បន្ទាប់ពីគង់ចាំព្រះវស្សាអស់រយៈពេល៣ខែរួចមក នៅថ្ងៃ១៥កើត ខែអស្សុជ ព្រះភិក្ខុសង្ឃគ្រប់អង្គនៅតាមទីវត្តអារាមនានាតែងប្រារព្ធពិធីបុណ្យបែបសាសនាមួយដែលមានឈ្មោះថា បវារណា ឬហៅថាបុណ្យចេញព្រះវស្សា ដែលជាពិធីមួយស្របតាមវិន័យព្រះពុទ្ធសាសនា ។
ពិធីបវារណាចេញវស្សានេះគឺជាឱកាសដ៏ពិសេសមួយសម្រាប់ព្រះភិក្ខុសង្ឃគ្រប់អង្គធ្វើការអប់រំណែនាំ ដើម្បីឆ្លុះបញ្ចាំងពីទោសកំហុសគ្នាទៅវិញទៅមក ក្នុងគោលបំណងដើម្បីបានសង្រួម និងប្រតិបត្តិនូវធម៌វិន័យតទៅមុខទៀត ។
ក្នុងអំឡុងពេល៣ខែដែលព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីសិក្សានិងបដិបត្តិព្រះធម៌ជុំគ្នានោះ ការប៉ះទង្គិចឬប្រព្រឹត្តកំហុសដោយប្រការណាមួយតែងកើតមានដោយចៀសមិនរួចឡើយ។ ដូច្នេះក្នុងពិធីបវារណាចេញវស្សានេះ ព្រះសង្ឃគ្រប់អង្គអាចបង្ហាញពីទោសដល់គ្នាទៅវិញទៅមក ដោយយោងតាម៣ចំណុចគឺ ១-ទោសកំហុសដែលបានឃើញដោយផ្ទាល់, ២-កំហុសដែលបានឮតគ្នា និង៣-ការសង្ស័យលើចំណុចណាមួយ ។
សារៈសំខាន់នៅក្នុងករណីទាំងអស់ហ្នឹង បើអ្នកដទៃចង្អុលបង្ហាញប្រាប់ទោស កំហុសនោះ ទុកដូចជាគេប្រាប់កំណប់អ៊ីចឹងដែរ ព្រោះទោសកំហុសនោះជាជញ្ជាំងបិទបាំងនូវប្រយោជន៍ក្នុងលោកនេះផង និងលោកខាងមុខផង។ កាលណាយើងធ្វើខុសអី្វមួយនោះហើយយើងមិនដឹង ទោសនោះពីមួយថ្ងៃទៅមួយថ្ងៃរឹតតែសង្កត់សង្កិនយើងកាន់តែធ្ងន់ទៅៗ។ អ៊ីចឹងពេលណាគេប្រាប់ថាខុសហើយ នឹងធ្វើឱ្យយើងត្រឡប់មករកផ្លូវត្រូវវិញ ដូចគេប្រគល់ប្រយោជន៍ឱ្យយើងអ៊ីចឹងដែរ ។
ដូចនេះការធ្វើពិធីបវារណាចេញវស្សានេះគឺមានបំណងឱ្យភិក្ខុសង្ឃទាំងអស់អង្គចេះកែខ្លួន ហើយសុំឱកាសអំពីអង្គផ្សេងៗទៀតឱ្យគេជួយថា ជួយប្រាប់ ជួយចង្អុលបង្ហាញផ្លូវប្រតិបត្តិឱ្យបានត្រឹមត្រូវ ។
ចំណែកពុទ្ធបរិស័ទទូទៅក៏អាចរៀនសូត្រពីការធ្វើពិធីបវារណាចេញវស្សារបស់ព្រះភិក្ខុសង្ឃ ផងដែរតាមរយៈបង្កើតការជួបជុំក្នុងគ្រួសារ ឬស្ថាប័ន អង្គភាពរបស់ខ្លួន ដើម្បីធ្វើការឆ្លុះបញ្ចាំងនិងផ្ដល់យោបល់កែលម្អគ្នាទៅវិញទៅមក និងសុំទោសគ្នានូវរាល់កំហុសឆ្គងទាំងឡាយ ហើយចេះកែកំហុសនោះ ដើម្បីការរស់នៅសុខសាន្តជានានឹងគ្នាតរៀងទៅ ។ (ដោយសាន សារិន)
ខេត្តបាត់ដំបង ៖ ការប្រកួតកីឡាប្រណាំងម៉ូតូលើដីរាបប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយ Kara សហការជាមួយសហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជា ព្រមទាំងទទួលបានការគាំទ្រពី...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...
លោកប្រធានាធិបតី វ្លាឌីមា ពូទីន (Vladimir Putin) របស់ប្រទេសរុស្ស៊ីល្បីថាជាមនុស្សដែលមានរឿងសម្ងាត់ច្រើនជាពិសេសរឿងទាក់ទិននឹងលុយដែលមិនទាន់មាននរណាដឹងច្បាស់នៅឡើយថា...
រាជធានីភ្នំពេញ ៖ គណៈប្រឹក្សាភិបាលនៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នា ដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» គ្រោងនឹងចាប់អនុវត្តជំហានទី២នៃ...
រាជធានីភ្នំពេញ ៖ អង្គការសង្គមស៊ីវិលចំនួន២១ បានរៀបចំពិធី អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧១ (១០ធ្នូ១៩៤៨-១០ធ្នូ២០១៩) ក្រោមប្រធានបទ«លើកកម្ពស់សិទ្ធិមនុស្ស...
ខេត្តសៀមរាប ៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្តឹងឱ្យសមត្ថកិច្ចចាប់ដាក់គុក ខណៈបានរួមរ័ក្សជាមួយកូនខ្លួនបានសម្រេចបង្កឱ្យមានការងើយឆ្ងល់ថា គូរស្នេហ៍១គូ...
រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ បានចេញសេចក្តីប្រកាសព័ត៌មានបដិសេធបណ្តឹងប្រឆាំងនឹងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ...
ជំងឺមហារីកសួតត្រូវបានគេស្គាល់ថាជាជំងឺមហារីកដែលកើតមានជាញឹកញាប់បំផុត និងធ្ងន់ធ្ងរ ហើយកើតឡើងលើមនុស្សចាស់អាយុចាប់ពី ៧០ឆ្នាំឡើងទៅ។ចំពោះមនុស្សអាយុតិចជាង...
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានចាត់ទុកការពារសិទ្ធិមនុស្ស គឺជាការថែរក្សាសន្តិភាពនៅកម្ពុជា ហើយក៏មានការចែងក្នុង...
ខេត្តបន្ទាយមានជ័យ ៖ ដីស្ថានីយ៍ស្តារព្រៃឈើតាបែនពីរ ស្រុកស្វាយចេក ត្រូវបានប្រជាពលរដ្ឋ២ក្រុមទំនាស់ដណ្តើមដីគ្នាដែលមានផ្ទៃដីទំហំ១៧០០ហិកតា ត្រូវបានប្រជុំរក...
ប្រទេសនូវែលហ្សេឡង់ ៖ ភ្នំភ្លើង WHITE ISLAND របស់នូវែលហ្សេឡង់បានផ្ទុះ កាលពីថ្ងៃទី៩ ធ្នូ ខណៈអ្នកទេសចរ១០០នាក់កំពុងស្ថិតនៅលើ ឬជុំវិញភ្នំភ្លើងនេះ ។នាយករដ្ឋមន្ត្រី...
ខេត្តកំពត ៖ ទោះបីជាមានការអនុញ្ញាតច្បាប់ឲ្យបើកកាស៊ីណូដោយស្របច្បាប់ក្តី ប៉ុន្តែជាទូទៅការគោរពតាមបទប្បញ្ញត្តិរបស់អន្តរក្រសួងបានកំណត់ ឬដាក់បទបញ្ជាអនុញ្ញាតឲ្យ...
លោក ជេក ម៉ា (Jack Ma) គឺជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេប្រចាំប្រទេសចិន ដែលទ្រព្យសម្បត្តិរួមរបស់លោកមានប្រមាណ ៣៨ ប៊ីលានដុល្លារ ។ សហគ្រិនដែលមានអាយុ ៥៥ឆ្នាំរូប...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំ...
ក្នុងឆ្នាំ១៨១១ម៉ារីល្វីសបានប្រសូតបុត្រមួយអង្គនិងបានប្រសិទ្ធនាមបុត្រានោះថាជាស្តេច រ៉ូម ។ វាប្រាកដណាស់ដែលថាណាប៉ូលេអុងមានហិច្ឆតាខ្ពស់ហួសពីចង់ធ្វើ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាអ្នកទទួលផលចោរកម្មទិញម៉ូតូពីក្រុមចោរប្លន់កាំបិតបុ័ងតោត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យសហការជាមួយ...