ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើងចិន​បា.ញ់​សម្លា.ប់​ចិន​ដូចគ្នា…​ចាប់​បាន​២នាក់​ទៀត

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ខ្មាន់កាំភ្លើង​ជនជាតិ​ចិន ដែល​បាញ់​សម្លាប់​ចិន​ដូច​គ្នា​នៅ​កណ្ដាល​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​៦ តុលា​កន្លង​ទៅនៅ​ពេល​នេះ​ កម្លាំង​នគរបាល​តាម​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន​២​នាក់​បន្ថែម​ទៀត ។មន្ដ្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ តុលា​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ខ្មាន់កាំភ្លើង​ជនជាតិ​ចិន ដែល​បាញ់​សម្លាប់​ចិន​ដូច​គ្នា​នៅ​កណ្ដាល​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​៦ តុលា​កន្លង​ទៅនៅ​ពេល​នេះ​ កម្លាំង​នគរបាល​តាម​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន​២​នាក់​បន្ថែម​ទៀត ។
មន្ដ្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ តុលា​ថា ខ្មាន់កាំភ្លើង​៤​នាក់​ដែល​បាញ់​សម្លាប់​​ជនជាតិ​ចិន​ដូច​គ្នា ត្រូវ​កម្លាំង​ជំនាញ​ចាប់ខ្លួន​បាន​២​នាក់​បន្ថែម​ទៀត និង​ដកហូត​បាន​កាំភ្លើងខ្លី ដែល​ជា​វត្ថុ​តាង​ធ្វើ​សកម្មភាព​មួយ​ដើម​ផង​ដែរ ។ ពេល​នេះ​កម្លាំង​ជំនាញ​កំពុងធ្វើការ​សួរនាំ និង​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​បក្សពួក​ផ្សេង​ទៀត ដែល​រួមគំនិត​គ្នា​ទាក់ទិន​នឹង​ការ​បាញ់ប្រហារ​យ៉ាង​ឃោរឃៅ ។

សូម​ជម្រាប​ថា នៅ​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​៦ តុលា មាន​ករណី​ជនជាតិ​ចិន​៣​នាក់ បាន​ចាប់​អូ​សជន​ជាតិចិន​ម្នាក់​ចេញពី​រថយន្ត ហើយ​បាញ់​សម្លាប់​ភ្លាម​ៗ នៅ​លើ​ដងផ្លូវ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។
ក្រោយ​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនល្មើស ដែល​ជា​ជនជាតិ​ចិន​២​នាក់ ក្នុង​ម​នោះ​បុរស​ម្នាក់ និង​នារី​ម្នាក់ ។ យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​លម្អិត​អំពី​មូលហេតុ​នៅឡើយ​ទេ ។

មានការ​កត់​សម្គាល់ថា កន្លង​ទៅ​នេះ​ករណី​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​លើ​ជនជាតិ​ចិន​ដូច​គ្នា បាន​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ខេត្ត​ព្រះ​សីហ​នុ ខណៈ​ដែល​សមត្ថកិច្ច​ក៏​បាន​បង្កើន​ការ​រឹត​បន្តឹង​សន្តិសុខ កាន់តែ​ខ្លាំងក្លា​ផង​ដែរ ដោយសារ​ថា​មាន​ករណី​មួយ​ចំនួន​មិន​ទាន់​ត្រូវ​បាន​វែកមុខ​នៅឡើយ​ទេ ។ មហាជន​បាន​ធ្វើការ​កត់​សម្គាល់ថា ករណី​បាញ់ប្រហារ​ដោយ​ជនជាតិ​ចិន​នេះ ពួក​គេ​ធ្វើ​ឡើង​ដោយ​មិន​រើស​ទីតាំង​នោះ​ទេ ខុស​ពី​ជន​ដៃដល់​ខ្មែរ​ដែល​ហ៊ាន​ធ្វើ​តែ​កន្លែង​ស្ងាត់​ទេ ចំណែក​ចិន​សម្លាប់​គ្នា​ឆៅ​ៗ​លើ​ដងផ្លូវ​ដែល​មាន​ចរាចរណ៍​អ៊ូរ​អរ​តែ​ម្តង ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​លាន​រៀល​ជួន​ដល់​នគរបាល​ដែល​បំបែកសំណុំរឿងដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ប្រតិបត្តិការ​នេះ​នៅ​ថ្ងៃ​ទី​១១ តុលា លោក គួ​ច ចំរើន អភិ​បាលខេត្ត​ព្រះ​សីហ​នុ បាន​ឧបត្ថម្ភ​ថវិកា ដល់​កង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចំនួន​១០​លាន​រៀល ។ គណៈ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​អភិបាលខេត្ត​ដែល​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​កងកម្លាំង ដែល​កាយវិការ​នេះ​នឹង​ជំរុញ​លើកទឹកចិត្ត​ដល់​កងកម្លាំង​កាន់តែ​បង្កើន​សកម្មភាព​មុត​ស្រួច​ប្រឆាំង​នឹង​បទល្មើស​យ៉ាង​ពិតប្រាកដ ៕ ​

អត្ថបទសរសេរ ដោយ