ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាម៉ារី​ហាយ​ប្រ៊ីត​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស​វី​របួស​ធ្ងន់​០២​នាក់​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាមម៉ារី​ហាយ​ប្រ៊ីត​​​​ជិះ​ដោយ​បុរស​ម្នាក់​បាន​ជិះ​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ហើយ​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​​​ស្មាស​វី​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​០២​នាក់​របួស​ធ្ងន់ ។ ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរចារណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៨​និង​៤០​នាទី​យប់ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយ​ចង្វា ស្ថិតនៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឬស្សី​កែវ ។

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាមម៉ារី​ហាយ​ប្រ៊ីត​​​​ជិះ​ដោយ​បុរស​ម្នាក់​បាន​ជិះ​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ហើយ​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​​​ស្មាស​វី​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​០២​នាក់​របួស​ធ្ងន់ ។ ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរចារណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៨​និង​៤០​នាទី​យប់ថ្ងៃ​ទី​២២​មេសា​២០១៤​ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយ​ចង្វា ស្ថិតនៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឬស្សី​កែវ ។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កាមម៉ារី​ហាយ​ប្រ៊ីត​មួយ​គ្រឿង​ពណ៌​ទឹក​ប្រាក់​  ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-1151 បើក​ដោយ​បុរស​ម្នាក់​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ ក្នុង​ទិស​ដៅ​​ពី​លិច​ទៅ​កើត​ដោយ​ព្យា​យាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ ​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស​វី ​ពាក់​ស្លាក​លេខ​ នគរ​បាល​1.8191ជិះ​គ្នា​០២​នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​(បញ្ច្រ​សទិស​គ្នា)​ ពេញ​ទំហឹង​ខ្ទាត​បោក​អ្នក​ជិះ​ម៉ូតូ​ទាំង​០២​នាក់​ទៅ​​​លើ​ថ្នល់​រង​របួស​ធ្ងន់​ ។

ក្រោយ​ពេល​កើត​ហេតុ​រថ​យ​ន្ត​បង្ក​បាន​បើក​​គេច​ដល់​ខាង​ក្រោម​ស្ពាន​ហើយ​សមត្ថ​កិច្ច​ជិះ​តាម​ទាន់​ដោយ​រថយន្ត​បង្ក​ដាច់​កាឡេ​ខាង​ឆ្វេង​​ហើយ​សមត្ថ​កិច្ច​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សាទុកនៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៏​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ​។ចំណែក​ជនរងគ្រោះ​ត្រូវ​រថយន្ត​សា​មុយ​ដឹក​ទៅសង្រ្គោះ​នៅ​មន្ទី​រ​ពេទ្យ​។