អស់លក្ខណ៍​ត្រឹម​ម៉ូតូ​រលត់​កណ្តាលផ្លូវ


ខេត្តសៀមរាប ៖ បុរស​២​នាក់​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​ចាប់​វាយ​ខ្នោះ​ភ្លាម​ៗ ខណៈ​ឆក់​កាបូប​របស់​ពលរដ្ឋ​បាន​សម្រេច​ប៉ុន្តែ​ព្យាយាម​រត់គេច​ខ្លួន​ដែរ​តែ​រត់​មិន​រួច ។ ហេតុការណ៍​ឃាត់ខ្លួន​បាន​បុរស​២​នាក់​ឆក់​កាបូប​នោះ​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច ខាងត្បូង​ស្ថានីយ៍​ហ្គា​ស​សាំង​តេ​លា ក្នុងភូមិ​ខ្នារ សង្កាត​ជ្រាវ ក្រុង​សៀមរាប ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ។

បើ​តាម​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឆក់​កាបូប​នោះ​មាន​ទី​១-​ឈ្មោះ ហេង ភិ​រុណ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គុំ ក្រុង​/​ខេត្តសៀមរាប និង​ទី​២-​ឈ្មោះ គី​ម លឿង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គុំ ក្រុង​/​ខេត្តសៀមរាប ។

លោក​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​២​នាក់​ដែល​មានឈ្មោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ផ្លា​ក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ពណ៌​ផ្កាឈូក​ពី​ជន​រង​គ្រោះ​ឈ្មោះ យី ច​ន្ថា ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដោយ​ក្នុង​កាបូប​នោះ​មាន​ប្រាក់​រៀល​ចំនួន​១២​ម៉ឺន​រៀល​, ទូរស័ព្ទ​ម៉ាក Oppo, ខ្សែ​.​ក​ផ្លា​ក​ទី​ន​ចំនួន​៣​ខ្សែ​, កងដៃ​ផ្លា​ក​ទី​ន​ចំនួន​២​កង​, ចិញ្ចៀន​ផ្លា​ក​ទី​ន​ដាំ​ត្បូង ។

ក្រោយ​ពី​ជនសង្ស័យ​ទាំង​ពីរ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​ក៏​ជិះ​គេចខ្លួន​សំដៅ​ទៅ​ផ្លូវ​កុងស៊ី​ក្នុងភូមិ​សាស្ត្រ​ខាងលើ ខណៈនោះ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ហើយ​ស្រែក​ឆោឡោ​ឲ្យ​ជួយ​ចាប់ចោរ ។

លុះដល់​ចំណុច​ក្រុម​ទី​១០ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ម៉ូតូ​របស់​ជនសង្ស័យ​បាន​រលត់​ក៏​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ្រាវ និង​ប្រជា​ការពារ​ភូមិ​ខ្នារ ដែល​កំពុង​ល្បាត​រួម​ទាំង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ហើយ​នាំ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ជ្រាវ​តែ​ម្ដង ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ