ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំភ្លឺ​រឿងហេតុ​អី​ចាប់​កូន​ខ្ញុំ​ដាក់គុក? សូម​តាមដាន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឆ្លើយ​តប​ទៅ​នឹង​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​សរសេរ​ថា ៖ ឪពុក​ម្តាយ​របស់​អ្នកបើកបរ​រថយន្ត​ថា ៖ «​កូនប្រុស​ខ្ញុំ​មិនមែន​អ្នក​បង្កហេតុ​ទេ ហេតុ​អី​ត្រូវ​សមត្ថកិច្ច​ចាប់​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​…» ។ ពេល​នេះ​នគរបាល​ចរាចរ​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ឆ្លើយ​តប​ទៅ​នឹង​ហ្វេ​ស​ប៊ុ​កមួយ​ដែល​បាន​សរសេរ​ថា ៖ ឪពុក​ម្តាយ​របស់​អ្នកបើកបរ​រថយន្ត​ថា ៖ «​កូនប្រុស​ខ្ញុំ​មិនមែន​អ្នក​បង្កហេតុ​ទេ ហេតុ​អី​ត្រូវ​សមត្ថកិច្ច​ចាប់​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​…» ។

ពេល​នេះ​នគរបាល​ចរាចរ​ខេត្ត​ព្រះ​សីហ​នុ សូម​បំភ្លឺ​ជូន​សាធារណជន​ជ្រាប​អំពី​ករណី គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មួយ​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ នៅ​ផ្លូវ ជាតិ​លេខ​៤ ចំណោត​អូរ​ត្រាវ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

ក្រោយ​ការ​ឃាត់ខ្លួន​អ្នកបើកបរ​ឈ្មោះ​សេង ភារៈ សមត្ថកិច្ច​បាន​រក​ឃើញ​មាន​កំហុស​ចំនួន​៣​ផ្សេង​ៗ​គ្នា គឺ ១-​ឈ្មោះ សេង ភារៈ គ្មាន​ប័ណ្ណបើកបរ ទី​២-​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព គ្រោះថ្នាក់ (​តំបន់​ហាម​វ៉ា​) និង​៣-​ធ្វើតេស្ត​ទឹកនោម មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​កំរិត​ធ្ងន់ ។ ទាំង​៣​ចំណុច​ខាងលើ សុទ្ធតែ​មានទោស​ព្រហ្មទណ្ឌ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយសារ​អ្នក​បើករថយន្ត​មួយ​គ្រឿង​ស្តា​រិច (STAREX) ពណ៌​ស បើកបរ​ដោយ​ឈ្មោះ សេង ភារៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​លំនៅ​ដ្ឋា​ន​នៅ​ភូមិ​ល្បើក ស្រុក​ឈូក ខេត្តកំពត ដឹក​អ្នកដំណើរ​ចំនួន​៧​នាក់ (​ក្នុង​នោះ​ស្រី​២​នាក់ ) ពី​ខេត្តកំពត ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​ខាងលើ ស្ថានភាព​ផ្លូវ​ឡើង​ចំណោត បាន​វ៉ា​ជែង​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-០១៤៤ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ វ៉ា​មិន​ផុត រួច​កៀរ​ហើយ​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-១១៤២ បន្ទាប់​មក​បណ្ដាល​ឲ្យ​រថយន្ត​ធុន​ធំ​ទាំង​ពីរ​គ្រឿង​បុក​គ្នា​តែ​ម្ដង ។

គ្រោះថ្នាក់​ខាងលើ​នេះ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​មួយ​ចំនួន​ទៀត​រង​របួសធ្ងន់​ស្រាល ។ ក្នុង​នោះ ១-​អ្នកបើកបរ​រថយន្ត​ធុន​ធំ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-០១៤៤ កៀប​ជាប់​ស្លាប់​ក្នុង​រថយន្ត និង​២-​អ្នក​រួម​ដំណើរ​លើ​រថយន្ត​ស្តា​រិច (STAREX) ចំនួន​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​មក​ធ្វើការ​សាកសួរ​មក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ធ្វើតេស្ត​ត្រួតពិនិត្យ​ឃើញ​មាន​កំហុស​៣​យ៉ាង ដូច​ខាងលើ ហើយ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ