ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ការិយាល័យ​ប្រឆាំងបទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​សហការជាមួយ​ FBI ​ចាប់ខ្លួនក្រុម ​ហេគឃឺ ​(Hacker)ជនជាតិខ្មែរ​០២នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ​បានឲ្យដឹងថា ​ក្រុមហេគឃឺ (Hacker) ​អនាមិកកម្ពុជា​ចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធ​ការវាយប្រហារ​​ទ្រង់ទ្រាយធំ​មកលើ​បណ្តាញ​បច្ចេកវិទ្យា​​ព័ត៌មាន​​របស់ស្ថាប័នជាតិ​សំខាន់ៗ​នាពេលកន្លងមក ​ត្រូវបានប៉ូលិស​ការិយាល័យ​ប្រឆាំងបទល្មើស​បច្ចេកវិទ្យាព័ត៌មាន​ នៃនាយកដ្ឋាន​សន្តិសុខផ្ទៃក្នុង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​កាលពីថ្ងៃទី០៧​ មេសា​ ២០១៤ ។

រាជធានីភ្នំពេញ ​៖ យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ​បានឲ្យដឹងថា ​ក្រុមហេគឃឺ (Hacker) ​អនាមិកកម្ពុជា​ចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធ​ការវាយប្រហារ​​ទ្រង់ទ្រាយធំ​មកលើ​បណ្តាញ​បច្ចេកវិទ្យា​​ព័ត៌មាន​​របស់ស្ថាប័នជាតិ​សំខាន់ៗ​នាពេលកន្លងមក ​ត្រូវបានប៉ូលិស​ការិយាល័យ​ប្រឆាំងបទល្មើស​បច្ចេកវិទ្យាព័ត៌មាន​ នៃនាយកដ្ឋាន​សន្តិសុខផ្ទៃក្នុង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ក្រសួង​មហាផ្ទៃ​ ឃាត់ខ្លួន​កាលពីថ្ងៃទី០៧​ មេសា​ ២០១៤ ។

ជនសង្ស័យ​ទាំងពីរនាក់​ ម្នាក់ឈ្មោះ ​ប៊ុន ឃីង​មង្គលបញ្ញា​ ហៅ ​Sexmachine​ ឬ ​Blackcyber ​ភេទប្រុស ​អាយុ២១ឆ្នាំ​ មុខរបរនិស្សិតឆ្នាំទី០៣​ សាកលវិទ្យាល័យ​ SETEC​ និង​ ឈ្មោះ ជូ សុងហេង​ ហៅZoro ភេទប្រុស អាយុ២១ឆ្នាំ​ មុខរបរនិស្សិតឆ្នាំទី០៣​ សាកលវិទ្យាល័យ ​SETEC ។

បើតាមគេហទំព័​រ​ដដែល​បានបង្ហាញទៀតថា ​ស្ថានប័នជាតិ​សំខាន់ៗយ៉ាងហោចណាស់​៣០​ និង ស្ថាប័នឯកជន​មួយចំនួនផងដែរ​ ត្រូវរងគ្រោះ​ពីការវាយប្រហារ​តាម​បច្ចេកវិទ្យា​ព័ត៌មាន​​ពីសំណាក់​ក្រុម​ហេគឃឺ​​អនាមិកកម្ពុជា​ ចាប់តាំងពីមុនការ​បោះឆ្នោត​ជ្រើសតំាង​តំណាងរាស្ត្រ​នីតិកាលទី៥​ កាលពីខែកក្កដា ​ឆ្នាំ២០១៣ ​។ ស្ថាប័នជាតិសំខាន់ៗ ​ដែលទទួលរងគ្រោះ​មានដូចជា៖ ​គណៈកម្មាធិការ​​ជាតិ​រៀបចំកា​រ​បោះឆ្នោត​ អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ​ក្រសួងការពារជាតិ​ និង សាលារាជធានី​ភ្នំពេញ​ជាដើម។

ក្រុមហេគឃឺអនាមិកកម្ពុជា​បានធ្វើសកម្មភាពដូចជា​ វាយប្រហារ​ធ្វើឲ្យរអាក់រអួល​មិនដំណើរការ​គេហទំព័រ (DDos) ជ្រៀតចូលបណ្តាញ​ព័ត៌មាន​វិទ្យាដោយខុសច្បាប់ ​និងលួចទិន្នន័យ​សំងាត់ជាតិ​​ពីប្រព័ន្ធ​ព័ត៌មាន ​និង ការកែទំព័រដើម​នៃគេហទំព័រ​ជាដើម។

ជនសង្ស័យទាំងពីរ ​បានសារភាពថា​ខ្លួនពិតជាសមាជិក​ក្រុមហេគឃឺអនាមិក​កម្ពុជា ​និងបានប្រព្រឹត្ត​នូវរាល់ទង្វើខុសច្បាប់​ដូចបានរៀបរាប់ខាងលើ​ពិតប្រាកដមែន ​។​ដោយឡែកជ​នសង្ស័យ​ឈ្មោះ ជូ សុង​ហេង ​បានសារភាពថា​ មិនបានចូលរួម​ការវាយប្រហារនោះទេ ​គោលបំណងនៃការចូលរួម​ក្នុងក្រុមហេគឃឺ​អនាមិករកម្ពុជា ​គឺគ្រាន់តែចង់ហាត់រៀន​ជំនាញនេះ​តែប៉ុណ្ណោះ។

សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខផ្ទៃក្នុង ​បានធ្វើការតាមដាន​និងសហការ​ស្រាវជ្រាវជាមួយស្ថាប័ន FBI​ ប្រចាំកម្ពុជា​អស់រយៈពេល​ប្រមាណ០៨ខែ​ ទើបកំណត់និង​ឃាត់ខ្លួនជនសង្ស័យ​ទាំងពីរ​ខាងលើបាន។ ទន្ទឹមនោះ​ សមត្ថកិច្ចក៏បាននិងកំពុងបន្ត​ស្រាវជ្រាវ​រកមុខសញ្ញា​ហេគឃឺជាបក្សពួក​នៅសេសសល់ ​ដើម្បីនាំខ្លួន​មកចាត់វិធានការ​តាមផ្លួវច្បាប់។

បច្ចុប្បន្នជន​សង្ស័យទាំងពីរ​ត្រូវបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីចាត់ការតាមនីតិវិធី ​។ យោងតាមមាត្រា ​៤២៧, ​៤២៨,​ ៤២៩ ​នៃក្រមព្រហ្មទណ្ឌ ​ជនសង្ស័យគឺ​ប្រឈមនឹងការពិន័យ​ជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ដល់ ​៤០០០ ០០០(បួនលាន) រៀល ​និង អាចជាប់ពន្ធនាគាពី០១ខែ​ រហូតដល់០២ឆ្នាំ ៕