ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សន្យា​ជំរុញ​អ្នក​វិនិយោគ ​និង​ទេសចរ​មក​រកស៊ី​ និង​ទស្សនា​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត

4 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ៖ ខណៈ​កម្ពុជា​ហាក់​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​កំសាន្ត​នៅ​រមណី​ដ្ឋា​ន​សៀមរាប​-​អង្គរ និង​ព្រះ​វិហារ ជា​ពិសេស​គឺ​ការ​ធ្លាក់​ចុះ ភ្ញៀវ​ទេសចរ​ចិន​និង​ជ៉​បុ​ន​នោះ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI…

​រាជធានី​ភ្នំពេញ ៖ ខណៈ​កម្ពុជា​ហាក់​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​កំសាន្ត​នៅ​រមណី​ដ្ឋា​ន​សៀមរាប​-​អង្គរ និង​ព្រះ​វិហារ ជា​ពិសេស​គឺ​ការ​ធ្លាក់​ចុះ
ភ្ញៀវ​ទេសចរ​ចិន​និង​ជ៉​បុ​ន​នោះ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា​បាន​សន្យា​យ៉ាង​មុះ​មុត​ថា លោក​នឹង​ជួយ​ជំរុញ​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​ឱ្យមក​វិនិយោគ និង​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា កាន់តែ​ច្រើន​បន្ថែម​ទៀត​។

​ការ​អះអាង​របស់​លោក មិ​កា​មិ បាន​ធ្វើ​ឡើង​នា​ជំនួប​ពិភាក្សា​ជាមួយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ស្ដី​ការ​ក្រសួងទេសចរណ៍​នា​រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩ លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​កម្ពុជា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​។

​លោក ជុក ជំនោរ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ​ទាំង​លោក​រដ្ឋមន្ត្រី ថោ​ង ខុន និង​ឯកអគ្គរាជទូត​ជប៉ុន បាន​កត់សម្គាល់​អំពី​ការ អភិវឌ្ឍ និង​កា​រវិ​វត្ត​ថ្មី​ៗ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​។ ជាក់ស្តែង​កាលពី ឆ្នាំ​២០១៨​កន្លង​មក ក្នុង​ចំណោម​ភ្ញៀវ ទេសចរ​អន្តរជាតិ ៦​លាន​២​សែន​នាក់ មាន​ភ្ញៀវ​ទេសចរ ជប៉ុន​ជាង ២០​ម៉ឺន​នាក់ ដោយឡែក​សម្រាប់​៧​ខែ ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ ទេសចរណ៍​ជប៉ុន​សរុប​១៤​ម៉ឺន​នាក់ ហើយ​ភ្ញៀ​ទេសចរ​ជប៉ុន​នៅ​តែ​ជា​ភ្ញៀវ​ទេសចរ​ដែល​មាន​កំណើន​សម្រាប់​តំបន់​ខេត្តសៀមរាប ។

នា​ឱកាស​នោះ លោក ថោ​ង ខុន ក៏​បាន​ស្នើ​ដល់​ឯកអគ្គរាជទូត​ជប៉ុន​ជួយ​ជំរុញឲ្យ​មាន​ជើងហោះហើរ​ត្រង់​បន្ថែម​ទៀត ភ្ជាប់​ទីក្រុង​សំខាន់​ៗ​រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា ដែល​កន្លង​មកនេះ​ភាគី​ទាំង​ពីរ​មាន​ជើងហោះហើរ​ត្រង់​ពី​អាកាសយានដ្ឋាន​ឡា​រី​តា នៃ​ទីក្រុង​តូ​ក្យូ មក​កាន់ រាជធានី​ភ្នំពេញ​។ លោក​សំណូមពរ​ផង​ដែរ​ឲ្យ​មានការ​ត​ភ្ជាប់​ពី​ទីក្រុងតូ​ក្យូ​មក​កាន់​ខេត្ត​សៀម រាប ក៏​ដូច​ជា​ពី​ទីក្រុង​សំខាន់​ៗ​របស់​ជប៉ុន​មក​កាន់​កម្ពុជា​ផង​ដែរ​។

ទន្ទឹម​នោះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​សុំ​ឲ្យ​ឯកអគ្គរាជទូត​ជប៉ុន ជួយ​សម្រួល​ឲ្យ​មាន​ស្លុត​ចុះ​យន្តហោះ​នៅ​ទីក្រុង​អូ​សា​កា ដែល​ក្រុមហ៊ុន​អាស​ចរណ៍​កម្ពុជា​អង្គរ​អ៊ែ​រ គឺជា​ក្រុមហ៊ុន​អា កាសចរណ៍​ជាតិ​កំពុង​តែ​មានការ​សិក្សា​គម្រោង​ហោះហើរ​ទៅ​កាន់​ទីក្រុង​អូ​សា​កា​នេះ​ផង​ដែរ​។​បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ភាគី​ជប៉ុន​ជួយ​សិក្សា​រៀបចំ​ខេត្តសៀមរាប ជា​ពិសេស ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង ជាទី​ក្រុង​ឆ្លាត​វៃ (Smart City) ព្រោះ​ភាគីជប៉ុន​មាន​បច្ចេក វិទ្យា​ខ្ពស់ ក៏​ដូច​ជា​បទ​ពិសោធន៍​ក្នុង​ការ​រៀបចំ​កិច្ចការ​ទាំងអស់​នេះ​។ ព្រម​ជាមួយនឹង​ការ​ជំរុញ​ឲ្យ​មានការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​កាន់តែ​ច្រើន​។

​លោក ថោ​ង ខុន បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ពី​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​រមណីយដ្ឋាន វី​គិរី​រម្យ នៅ​ខេត្តកំពង់ស្ពឺ និង​ជំរុញ​ឲ្យ​មាន​វិនិយោគិន ជួយ​អភិវឌ្ឍន៍​តំបន់​ទេ​ទឹក​ពុះ ដែល​ជា តំបន់ Hot Spring មួយ​ដ៏​ល្អ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយ​ដែល​ភាគី​ជប៉ុន​មាន​បទ ពិសោធន៍​ច្រើន​ក្នុង ការ​ធ្វើ​ការងារ​ទាំង​អស់នេះ​។

អ្នក​វិនិយោគ​ជប៉ុន​បាន​បង្ហាញ​នូវ​ការ​ជឿជាក់​លើ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដែល​បង្ក​លក្ខណៈ​អំណោយផល​ដល់​ការ​រកស៊ី​របស់​វិនិយោគិន​បរទេស សំខាន់​វិនិយោគ​គិ​ន​មក​ពី​ប្រទេស​ជប៉ុន ។

លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ សហ​ស្ថាបនិក​ក្រុមហ៊ុន​មួយ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​ទី​០៩ ខែតុលា​នេះ កន្លង​ទៅ​នេះ​ដោយ​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តានុពល និង​អំណោយផល​សម្រាប់​ការ​បណ្តាក់ទុន​រកស៊ី សំខាន់​ការ​រកស៊ី​លើ​វិស័យ​អ​ចនទ្រ​ព្យ ។ លោក​ថ្លែង​អះអាង​ថា កម្ពុជា​ជា​ប្រទេស​ដែល​ក្រុម​អ្នក​វិនិយោគ​ជប៉ុន​មើលឃើញ​ថា មាន​ស្ថេ​រ​ភាព​ខាង​នយោបាយ និង​សន្តិសុខ​រឹង​មាំ រួម​ទាំង​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ ។ ទន្ទឹម​នោះ​គោលនយោបាយ​វិនិយោគ និង​ច្បាប់​ស្តី​ការ​វិនិយោគ​បាន​បង្ក​ភាព​អនុគ្រោះ​ច្រើន ដល់​ជនបរទេស ឬ​ក្រុមហ៊ុន​បរទេស​ដែល​មក​បណ្តាក់ទុន​រកស៊ី​លើ​គ្រប់​ផ្នែក​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ ។

​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) បាន​ទទួលយក​សំណូមពរ​របស់​លោក រដ្ឋមន្ត្រី ក៏​ដូច​ជា​ជំរុញ​ឲ្យ​អ្នក​វិនិយោគ ក៏​ដូច​ជា​វិស័យ​ឯកជន​នានា​របស់​ជប៉ុន មក​វិនិយោគ​លើ វិស័យ​ទេសចរណ៍​បន្ថែម​ទៀត ពិសេស​ជំរុញ​នូវ​លំហូរ​ភ្ញៀវ​ទេសចរ​ជប៉ុន​មក​កាន់​កម្ពុជា ។ ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ភាគី​ជប៉ុន ក្នុង​នាម​ជា​សហ​ប្រធាន ICC-​អង្គរ ដែល​បានជួយ​អភិរក្ស​តំបន់​ប្រាសាទ​អង្គរ ក៏​ដូច​ជា​ខេត្តសៀមរាប និង​បាន​សំណូមពរ​ឲ្យ​ភាគី​ជប៉ុន​បន្ត កិច្ច​សហប្រតិបត្តិការ​នេះ រហូត​ទៅ​ដល់​ប្រាសាទសំបូរព្រៃគុក​ថែម​ទៀត ដើម្បី​ជួយ​ផ្សព្វផ្សាយ ក៏​ដូច​ជា​ជួយ​អភិរក្ស​ប្រាសាទសំបូរព្រៃគុក​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។ ព្រម​ជា មួយ​នឹង​ការ​ស្នើ​សុំ​ឲ្យ​ភាគី​ជប៉ុន​ជួយ​ជំរុញ ការ​ផ្សព្វផ្សាយ​បណ្តាញ​បេ​តិកភណ្ឌ ភ្ជាប់​តំបន់​អង្គរ​ទៅ​បឹង​មាលា ប្រាសាទ​កោះ​កេរ ព្រះ​វិហារ ។

​លោក​បាន​សាទរ​ផង​ដែរ ចំពោះ​ភាគី​ជប៉ុន ជា​ពិសេស​ទីក្រុង​តូ​ក្យូ ដែល​នឹង​រៀបចំ​កីឡា អូ​ឡាំ​ពិ​ក​នៅ​ឆ្នាំ​២០២០ ហើយ​កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​។ ភាគី​ជប៉ុន​បាន​ជួយ បណ្តុះបណ្តាល​កីឡា​ជំនាញ​មួយ​ចំនួន​របស់​កម្ពុជា ជា​ពិសេស​កីឡាហែលទឹក ក្នុង​ការ​ដែល ឲ្យ​អត្ត​ព​លិ​ក​កម្ពុជា បាន​ចូលរួម​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ជាមួយនឹង​ការ​ចូលរួម​ព្រឹត្តិការណ៍​នានា​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ