ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​យ៉ាងណា​ក៏​នៅ​តែ​មាន មិន​ឈប់​ជាក់ស្តែង​ដូច​ករណី​នេះ​ចឹ​ង

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ទោះ​បើ​ក្នុង​រដូវ​បើក​នេសាទ​ក្តី​ក៏​គេ​សង្កេត​ឃើញ​មាន​បទល្មើស​នេសាទ​កើត​មាន​ច្រើន​កន្លែង​នៅ​តាម​បឹងបួរ​នានា​នៅ​ជាប់​ទន្លេមេគង្គ ដោយ​មាន​ក្រុម​មនុស្ស​ខិលខូច​បាន​នាំ​គ្នា​ដាក់​លូ​ស្បៃ​មុង ចាប់​យក​ត្រី​មិន​ខ្វល់​ពី​ការ​បំផ្លាញ​នោះ​ទេ ។ ជាក់ស្តែង​នៅ​ព្រឹក ថ្ងៃ​ទី​១៣​តុលា​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​នេសាទ នៅ​ឃុំ​ទួល​ស្នួល និង​ឃុំ​ស្វាយ​ឃ្លាំង…

ខេត្ត​ត្បូងឃ្មុំ ៖ ទោះ​បើ​ក្នុង​រដូវ​បើក​នេសាទ​ក្តី​ក៏​គេ​សង្កេត​ឃើញ​មាន​បទល្មើស​នេសាទ​កើត​មាន​ច្រើន​កន្លែង​នៅ​តាម​បឹងបួរ​នានា​នៅ​ជាប់​ទន្លេមេគង្គ ដោយ​មាន​ក្រុម​មនុស្ស​ខិលខូច​បាន​នាំ​គ្នា​ដាក់​លូ​ស្បៃ​មុង ចាប់​យក​ត្រី​មិន​ខ្វល់​ពី​ការ​បំផ្លាញ​នោះ​ទេ ។ ជាក់ស្តែង​នៅ​ព្រឹក ថ្ងៃ​ទី​១៣​តុលា​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​នេសាទ នៅ​ឃុំ​ទួល​ស្នួល និង​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ​បាន​ចាប់ដក​ហូត​បាន​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ និង​បាន​កាប់​បំផ្លាញ​វត្ថុ​តាង​ចោល​តែ​ម្តង​។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ឲ្យ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​អភិបាលស្រុក និង​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ខាងលើ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​ចុះ​សហការ​ជាមួយនឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ស្នួល​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ត្រង់​ចំនុច​បឹង​កញ្ចុះ ក្រោយ​ភូមិ​មុខ​ភ្នំ ឃុំ​ទួល​ស្នួល​បាន​ស្បៃ​មុង​ប្រវែង​១.១០៧​ម៉ែត្រ សម្ភារ​ទាំងនេះ​ត្រូវ​បាន​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង បង្គោល​ឫស្សី​ចំនួន​១៥០​ដើម ចាក់​លែង​កូន​ត្រី​ចម្រុះ​ទង្ង​ន់​៨៥​គីឡូក្រាម ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ ។

លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បន្ត​ថា ចំពោះ​ករណី​ទី​២​វិញ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​១៣ តុលា កម្លាំង​អធិការដ្ឋាន​ស្រុក​បាន​បន្ត​ចុះ​សហការ​ជាមួយនឹង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ឃ្លាំង បង្ក្រាប​ស្បៃ​មុង​ត្រង់​ចំនុច​ក្រោយ​ភូមិ​ទី​៥ និង​ទី​៦ បាន​ស្បៃ​មុង​ចំនួន​១១​មាត់ របាំង​ព្រួល​ស្បៃ​មុង​ប្រវែង​៧៥០​ម៉ែត្រ បង្គោល​ឫស្សី​ចំនួន​៣១០​ដើម សម្ភារ​ទាំងនេះ​ត្រូវ​បាន​បំផ្លាញ​ចោល និង​បាន​ចាក់​លែង​កូន​ត្រី​ទង្ង​ន់​៤០​គីឡូក្រាម​ផង​ដែរ ។ សមត្ថកិច្ច​បាន​លើក​ឡើង​ថា កន្លង​មក​មានការ​ផ្ស​ព​ផ្សាយ​មិន​ឲ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ស្បៃ​មុង ប៉ុន្តែ​នូវ​តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លួច​ប្រើប្រាស់​ស្បៃ​មុង ដើម្បី​ចាប់​យក​ត្រី​នៅ​តាម​បឹងបួរ​នានា​ជាប់​នឹង​ដង​ទន្លេមេគង្គ ។

ហើយ​ក៏​សូម​អង្វរ​មេត្តា​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ងាក​មក​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់​វិញ ដើម្បី​ឲ្យ​ធនធានធម្មជាតិ​មច្ឆារ​ជាតិ​សំបូរ ។ តាម​ការ​ណែនាំ​របស់​លោកស្នងការ​នគរបាល​ខេត្ត រូប​លោក និង​បន្តសកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បន្ត​ទៀត​ដូច​ភ្លៀងរលឹម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ