ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​FTRទៅ​បុក​លូ​​​ដែល​គេ​ដាក់​នៅ​លើ​ផ្លូវ​បណ្តាល​ឱ្យ​បាក់​ភ្លៅ​ខាង​ស្តាំ​ម៉ូតូ​ខូច​ខាត​យ៉ាង​ដំណំ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​របួស​​​របួស​បាក់​ភ្លៅ​ស្តាំ​ដោយ​សារ​ជិះ​ម៉ូតូ​ម៉ាក​FTRទៅ​បុក​លូ​ដែល​គេ​ដាក់​នៅ​ផ្លូវ​បេតុង​​ដើម្បី​កុំ​ឱ្យ​រថយន្ត​បើក​ឆ្លង​កាត់​។ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី ២២ មេសា ២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ក្រាំង​អង្រ្កង សង្កាត់​ត្រ​ពាំង​ក្រ​សាំង ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ។

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​របួស​​​​​បាក់​ភ្លៅ​ស្តាំ​ដោយ​សារ​ជិះ​ម៉ូតូ​ម៉ាក​FTRទៅ​បុក​លូ​ដែល​គេ​ដាក់​នៅ​ផ្លូវ​បេតុង​​ដើម្បី​កុំ​ឱ្យ​រថយន្ត​បើក​ឆ្លង​កាត់​។ ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី ២២ មេសា ២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​ក្រាំង​អង្រ្កង សង្កាត់​ត្រ​ពាំង​ក្រ​សាំង ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​យុវជន​រង​គ្រោះ​ ជិះ​ម៉ូតូ​ម៉ាក FTR ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BB-0034 តាម​ផ្លូវ​បេតុង​ពី​ត្បូង​ទៅ​ជើង ស្រាប់​តែ​មក​ដល់​កន្លែង​កើត​ហេតុ ដែល​មាន​សភាព​ងងឹត​ផង​នោះ​ក៏បាន​បុក​ទៅ​និង​លូ​ដែល​គេ​ដាក់​លើ​ផ្លូវ​បេតុង​នោះ​ដើម្បី​​កុំ​ឱ្យ​រថ​យន្ត​បើក​កាត់បាន​ ព្រោះ​ផ្លូវ​ទើបតែធ្វើហើយ​នា​ពេល​កន្លង​ទៅ​។ក្នុង​បហេតុ​ការ​ណ៏​នេះ​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​បាក់​ភ្លៅ​ខាង​ស្តាំ ចំណែក​ម៉ូតូ​ខូច​ខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​យក​ទៅ​ទុក​នៅ​ផ្ទះ​ដើម្បី​ធ្វើ​ការ​ជួស​ជុល​។

គួរ​បញ្ជាក់​ថា ផ្លូវ​បេតុង​មួយខ្សែ​​នេះ​ត្រូវ​បាន​ស្ថាប​នា​ហើយ​រយះ​ពេល​ជិត០២​ខែ​ហើយ ដូច្នេះ​ប្រ​ជា​ពល​រដ្ឋបាន​​សំណូម​ពរទៅ​អ្នក​ជំនាញ​បច្ចេក​ទេស​ស្ថាប​នា​ផ្លូវ​ ឱ្យ​ដក​លូ​ដែល​ដាក់​ការពារ​មិន​រឱ្យ​ថយន្ត​បើក​ឆ្លង​កាត់​បាន​ចេញ​ពី​ផ្លូវ​ ពី​ព្រោះ​បើ​ទុក​នៅ​បន្ត​ទៀត​អាច​បណ្តាលឱ្យ​មាន​​អ្នក​រង​គ្រោះ​ជា​​បន្ត​ទៀត​ជាមិន​ខាន។