ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ៖ កិច្ច​ជំនួប​ផ្គូផ្គង មាន​សារៈសំខាន់​ណាស់​ដែល​នឹង​ផ្តល់​ឱកាស​ឱ្យ​សិប្បកម្ម​ផលិត​ក្នុងស្រុក​បាន​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ច​ជំនួប​ផ្គូផ្គង​រវាង​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា សិប្បកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម ជាមួយ​សមាគម​សហគមន៍​ចុងភៅ​កម្ពុជា សមាគម​សណ្ឋាគារ​នៅ​កម្ពុជា និង​ផ្សារ​ទំនើប ម៉ាត…

រាជធានី​ភ្នំពេញ ៖ កិច្ច​ជំនួប​ផ្គូផ្គង​រវាង​សមាគម​អ្នក​ផលិត​ចំណីអាហារ​កម្ពុជា សិប្បកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម ជាមួយ​សមាគម​សហគមន៍​ចុងភៅ​កម្ពុជា សមាគម​សណ្ឋាគារ​នៅ​កម្ពុជា និង​ផ្សារ​ទំនើប ម៉ាត និង​មី​នី​ម៉ាត បាន​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម នា​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រោម​អធិបតីភាព​លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង ឯកឧត្តម ហែម វណ្ណ​ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ។ នេះ​បើ​យោង​តាម​ប្រភព ក្រសួងពាណិជ្ជកម្ម ។

ក្រសួងពាណិជ្ជកម្ម ឱ្យ​ដឹង​ទៀត​ថា លោក​ជំទាវ​រដ្ឋមន្ត្រី បាន​ស្វាគមន៍ ថ្នាក់ដឹកនាំ​ក្រសួង និង​តំណាង​ពី​វិស័យ​ឯកជន ចូលរួម​កិច្ច​ជំនួប​នេះ ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ស្មារតី និង​ឆន្ទៈ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​រួម​គ្នា​លើកកម្ពស់​ផលិតផល​ខ្មែរ ។

លោក​ជំទាវ​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ថា កិច្ច​ជំនួប​ផ្គូផ្គង​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​នឹង​ផ្តល់​ឱកាស​ឱ្យ​សិប្បកម្ម​ផលិត​ក្នុងស្រុក បាន​ផ្សព្វផ្សាយ​នូវ​ផលិតផល​របស់​ខ្លួន និង​ជួប​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​តំណាង​ផ្សារ​ទំនើប ម៉ាត និង​មី​នី​ម៉ាត សមាគម​សណ្ឋាគារ និង​សមាគម​សហគមន៍​ចុងភៅ​កម្ពុជា​ដើម្បី​អាច​ពិភាក្សា​គ្នា និង​ផ្សារ​ភ្ជាប់​ព័ត៌មាន​ទីផ្សារ ធ្វើ​យ៉ាងណា​អាច​បង្កើន​ការ​លក់​ផលិតផល​ក្នុងស្រុក សំដៅ​ជំរុញ​បន្ថែម​ទៀត​នូវ​ចលនា​ប្រើប្រាស់​ផលិតផល​ខ្មែរ ។

លោក​ជំទាវរ បាន​ផ្តល់​អនុសាសន៍​លើ​ការងារ​មួយ​ចំនួន រួម​មាន ការ​ពិនិត្យ​រៀបចំ​ជំនួប​ផ្គូផ្គង​ជា​រៀង​រាល់ ៣ ខែ​ម្តង ដោយ​ចាប់ផ្តើម​ពី​រាជធានី ខេត្ត​សំខាន់​ៗ ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ផលិតផល​ដល់​អតិថិជន​អ្នក​ប្រើប្រាស់ និង​លើកទឹកចិត្ត​ដល់​ផ្សារ​ទំនើប​នានា​បង្ក​លក្ខណៈ​អំណោយផល​ដល់​ការ​ចូល​ដាក់​តាំង​លក់​ផលិតផល​ខ្មែរ​ជាដើម ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ឯកឧត្តម ហែម វណ្ណ​ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ជម្រាប​ជូន​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុង​នាម​សេនាធិការ​រាជរដ្ឋាភិបាល លើ​ការងារ​លើកកម្ពស់​និង​ធានា​នូវ​ស្តង់ដារ បច្ចេកទេស និង​គុណភាព​ផលិតផល ដោយ​គិតគូរ​ជា​សំខាន់​លើ​ការ​ថ្លឹងថ្លែង​រវាង​សមត្ថភាព​អ្នក​ផលិត និង​សុខមាលភាព​អ្នក​ប្រើប្រាស់ ។ ក្នុង​នោះ​ផង​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បន្ត​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ងាក​មក​គាំទ្រ ផ្តល់​តម្លៃ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឱ្យ​កាន់តែ​ផុលផុស​បន្ថែម​ទៀត និង​យូរអង្វែង ការ​ស្វែង​យល់​បន្ថែម​ឱ្យ​បាន​កាន់តែ​ច្បាស់​អំពី​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ និង​ការ​បង្កើន​សមត្ថភាព​ក្នុង​ផលិតកម្ម​សំដៅ​ធានា​បាន​នូវ​គុណភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ