ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្នាក់ៗស្រៀវសាច់! ក្រោយរថយន្តឈ្នួលមានដឹកអ្នកដំណើរ​ជួបគ្រោះបែបនេះ​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្តឈ្នួល​មួយ​គ្រឿង​មិនដឹង​ថា​មាន​ដឹក​អ្នកដំណើរ​ប៉ុន្មាន​នាក់​នោះ​ទេ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ចូល​មក​រាជធានី​ភ្នំពេញ សង្ស័យ​អ្នកបើកបរ​ងោក​មួយភាំង ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម​ដាច់​រលើង​ដល់​គល់​ដួល​រលំ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​លិច​បាត់​។ បន្ទាប់​មក​ទើប​រថយន្ត​បង្ក​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទាំង​កម្រោល​តាម​ក្រោយ​ដែរ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ រថយន្តឈ្នួល​មួយ​គ្រឿង​មិនដឹង​ថា​មាន​ដឹក​អ្នកដំណើរ​ប៉ុន្មាន​នាក់​នោះ​ទេ ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ចូល​មក​រាជធានី​ភ្នំពេញ សង្ស័យ​អ្នកបើកបរ​ងោក​មួយភាំង ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម​ដាច់​រលើង​ដល់​គល់​ដួល​រលំ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​លិច​បាត់​។ បន្ទាប់​មក​ទើប​រថយន្ត​បង្ក​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទាំង​កម្រោល​តាម​ក្រោយ​ដែរ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្តឈ្នួល​មួយ​គ្រឿង​ខាងលើ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២A-៩៨៣៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ប្រាប់​អត្តសញ្ញាណ​នោះ​ទេ ។ រថយន្ត​មួយ​គ្រឿង​មាន​ដឹក​ទំនិញ និង​អ្នកដំណើរ​ផង​ដែរ តែ​មិនដឹង​ថា មាន​អ្នកដំណើរ​ប៉ុន្មាន​នាក់​ជិះ​ក្នុង​រថយន្ត​នេះ​ទេ ។

តាម​ប្រភព​ពី​បុរស​ជា​អ្នកបើកបរ​រថយន្តឈ្នួល​មួយ​គ្រឿង​ខាងលើ​បាន​និយាយ​ថា នៅ​វេលា​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​កើតហេតុ គាត់​បាន​បើកបរ​រថយន្ត​នេះ​ដឹក​អ្នកដំណើរ និង​ទំនិញ​ខ្លះ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះ​ចូល​មក​រាជធានី​ភ្នំពេញ ខណៈនោះ​គាត់​បាន​ងងុយដេក ប៉ុន្តែ​អត់​បាន​ឈប់​សម្រាក​ឡើយ​ក៏​ចេះ​តែ​បន្តដំណើរ​ទៅ​មុខ​ទៀត ព្រោះ​នឹកឃើញ​ថា​ជិត​ដល់​ភ្នំពេញ​ហើយ​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គាត់​បាន​ងោក​មួយភាំង​ធ្វើ​ឲ្យ​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​បើកបរ ទើប​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​រលើង​គល់​ដួល​រលំ​ធ្លាក់​ចូល​ទឹក​ប្រឡាយ​លិច​បាត់​។ បន្ទាប់​មក​ទើប​រថយន្ត​របស់​គាត់​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​នោះ​ដែរ ហើយ​គាត់​រួម​ជាមួយ​អ្នក​ជិះ​ក្នុង​រថយន្ត​មិន​បាន​រង​របួស​ឡើយ​។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា អ្នកបើកបរ​និង​អ្នក​ជិះ​ក្នុង​រថយន្ត​នេះ​មានសំណាង​ខ្លាំង​ណាស់ ព្រោះ​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ប្រសិនបើ​កើតឡើង​នៅ​វេលា​ម៉ោង​៤​ឬ​៥​ជិត​ភ្លឺ គឺ​ចំ​ពេល​ដែល​ភ្លើង​បំភ្លឺ​ផ្លូវ​មិន​ទាន់​បិទ​វិញ​នោះ​ពួក​គាត់​នឹង​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់ បណ្តាល​ឱ្យ​ស្លាប់​ទាំងអស់​គ្នា​ជាក់​ជា​មិន​ខាន​ឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ព្រោះ​ខ្សែភ្លើង​ដែល​ដាច់​បាន​ធ្លាក់​ត្រាំ​ក្នុង​ទឹក​ក្បែរ​រថយន្ត​នោះ​ដែរ តែ​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ចំ​ពេល​ភ្លើង​បំភ្លឺ​ផ្លូវត្រូវ​បាន​បិទ​រួច​ទៅ​ហើយ ។ ម្យ៉ាងទៀត ហេតុ​ការណ៍​​​ខាងលើនេះ​កើតឡើង​ចំ​ថ្ងៃអាទិត្យ​ដែល​កម្មករ​រោងចក្រ​ឈប់​សម្រាក​អស់ បើសិន​ចំ​ថ្ងៃ​ដែល​កម្មករ​ធ្វើការ​វិញ ប្រាកដជា​មាន​អ្នក​ស្លាប់​និង​របួស​ច្រើន​នាក់​ជា​មិន​ខាន​ឡើយ​។ ​ព្រោះថា ជា​រៀង​រាល់​ព្រឹក​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​នោះ មាន​កម្មករ​ដើរ​ឆ្លងកាត់ និង​ឈរ​រង់ចាំ​ជិះ​រថយន្ត​ទៅ​ធ្វើការ​យ៉ាង​កកកុញ​។

តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បាន​និយាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​មក​ពី​អ្នកបើកបរ​ងងុយដេក​ហើយ​ងោក​មួយភាំង​ទើប​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង និង​ធ្លាក់​ចូល​ប្រឡាយ​បែប​នេះ ប៉ុន្តែ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​សុទ្ធតែ​មាន​សុវត្ថិភាព​ទាំងអស់​គ្នា​។ ម្យ៉ាង​ដោយសារ​តែ​គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​ខូចខាត​បង្គោល​ភ្លើង​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ទើបត្រូវ​រាយការណ៍​ជូន​ទៅ​ខាង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ឱ្យ​ចុះ​មក​វាស់វែង និង​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក រង់ចាំ​ធ្វើការ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ