ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! ឆក់យក​ជីវិតសត្វ​ក្របីដល់​ទៅ​៨ក្បាល​

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​សត្វ​ក្របី​ចំនួន​៨​ក្បាល​បាន​ងាប់​រដូករណែល​ក្នុង​ទឹក​បឹង ដោយសារ​រន្ទះបាញ់ ខណៈ​​សត្វ​ក្របី​ទាំងនោះ​កំពុង​ដេក​ផ្ដុំ​គ្នា​​ពេល​​មេឃ​កំពុង​ភ្លៀង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ការដ្ឋាន​ចាស់​របស់​ក្រុមហ៊ុន​ភា​ពី​ម៉ិច ស្ថិត​ក្នុងភូមិ​អ​ន្ស​រ​ក្ដាម ឃុំ​ស្នារ​អ​ន្សា​រ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​សត្វ​ក្របី​ចំនួន​៨​ក្បាល​បាន​ងាប់​រដូករណែល​ក្នុង​ទឹក​បឹង ដោយសារ​រន្ទះបាញ់ ខណៈ​​សត្វ​ក្របី​ទាំងនោះ​កំពុង​ដេក​ផ្ដុំ​គ្នា​​ពេល​​មេឃ​កំពុង​ភ្លៀង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ការដ្ឋាន​ចាស់​របស់​ក្រុមហ៊ុន​ភា​ពី​ម៉ិច ស្ថិត​ក្នុងភូមិ​អ​ន្ស​រ​ក្ដាម ឃុំ​ស្នារ​អ​ន្សា​រ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩​។

​សត្វ​ក្របី​ទាំង​៨​ក្បាល​ដែល​ងាប់​ខាងលើ​នេះ​ជា​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ស៊ិ​ន សា​អុល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​ថ្មី ​ឃុំ​ស្នារ​អ​ន្សា​រ​ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នៅ​ខេត្តពោធិ៍សាត់​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​គ្របដណ្ដប់​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត​។ ឃើញ​មេឃ​កំពុង​ភ្លៀង​យ៉ាង​ត្រជាក់​បែប​នេះ សត្វ​ក្របី​ញី​ឈ្មោល​ចំនួន​៩​ក្បាល បាន​ដេក​ននៀល​ផ្ដុំ​គ្នា​ក្នុង​បឹង​តែ​មួយ​នៅ​ចំណុច​កើតហេតុ​ខាងលើ ពេល​នោះ​ក៏​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​ងាប់​អស់​ចំនួន​៨​ក្បាល​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ