយុ​៣១​ឆ្នាំ ។

លោក​អនុ​សេនីយ៍​ឯក ឈិន សំបូរ អធិការ​រង​ព្រហ្ម​ទណ្ឌ​ស្រុក​សំបូរ​បាន​ឱ្យ​ដឹង​ថា ជន​ម្នាក់​នេះ​ត្រូវ​កម្លាំង​នគរ​បាល​ចាប់ខ្លួន​បាន​កាល​ពី​យប់​ថ្ងៃ​ទី​២១ មេសា នៅ​ខេត្ត​ស្ទឹង​ត្រែង​​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​រង​គ្រោះ។

លោក​អធិការ​រង​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​២១ មេសា ជន​ម្នាក់​នេះ​និង​ប្តី​របស់​ស្ត្រី​រង​គ្រោះ​បាន​ផឹក​ស្រា​ជាមួយ​គ្នា​ក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។ ក្រោយ​ពី​ផឹក​ស៊ីបាន​មួយ​ស្របក់​ បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ខ្ចី​ម៉ូតូ​ជន​សង្ស័យបំណង​ជិះ​​ដឹក​ប្រពន្ធ​ទៅ​ចាំ​ជិះ​រថ​យន្ត​តាក់​ស៊ី​ទៅ​ខេត្ត​កំពង់​ចាម​ តែ​ជន​សង្ស័យ​មិន​បាន​ឱ្យ​ម៉ូតូ​ខ្ចី​ទេ ដោយ​និយាយ​ថា ទុក​ឱ្យ​គេ​ជា​អ្នក​ជូន​ទៅ​ ព្រោះ​គេ​ត្រូវ​ចេញ​ទៅ​ក្រៅ​ដែរ​។

លោក​អធិការ​រង​បន្ត​ទៀត​ថា បន្ទាប់​ពី​និយាយ​រួច​ ជន​សង្ស័យ​ក៏​ឌុប​ស្ត្រី​ជា​ប្រពន្ធ​មិត្ត​ភក្តិ​ចេញ​មក​ផ្លូវ​ជាតិ​ តែ​ដោយ​ឃើញ​ឱកាស​ល្អ​ជន​នេះ​បាន​ជិះ​ម៉ូតូ​ចូល​តាម​ផ្លូវ​រទេះ​ចម្ងាយ​ជាង​១រយ​ម៉ែត្រ​ក៏​បាន​ឈប់​ម៉ូតូ​ ហើយ​យក​កូន​ពូថៅ​មក​គំរាម​សម្លាប់​ស្ត្រី​រង​គ្រោះ​ រួច​ធ្វើ​សកម្ម​ភាព​រំលោភ​រហូត​បាន​សម្រេច​។ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​រំលោភ​រួច​ ជន​ស្រេក​ឃ្លាន​តណ្ហា​រូប​នេះ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​ទៅ​កាន់​ខេត្ត​ស្ទឹង​ត្រែង​វិញ ហើយ​បាន​ដួល​ម៉ូតូ​បណ្តាល​ឱ្យ​របួស​ធ្ងន់​ ត្រូវ​កម្លាំង​នគរ​បាល​ខេត្ត​ក្រចេះ​តាម​ចាប់​ខ្លួន​ដល់​មណ្ឌល​សុខ​ភាព​តែម្តង​​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព