ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គោព្រៃ​យេ​ី​ង​ផ្តើម​​ហ្វឹកហាត់​​​ថ្ងៃ​នេះ​​​​ត្រៀម​​ប្រកួតជាមួយអុីរ៉ាក់ ថ្ងៃទី15​​ តុលា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជ​ម្រេ​ី​ស​ជាតិ​កម្ពុជា​បាន​​ម​ក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហេ​ី​យ បន្ទាប់​ពី​ការ​ប្រកួត​នៅ​ប្រទេស​អុ​ី​រ៉​ង់ ហេ​ី​យ​ក្រុម​គោព្រៃ​យេ​ី​ង​នឹង​ចាប់​ផ្ដេ​ី​ម​ហ្វឹកហាត់​នៅ​ថ្ងៃស្អែក​(​ថ្ងៃ​ទី​១២ តុលា​) ដេ​ី​ម្បី​ត្រៀម​ប្រកួត​ជាមួយអុ​ី​រ៉ា​ក់ នៅ​ថ្ងៃ​ទី​១៥ ខាង​មុខ​នេះ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជ​ម្រេ​ី​ស​ជាតិ​កម្ពុជា​បាន​​ម​ក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហេ​ី​យ បន្ទាប់​ពី​ការ​ប្រកួត​នៅ​ប្រទេស​អុ​ី​រ៉​ង់ ហេ​ី​យ​ក្រុម​គោព្រៃ​យេ​ី​ង​នឹង​ចាប់​ផ្ដេ​ី​ម​ហ្វឹកហាត់​នៅ​ថ្ងៃស្អែក​(​ថ្ងៃ​ទី​១២ តុលា​) ដេ​ី​ម្បី​ត្រៀម​ប្រកួត​ជាមួយអុ​ី​រ៉ា​ក់ នៅ​ថ្ងៃ​ទី​១៥ ខាង​មុខ​នេះ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ ។ នេះ​បើ​យោង​តាម​ផេ​ក​សហ​​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​យប់ថ្ងៃទី១០ តុលា ។

សូមរំលឹកថា តាម​រយៈ​នៃ​ការ​ផ្សាយបន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ជុំវិញ​ការ​ប្រកួតរវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយនឹង​ក្រុមម្ចាស់ផ្ទះ​អុ​ី​រ៉​ង់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​សម្រាប់​ពូ​ល​C ពានរង្វាន់ FIFA Word Cup Qatar 2022 នៅ​កីឡដ្ឋាន Azadi នាទី​ក្រុង​តេ​ហេ​រ៉​ង់ នា​យប់​ថ្ងៃ​ទី​១០ តុលា បន្ទាប់​ពី​ការ​ប្រកួត​រយៈពេល​៩០​នាទី អ្វី​ដែល​ត្រូវ​បាន​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​អ្នកគាំទ្រ​កម្ពុជា​មាន​តែ​ម្នាក់ បាន​បង្ហាញ​ឆន្ទៈ​មោះមុត​គួរ​ឱ្យ​មាន​មោទនភាព​ជាតិខ្មែរ​ពិត​ៗ ។

តើ​អ្នកគាំទ្រ​តែ​ម្នាក់​នៅ​លើ​ទឹកដី​អុ​ី​រ៉​ង់ ដែល​មាន​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់​នៅ​កីឡដ្ឋាន​នោះ​មាន​អត្ថន័យ​បែប​ណា ? តាម​រយៈ​ការ​ទស្សនា​តាមកញ្ចក់​ទូរ​ទ​ស្ស៍ ពិតជា​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​រំភើបញាប់​ញ័រ​ពេក​ណាស់ ទោះបី​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​របស់​ភាគី​អុ​ី​រ៉​ង់ ខណៈ​ដែល​គ្រាប់​បាល់រហូត​ដល់​១៤​គ្រាប់​បាន​បំប៉ោង​សំណាញ់​កម្ពុជា​ក៏​មិន​អាច​រារាំង​ការ​បន្លឺ​សំឡេង​តាម​មីក្រូហ្វូ​ន ការ​វាយ​ស្គរ​ពី​អ្នកគាំទ្រ​កម្ពុជា ដែល​នៅ
ក្រោយខ្នង​មាន​ទង់ជាតិ​កម្ពុជា​ធំ​មួយ ពិតជា​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាជាតិ​កម្ពុជា​នៅ​តែ​ប្រកួត​លុះ​ទីបំផុត ។

តើ​អ្នកគាំទ្រ​កម្ពុជា​ដ៏​មោះមុត​១​រូប​នេះ​ជា​អ្នក​ណា ? ការ​ពិត​អ្នកគាំទ្រ​រូប​នេះ​ឈ្មោះ សុខា រ៉ា​នាថ គឺជា​កូន​ប្រុស​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​ក្រៅ​តែ​ពី​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់ រូប​លោក​ក៏​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ផង​ដែរ ។ យើង​ជា​ខ្មែរ​ពិតជា​មាន​មោ​ទ​នភាព​ពេក​ណាស់ ចំពោះ​ការ​បង្ហាញ​ចេញ​នូវ​ឆន្ទៈ​កូន​ខ្មែរ​ពិត​ៗ​បែប​នេះ ។ ការ​ប្រយុទ្ធ​លើ​ទីលាន​វាលស្មៅ​ជាមួយ​ក្រុម​អុ​ី​រ៉​ង់ ពិត​ណាស់​ក្រុម​គោព្រៃ​កម្ពុជា​ស្ទើរតែ​គ្មាន​ឱកាស​ស៊ុត​ទៅ​លើ​ក្រុម​ម្ចាស់ផ្ទះ​ឡើយ ។ ក្រុម​អុ​ីរ៉​ង់ បាន​ដាក់​សម្ពាធ​លើ​ក្រុម​គោព្រៃ​កម្ពុជា​ពេញ៩០​នាទី ដោយ​គ្មាន​ការ​បន្ធូរ​ដៃ​ឡើយ ដោយ​ពួក​គេ​បាន​ទាត់​បំប៉ោង​សំណាញ់​ទី​កម្ពុជា​ចំនួន​៧​គ្រាប់​នៅ​តង់​ទី​១ និង​បន្ថែម​៧​គ្រាប់​ទៀត​នៅ​តង់​ទី​២ ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ពេញ​ពី​ការ​ប្រកួត​ទី​២ របស់​ខ្លួន​នេះ​ក្នុង​លទ្ធផល​១៤-០ ។

លទ្ធផល​នេះ​គឺជា​លើក​ដំបូង​ហើយ ដែល​កម្ពុជា​របូត​គ្រាប់​បាល់​ច្រើន​បែប​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ និង​គ្រូបង្វឹក​លោក Felix G.Dalmas ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ ។ នេះ​ជា​ការ​បរាជ័យ​ជា​លេ​ី​ក​ទី​២ ក្នុង​ចំណោម​៣​ប្រកួត​ក្នុង​ពូ​ល​C ដែល​ធ្វេ​ី​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​បាត​តារាង​បណ្តោះអាសន្ន មាន​ត្រឹម​១​ពិន្ទុ ។ ក្រោយ​ពី​ចប់​ការ​ប្រកួត ក្រុម​កម្ពុជា​ធ្វើ​ដំណើរត្រឡប់​មក​មាតុភូមិ​វិញ​ហើយ​នៅ​រាត្រី​ថ្ងៃ​ទី​១១ខែតុលា ដើម្បី​ត្រៀម​បើកទ្វារ​ទទួល​ស្វាគមន៍​ក្រុម
ជម្រើសជាតិ​អុ​ី​រ៉ា​ក់​វិញ​ម្តង នា​ថ្ងៃ​ទី​១៥ ខែតុលា​ខាង​មុខ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំពិ​ក ។

ចាញ់​ក្រុម​អុ​ី​រ៉​ង់ ១៤-០ គឺ​កំណត់​ត្រា​បរាជ័យ​ធំ​បំផុត​របស់​កម្ពុជា

សម្រាប់​បច្ចេកទេស​នៃ​ការ​ប្រកួត ត្រូវ​បាន អ្នក​តាមដាន​មើលឃើញ​ថា ក្រុម​ជម្រើសជាតិកម្ពុជា បាន​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​លទ្ធផល​១៤០ ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ជុំ​ទី​២ ពូ​ល​C ដោយសារ​ក្រុម​ម្ចាស់ផ្ទះ​អុ​ី​រ៉​ង់​ជា​ក្រុម​លេខ​១​អាស៊ី ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឱកាស​មាស​ទម្លាយ​សំណាញ់​ក្រុម​អុ​ី​រ៉​ង់​នៅ​ដើម​តង់​ទី​២ បន្ទាប់​ពី​អ្នកចាំទី Alireza Beiranvand ធ្វើ​ឲ្យ កែវ សុខ​ផេង ដួល​នៅ​តំបន់​គ្រោះថ្នាក់​។ សុខ​ផេង ជា​អ្នក​ទាត់​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ Alireza Beiranvand ដែល​ជា​អ្នកចាំទី​ឆ្នើម​៤​ឆ្នាំ​ជាប់​គ្នា​នៅ​លី​គ​កំពូល​អុ​ី​រ៉​ង់ និង​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៩ នៅ​អុ​ី​រ៉​ង់ សង្គ្រោះ​បាល់​បាន​យ៉ាង​ល្អ ។

អ្នកចាំទី​អាយុ​២៧​ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​រារាំង​បាល់ប៉េ​ណា​ល់​ទី​របស់ Cristiano Ronaldo នា​ជំនួប​ស្មើ ១-១ រវាង​ក្រុម​អុ​ី​រ៉​ង់ និង​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​កន្លង​មក​ផង​ដែរ ។ នេះ​ជា​លទ្ធផល​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​នា​ពេល​នេះរបស់​ក្រុម​កម្ពុជា ខណៈ​លទ្ធផល​កន្លង​មក គឺ​កើតឡើង​នៅ​ឆ្នាំ​១៩៩៥ ដែល​នៅ​ពេល​នោះ​ក្រុម​កម្ពុជា​បាន​ចាញ់​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​១០-០ នា​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ ។

ស្ត្រី​អុ​ី​រ៉​ង់​៣.៥០០​នាក់​ទៅ​មើល​ជំនួប​ក្រុម​អុ​ី​រ៉​ង់​-​កម្ពុជា

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ រយៈពេល​ជិត​៤០​ឆ្នាំ​ដែល​ស្ត្រី​អុ​ី​រ៉​ង់​រាប់​ពាន់​នាក់ បាន​ទទួលការ​អនុញ្ញាត​ឲ្យ​ចូល​កីឡដ្ឋាន​ជា​ថ្មី​ដើម្បី​ទស្សនាការ​ប្រកួត​កីឡាបាល់ទាត់​របស់​ក្រុម​បុរស​ក្នុង​ប្រទេស​របស់​ខ្លួន ។ ស្រី្ត​អុ​ី​រ៉​ង់​ចំនួន​៣.៥០០​នាក់បាន​អង្គុយ​មើល​ក្រុម​ជម្រើសជាតិ​អុ​ី​រ៉​ង់​លត់​ក្រុម​កម្ពុជា​យ៉ាង​ចាស់ដៃ ។

ក្រោយ​ពេល​ឃើញ​ស្ត្រី​អុ​ី​រ៉​ង់​មាន​វត្តមាន​ក្នុង​កីឡដ្ឋាន​សា​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​មានការ​ហាមប្រាម​តាំងពី​ឆ្នាំ​១៩៧៩​មក​នោះ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA) បាន​បង្ហាញ​ក្តី​រីករាយ​ដោយ​លើក​ឡើង​ថា នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះទៅ​មុខ​ដែល​ស្ថាប័ន​ខ្លួន និង​ជា​ពិសេស​ក្មេង​ស្រី និង​ស្ត្រី​អុ​ី​រ៉​ង់​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ ។«​ភាព​ត្រេកត្រអាល និង​ភាព​រីករាយ​ដែល​ពួក​គេ​បាន​បង្ហាញ​នៅ​ថ្ងៃនេះ គឺ​ពិតជា​អស្ចារ្យ និង​ជា​ការ​លើកទឹកចិត្ត​ដ៏​ធំ​មួយ​ដើម្បី​បន្ត​លើ​ផ្លូវដែល​កំពុង​ចាប់ផ្តើម​នេះ ។ ប្រវត្ដិសាស្ដ្រ​បង្រៀន
យើង​ថា វឌ្ឍនភាព​កើតឡើង​តាម​ដំណាក់កាល ហើយ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​នៃ​ជំហាន​ដំបូង​ប៉ុណ្ណោះ» ។ នេះ​ជា​សំ​ណេ​រ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ FIFA ទៅ​កាន់​ភាគី​អុ​ី​រ៉​ង់ ។

នា​រយៈពេល​ជាង​១០​ម៉ោង មុន​ដំណើរការ​ប្រកួត​នា​វេលា​ម៉ោង​៨​និង​៣០​នាទី​«​ម៉ោង​នៅ​កម្ពុជា​» សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បាន​បង្ហោះ​រូបថត​ជាង​៣០​សន្លឹក ទាក់ទង​នឹង​ការ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោមការ​ដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda និង​គ្រូបង្វឹក Felix Dalmas​។ ក្នុង​ចំណោម​នោះ យើង​សង្កេត​ឃើញ​រូបថត​មួយសន្លឹក​ដែល​បង្ហាញ​ពី​ស្នាមញញឹម​របស់​ស្ត្រី​អុ​ី​រ៉​ង់​៣​នាក់ ទៅ​កាន់​កាមេរ៉ា​ទូរស័ព្ទ​របស់​លោក Honda​។

លោក Honda មិន​មាន​ប្រវត្តិ​ប្រកួត​ជាមួយ​ក្រុម​អុ​ី​រ៉​ង់​ឡើយ ប៉ុន្តែ​ក្រុង​តេ​ហេ​រ៉​ង់ ក៏​មិនមែន​ជា​ទឹកដី​ដែល​លោក​ទើប​ជាន់​ដំបូង​នោះ​ដែរ​។កាលពី​ការ​ប្រកួត​ជម្រុះ World Cup 2018 កីឡដ្ឋាន Azadi នេះ ត្រូវ​បាន​ប្រើប្រាស់​ជា​ទឹកដី​កណ្តាល​នៃ​ជំនួប​រវាង​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ក្រុម​ជប៉ុន ដោយ​លោក Honda បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ចុង​ក្រោយ​នៃ​ជ័យជម្នះ ៦-០ របស់​ក្រុម​សា​មូ​រ៉ៃ ៕​

អត្ថបទសរសេរ ដោយ