ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ព្យាយាម​ពន្យល់​ដល់​ពលរ​រដ្ឋ​ងាក​មក​ប្រើ​ផលិតផល​ក្នុងស្រុក​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ងាក​មក​ប្រើប្រាស់ ឬ​ចូលរួម​គាំទ្រ​ផលិតផល​ដែល​ផលិតផល​សហគ្រាស​ក្នុងស្រុក ជំនួស​ឱ្យ​ការ​នាំ​ចូល​ផលិតផល​ពី​បរទេស ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​យុទ្ធនាការ​ទិញ​ផល​ខ្មែរ​ជា​បន្តបន្ទាប់​ដើម្បី​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​។ ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅ​ឯ​ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​ខ្មែរ «​ភូមិ​១…

​រាជធានី​ភ្នំពេញ​៖ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ងាក​មក​ប្រើប្រាស់ ឬ​ចូលរួម​គាំទ្រ​ផលិតផល​ដែល​ផលិតផល​សហគ្រាស​ក្នុងស្រុក ជំនួស​ឱ្យ​ការ​នាំ​ចូល​ផលិតផល​ពី​បរទេស ក្រសួងពាណិជ្ជកម្ម​បាន​បង្កើត​យុទ្ធនាការ​ទិញ​ផល​ខ្មែរ​ជា​បន្តបន្ទាប់​ដើម្បី​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​។ ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅ​ឯ​ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​ខ្មែរ «​ភូមិ​១ ផលិតផល​១» ក្នុង​ឱកាស​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៤ ដែល​បាន​រៀបចំ​កាលពី​ពេល​ថ្មី​ៗ​នេះ ថា​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់ នៃ​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ពាណិជ្ជកម្ម របស់​ក្រសួងពាណិជ្ជកម្ម​។

យុទ្ធនាការ​នេះ គឺជា​សម្លេង​ជួង​ពញ្ញាក់​ស្មារតី​ប្រជាជន​កម្ពុជា ទូ​ទាំង​ប្រទេស​ឱ្យ​ងាក​មក​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដែល​ផលិត​ដោយ​កសិករ ផលិតករ កម្ពុជា នៅ​តាម​មូលដ្ឋាន ជំនួស​ឱ្យ​ទំនិញ​នាំ​ចូល​ពី​បរទេស​ជា​ជំហាន​ៗ​។

លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​បញ្ជាក់​ថា «​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​នឹង​រួមចំណែក​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​នៅ​តាម​មូលដ្ឋាន ដោយ​បាន ផ្តល់​ចំណេះដឹង ចំណេះធ្វើ និង​បទ​ពិសោធន៍​ល្អ​ៗ ដល់​ផលិតករ​កម្ពុជា សំដៅ​ធ្វើ​យ៉ាងណា​ជំរុញ​ពួក​គាត់​ផលិត នូវ​ទំនិញ និង​សេវា ដែល​មានគុណ​ភាព មាន​សុវត្ថិភាព មាន​អនាម័យ​ល្អ មាន​តម្លៃ​សមរម្យ និង​ជាទី​ទុកចិត្ត​សម្រាប់​អ្នក​ប្រើប្រាស់ ជា​ពិសេស គឺ​អាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំ​ចូល​ពី​បរទេស ដែល​បាន និង​កំពុង​ហូរ​ចូល​មក​ទីផ្សារ​កម្ពុជា ខណៈ​ដែល​កម្ពុជា​កំពុង​អនុវត្តន៍​នូវ​របប​ទីផ្សារសេរី​»​។

​លោក ប៉ាន សូរ​ស័ក្តិ បាន​លើក​ឡើង​ថា គិត​មក​ដល់​ឆ្នាំ​២០១៩ នេះ​ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ បាន​ចំនួន​៤ រដូវ​កាល​មក​ហើយ ដែល​ក្នុង​រដូវ​កាល​នីមួយ​ៗ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត ចំនួន​៥ ទៅ​៦ លើក ដោយ​បាន​ប្រមូល​កៀរគរ​ផលិតផល​ក្នុងស្រុក ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស រាប់​ទាំង ផលិតផល​ដែល​ជាស​ក្កា​នុ​ពល​មិន​ទាន់​កែ​ច្នៃ និង​កែ​ច្នៃ​រួច ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ក​សិ​-​ឧស្សាហកម្ម ផលិតផល​ដែល​ស្ថិត​នៅ​ក្នុង​ចលនា​ភូមិ​១ ផលិតផល​១ ផលិតផល និង​សេវា​ដែល​ទើប​បង្កើត​ថ្មី ដូច​ជា ផលិតផល​ហា​ឡា​ល ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (GI) និង​ម៉ាក​ដែល​ទើប​បង្កើត​ថ្មី​ៗ មក​ធ្វើការ​ដាក់ តាំង​បង្ហាញ​ជូន​មហាជន​ទូទៅ​បាន​ស្គាល់ និង​ចូលរួម​ប្រើប្រាស់​តាម​តម្រូវការ​។

តាម​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លទ្ធផល​ដែល​ទទួល​បាន​ពី​ការ រៀបចំ​យុទ្ធនាការ​នេះ ធ្វើ​ឱ្យ​ផលិតផល​កម្ពុជា មានការ​ផ្លាស់​ប្តូរ​ទាំង​គុណភាព សោភ័ណ​ភាព សុវត្ថិភាព តម្លៃ ការ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ត្រឹមត្រូវ និង​កំពុង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស ដូច​ជា មាន​ដាក់​លក់​នៅ ព្រ​លាន​យន្តហោះ ផ្សារ​ទំនើប សណ្ឋាគារ​ធំ​ៗ និង​នៅ​ទីផ្សារ​ក្រៅប្រទេស តាម​រយៈ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​បរទេស កាន់តែ​ច្រើន​ឡើង​ៗ​។

​ក្នុង​ឱកាស​នោះ​ដែរ លោក យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១​ផ​លលិត​ផល​១​មាន​ប្រសាសន៍​ថា «​ការ​លើកកម្ពស់​ការ​ប្រើប្រាស់ និង​យល់​ដឹង គាំំ​ទ្រ​ដល់​ផលិតផល​ខ្មែរ គឺជា​ការងារ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​រួម​សហការ​គ្នា​ធ្វើ ទាំង​ស្ថាប័នរដ្ឋ អង្គការ​ដៃគូ វិស័យ​ឯកជន និង​សហគមន៍​។​ក្នុង​គោលបំណង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ ដ៏​សំខាន់​ខាងលើ​ដែល​ជា​មោទនភាព​ជាតិ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​សេស​ច​ក្តី​នែ​ណាំ​មួយ​កាល​ថ្ងៃ​ទី​១៥​មិថុនា ឆ្នាំ​២០១៧ បំផុស​ឱ្យ​មានការ​រៀបចំ​ទិវា​ជាតិ​លើកកម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ជារ​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​៩ ខែមេសា មុន​ការ​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​របស់​យើង​»៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ