ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថន័យ​នៃ​ពាក្យ​ថា​កឋិន

4 ឆ្នាំ មុន

កឋិន​គឺជា​សំពត់​ដែល​ទាយក​នាំ​ទៅ​ប្រគេន​ដល់​ភិក្ខុសង្ឃ​ក្នុង​កឋិន​កាល​គឺ​តាំងពី​ថ្ងៃ ១​រោច ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ដែល​ហៅ​ថា បុណ្យកឋិន​គឺ​បុណ្យ​ប្រគេន​សំពត់​នេះឯង ។ បាន​សេចក្តី​ថា អ្នក​ធ្វើ​កឋិន មាន​សំពត់​ត្រឹមតែ​អាច​ធ្វើ​ស្បង់​មួយ…

កឋិន​គឺជា​សំពត់​ដែល​ទាយក​នាំ​ទៅ​ប្រគេន​ដល់​ភិក្ខុសង្ឃ​ក្នុង​កឋិន​កាល​គឺ​តាំងពី​ថ្ងៃ ១​រោច ខែអស្សុជ​ដល់​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ដែល​ហៅ​ថា បុណ្យកឋិន​គឺ​បុណ្យ​ប្រគេន​សំពត់​នេះឯង ។

បាន​សេចក្តី​ថា អ្នក​ធ្វើ​កឋិន មាន​សំពត់​ត្រឹមតែ​អាច​ធ្វើ​ស្បង់​មួយ ក៏​អាច​ធ្វើ​កឋិន​បាន​ដែរ ព្រោះ​លោក​ទទួល​ក្រាលកឋិន ក្នុង​ចំណោម​ត្រៃចីវរ (​ស្បង់​១ ចីវរ​១ សង្ឃាដី​១) គឺ​ក្រាល​បាន​តែ ១​មុខ​ប៉ុណ្ណោះ បើ​ក្រាល​ដល់​ទៅ​ពីរ​មុខ មិន​ឡើងជា​កឋិន​ឡើយ លោក​ហៅ​ថា ខូច​កឋិន ឬ​កឋិន​ត្ថា​រ​វិបត្តិ​។

ប៉ុន្តែ​ការ​ដែល​អ្នកមាន​សទ្ធា​មានទ្រព្យ​ស្តុកស្តម្ភ អាច​នាំ​សម្ភារ​ច្រើន​ៗ​ដូច​ជា ចីវរ​១​ត្រៃ ២​ឬ​៣​ត្រៃ ឬ​ក៏​លើស​ទៅ​ទៀត​មាន​ទាំង​សេនាសនបច្ច័យ គិលានបច្ច័យ បិណ្ឌបាតបច្ច័យ ឲ្យ​កាន់តែ​សម្បូរ​បែប​ទៅ​ទៀត ក៏​រឹតតែ​ប្រសើរ​វិសេស គឺ​បាន​ផលានិសង្ស​ដល់​អ្នក​ធ្វើ​កឋិន កាន់តែ​ប្រពៃ​លើសលប់ ។

ឯ​ផ្នែក ភិក្ខុសង្ឃ​អ្នក​ទទួល បើ​ក្រាល​បាន​ត្រឹមត្រូវ ក៏​ទទួល​បាន​អានិសង្ស​៥​យ៉ាង ទោះបី​កឋិន​នោះ​តូចតាច តិចតួចស្តួចស្ដើង ឬ​ធំដុំ​សម្បូរ​បែប​យ៉ាងណា​ក៏​ដោយ ភិក្ខុ​អ្នក​ក្រាល​គ្រង​នៅ​តែ​ទទួល​អានិសង្ស​បាន​៥​យ៉ាង​ដដែល​ក្នុង​រវាង​៥​ខែ​រាប់​អំពី​វេលា​ដែល​ភិក្ខុ​បាន​ក្រាល​គ្រង​និង​អនុមោទនា​កឋិន​ទៅ ។

ចំណែក​ទាយក​ទាយិកា អ្នក​ធ្វើ​កឋិន​ក៏​ត្រូវ​ទទួល​បាន​អានិសង្ស​ដ៏​ច្រើន​លើសលប់ បាន​សុខ​ចម្រើន​ទាំង​ក្នុង​លោក​នេះ​បន្ត​ដល់​បរលោក ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ