ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរគតជន២គ្រួសារទទួលអំណោយពីនគរបាលនិងអាវុធហត្ថខេត្ត

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ​៖ ដោយ​មានការ​ចង្អុល​បង្ហាញ​ពីសំណាក់ ​ លោកឧត្តម​សេនីយ៏​​ត្រី បែន រ័ត្ន ស្នងការ​នគរ​បាល​ខេត្ត​និងលោក​​ឧត្តម​​សេនីយ៏ត្រី ​វ៉ា សារិទ្ធ​ មេបញ្ជា​ការអាវុធហត្ថ​ខេត្ត ​មន្រ្តី​ក្រោម​ឪវាទ​នារសៀល​ថ្ងៃទី២២​ មេសា​ ២០១៤ ​​បាន​នាំយក​នូវ​​អំណោយ​ចែកជូន​ដល់ទុរគត​ជន ​ចំនួន២​គ្រួសារ​ដែលកំពុង​តែជួប​នូវការលំ​បាកជា​ខ្លាំង ​នៅភូមិ​បឹងស្នាយ​ សង្កាត់​សំបួរមាស​

ខេត្ត​កំពង់​ចាម​ ​៖ ដោយ​មានការ​ចង្អុល​បង្ហាញ​ពីសំណាក់ ​ លោកឧត្តម​សេនីយ៏​​ត្រី បែន រ័ត្ន ស្នងការ​នគរ​បាល​ខេត្ត​និងលោក​​ឧត្តម​​សេនីយ៏ត្រី ​វ៉ា សារិទ្ធ​ មេបញ្ជា​ការអាវុធហត្ថ​ខេត្ត ​មន្រ្តី​ក្រោម​ឪវាទ​នារសៀល​ថ្ងៃទី២២​ មេសា​ ២០១៤ ​​បាន​នាំយក​នូវ​​អំណោយ​ចែកជូន​ដល់ទុរគត​ជន ​ចំនួន២​គ្រួសារ​ដែលកំពុង​តែជួប​នូវការលំ​បាកជា​ខ្លាំង ​នៅភូមិ​បឹងស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម ​នេះជា​កាយវិការ​ជួយរំលែក​នូវការ​លំបាក ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ​។

លោកវរៈ​សេនីយ៏​ទោ សុក ​សំបូរ​នាយកា​រិយាល័យ​ព្រហ្មទណ្ឌ​កំរិតស្រាល​នៃស្ន​ងការដ្ឋាន​នគរបាល​ខេត្តបាន​ប្រាប់ឲ្យ​ដឹងថា​​ក្រោយ​ពីមិត្តភក្តិរួមកា​រងារជា​មួយ បាន​ប្រាប់ពី​គ្រួសារទុ​រគតជន​ចំនួន២គ្រួសារក្នុងនោះមានលោកយាយ ឈ្មោះ យ៉ង ញឹង អាយុ៧៤ ឆ្នាំ និងស្រ្តីមេម៉ាយកូន២នាក់ឈ្មោះមឺត រើន អាយុ ៣២ ឆ្នាំ ​នៅភូមិបឹង​ស្នាយ​ ហើយរូប​លោកក៏​បានរាយ​ការណ៏ ​ជូនដល់​លោកស្នងការ​នគរបាល​ខេត្ត ដើម្បី​យកអំ​ណោយ​មនុស្សធម៌​ ទៅជូនដល់​ពួកគាត់​ទាំង២នាក់​ ដោយក្តី​អាណិត ។​

លោកវរ​សេនីយ៏​ទោ សុក ​សំបូរ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតស្រាល​ខេត្ត បានប្រាប់​បន្តថាដោយ​មានការអនុញ្ញាត​នោះ ​ទើបនៅរសៀលថ្ងៃទី ២២ មេសា រូបលោករួមនឹងលោកវរសេនីយទោ ប៉ោ វន្ថាប្រធានគណនេយ្យនៃកងរាជអាវុធហត្ថខេត្ត អម​ដំណើរ​ដោយ​សកា​រីជាច្រើន​នាក់ បាន​នាំយកអំ​ណោយទៅ​ចែកជូនក្នុង១​គ្រួសារទទួ​លបានដូចជា​ អង្ក២​បាវស្មើ៧​៥គីឡូ​​ក្រាម ​ទឹកស៊ីអ៊ីវ១​យួរ ទឹកត្រី១យួរ​ មី១កេស និងថវិការចំនួន ​២០ ម៉ឺនរៀលផងដែរ​ ។ គួររំលឹកថា​កាលពីឆ្នាំ២០១៣ ​រូបលោក​​ធ្លាប់បាន​យកអំណោយ​ទៅជូនដល់ ​លោកយាយ​អាយុជាង​១០០ ឆ្នាំ​ នៅស្រុកចំការ​លើផងដែរ ​។

លោកវរ​សេនីយ៏ទោ​ សុក សំបូរ បានបញ្ជា​ក់បន្ថែមថា​ ត្បិតអំណោយ​ជូនដល់គ្រួសារ​ទុរគតជនទាំង២គ្រួសា​រខាងលើនេះ ​មិនបាន​ច្រើនក៏ពិត​មែនតែអា​ចជួយដោះ​ស្រាយ​ជីវភាព ​ បានមួយរយៈ​ពេលខ្លី​ផងដែរ​ ។ ត្បិតក្នុងនាម​​ជាសមត្ថកិច្ច​​ក្រៅពីការ​​ងារ​ពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់ រូបលោកតែងតែមានចិត្តអាណិតអាសូរដល់ចាស់ជរា និងទុរគតជនគ្មានទីពឹង ដោយ​ស្របតាម​ពាក្យចាស់​ពោលថា«ធ្វើបុណ្យទាន់ខែភ្លឺ »​ រូបលោកមានជំនឿថា​នៅពេលណា​មួយ​នឹង​យកអំណោ​យ​មក​ចែក​ជូន​ដល់ទុរគតជន​បន្តទៀត ​៕