ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹថា នាថ្ងៃទី១២ ខែតុលានេះ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹកបានចុះរៀបចំសោភ័ណភាពអនាម័យ និងបរិស្ថានក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
ក្នុងនោះក្រុមការងារបានកាត់មែកឈើ រុះរើដកហូតរោងឈើដែលពុកផុយ បង្គន់ដែលពុំចាំបាច់រុក្ខជាតិគ្មានប្រយោជន៍ សម្អាតអនាម័យ និងដាំស្មៅលំអបរិស្ថាននៅខាងត្បូងប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពបៃតងស្រស់ស្អាតដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក និងទាក់ទាញទេសចរ ។
កិច្ចការនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានអនុវត្តតាំងពីថ្ងៃទី១០ ខែតុលានេះ រហូតដល់រួចរាល់ទៅតាមផែនការរបស់ថ្នាក់លើ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ