រាជធានីភ្នំពេញ ៖ យុវជន០២នាក់ជិះរថយន្ត នីសាន់ណាវវ៉ារ៉ា ក្នុងស្ថានភាពស្រវឹង ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តដាច់កាឡេកង់ខាងស្តាំ សំណាងល្អអ្នកបើកបរមិនមានរងរបួស ។ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត ឈានចូលថ្ងៃ ទី ២៣ មេសា ២០១៤ នៅចំណុចផ្លូវ១៦៣ កែងផ្លូវព្រះសីហនុ (ស្តុបមហាមន្រ្តី) ស្ថិតនៅក្នុងសង្កាត់អួឡាំពិច ខណ្ឌចំការមន ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជន០២នាក់ ជិះរថយន្តនីសាន់ ណាវវ៉ារ៉ា ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ 2R-7000ជិះតាមផ្លូវព្រះសីហនុ មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ ហើយរថយន្តពុំបានឈប់ទេបានបន្តបើកទៅមុខទៀតទាំងររបាំងថ្មពុះចែកទ្រូងផ្លូវនៅពីក្រោមកាងមុខរថយន្ត ដោយអូសទៅមុខប្រហែល១០០ម៉ែត្រដល់ចំណុច ផ្លួវព្រះសីហនុកែង១៧៣ ទៅមុខលែងរួច ដោយសាររថយន្តដាច់កាឡេកង់ខាងស្តាំបានរីយ៉ែររថយន្តថយក្រោយទម្លាក់របាំងថ្មចេញ ក៏បានប៉ះជាមួយម៉ូតូសង់ស៊េរេីចាស់មួយគ្រឿង រងការខូចខាតតិចតួច ។
ក្រោយពេលកើតហេតុប៉ូលិសបាមកធ្វើការវាស់វែងយកទៅដោះស្រាយគ្នានៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក នៅពេលនោះយុវជនអ្នកបើករថយន្ត បានស្ទុុះទៅវាយសមត្ថកិច្ចទៀតផង។
គួរបញ្ចាក់ផងដែរថា នៅក្នុងហេតុការណ៏នេះក៏មានរថយន្តកាមម៉ារីពន៌ទឹកប្រាក់មួយគ្រឿងមកឈប់មើលផងដែរ ហើយក៏ត្រូវយុវជនដែលជាអ្នកបើករថយន្តបង្កដេញវាយផងដែរ ឃើញដូចនេះអ្នកបើករថយន្តកាមម៉ាក៏បើករថយន្តចេញបាត់ទៅ ។
ចែករំលែកព័តមាននេះ