១-កូនឆ្មាព្រៃកំព្រា
ពេទ្យសត្វ បានបំបៅទឹកដោះគោដល់កូនឆ្មា«ខុត ខុត» ឬឆ្មាកំព្រា នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ក្នុងទីក្រុងខុនសេបសិន ឆ្ងាយពីក្រុងសានត្យាហ្គោ ភាគខាងត្បូងប្រហែល៥០០គីទ្បូម៉ែត្រ ។ ឆ្មា «ខុត ខុត» ជាឆ្មាតូចបំផុតនៅទ្វីបអាមេរិក ស្ថិតក្នុងក្រុមសត្វព្រៃជិតផុតពូជ រស់នៅជាលក្ខណៈធម្មជាតិនៅភាគកណ្តាល ប្រទេសស៊ីលី បច្ចុប្បន្នមានចំនួនប្រហែល១០.០០ក្បាល ។
២-ដេញថ្លៃរូបគំនូរ «មីរ៉ូ»
បុគ្គលិករបស់ក្រុមហ៊ុនដេញថ្លៃគ្រីស្ទី នៅក្រុងទ្បុង ប្រទេសអង់គ្លេស បានរៀបចំរូបគំនូរ«វូម៉េន អ៊ែន ប៊ើត» ជាសមិទ្ធផលរបស់លោក ចូអាន មីរ៉ូ វិចិត្រករ ជនជាតិអេស្ប៉ាញ មានតម្លៃពី៦ទៅ១០លានដុល្លារ ។ រដ្ឋាភិបាលព័រទុយហ្គាល់ បានយករូបគំនូររបស់លោក មីរ៉ូ ជាង ៨៥រូប ដាក់ដេញថ្លៃ សម្រាប់យកចំណូលទៅសង្គ្រោះធនាគារ «បាងហ្គោ ព័រទុយហ្គាល់ ដឺណេហ្គោស្វ៊័រ» ដែលខាតដើមទុន និងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០០៨ ។
៣-កញ្ចក់ប្រកាសអាសន្ន
កញ្ចក់អច្ឆរិយបង្ហាញទិន្នន័យប្រកាសអាសន្នរបស់ក្រុមហ៊ុន Ford ស៊េរី Taurus ស្ថិតក្នុងពេលសាកល្បងប្រើប្រាស់ ក្នុងទីក្រុងអុកសុនហ៊ីល រដ្ឋមែរីលែន ។ អាជ្ញាធរអាមេរិក កំពុងពិចារណាលើច្បាប់ឱ្យប្រើកញ្ចក់ចំហៀងអច្ឆរិយរបស់រថយន្តស៊េរីថ្មីគ្រប់គ្រឿង ដើម្បីការពារឧប្បត្តិហេតុលើដងផ្លូវ ។
៤-កណ្តឹងបណ្តេញបិសាច
បុរសនៅក្នុងភូមិ«អាល់ម៉ូណាស៊ីដ ដេលម៉ាហ្គេសាដូ ភាគកណ្តាលប្រទេសអេស៉្បាញ បានស្ថិតក្នុងឈុតចម្លែក និងមានបំពាក់កណ្តឹងគោត្រង់ចង្កេះ ដើរជាក្បួននៅក្នុងពិធីបុណ្យ«អេនឌីយ៉ាប្លាដា» ដើម្បីគោរពដល់អ្នកមានបុណ្យ«សេនប្លេស» ព្រោះមានជំនឿថា កណ្តឹងគោ នឹងលាងបាប ការដាក់បណ្តាសា និងអំពើអាក្រក់របស់បិសាច ។
៥-ជិះកង់ទ្បើងជណ្តើរ
លោកគ្រីស្ទៀន ហ៊ឺបា អ្នកជិះកង់ហូទ្បង់បញ្ជាកង់ទ្បើងលើជណ្តើរអគារ«យូរ៉េហ្គា ថាវវើ» នៅក្រុងមេលប៊ើន ប្រទសអូស្ត្រាលី ដើម្បីបង្កើតឯតទគ្គកម្មពិភពលោក ។ លោកគ្រីស្ទៀន អាចជិះកង់ទ្បើងជណ្តើរសរុបចំនួន២.៩១៩កាំ ក្នុងរយៈវេលា១ម៉ោងនិង៤៥នាទី ដោយមិនឈប់សម្រាក ។
៦-ធ្លាក់ព្រិលនៅអាហ្វហ្គានីស្ថាន
ជនជាតិអាហ្វហ្គានីស្ថាន បានដើរនៅកណ្តាលព្រិលក្រុងកាប៊ុល និងជាការធ្លាក់ព្រិលជាលើកទី២ នៅក្នុងទីក្រុងនោះ ។
៧-ភ្នំភ្លើងនៅមានកម្តៅ
ភ្នំភ្លើងស៊ីណាប៊ុង លើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី នៅតែបញ្ចេញកំអែរ កាលពីពេលថ្មីៗកន្លងមក ក្រោយពីផ្ទុះសម្លាប់ពលរដ្ឋដល់ទៅ១៥នាក់ ។
៨-ប្រឆាំងនឹងរដ្ឋាភិបាល
ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលហ្វ៊ីលីពីនបានកាន់នំខេតសិប្បនិមិត្ត ដោយមានរូបមុខរបស់លោកប្រធានាធិបតី បេនីញ៉ូ អាគីណូ មានអាយុគំរប់ខួប៥៤ឆ្នាំ កាលពីថ្ងៃ៨ កុម្ភៈ ឆ្នាំ២០១៤ ។ ក្រោយមកនំខេតនោះ ត្រូវគេដុតបំផ្លាញ នៅពេលធ្វើបាតុកម្មខាងមុខវិមានប្រធានាធិបតី ក្រុងម៉ានីល ដើម្បីប្រឆាំងនឹងភាពយឺតយ៉ាវចំពោះចំណាត់ការក្រោយពេលមានព្យុះហៃយ៉ាន ។
៩-ដុតអគារ
ក្រុមពន្លត់អគ្គិភ័យបូស្ន៉ីពន្លត់ភ្លើង ដែលឆាបឆេះអគាររដ្ឋាភិបាល នៅទីក្រុងសារ៉ាយ៉េវ៉ូ ក្រោយពីក្រុមបាតុករសម្រុកកាន់កាប់ និងដុតបំផ្លាញនាពេល ថ្មីៗកន្លងទៅ ។
១០-ឆ្កែពូកែកកេរ
លោក រ៉យស្គុន ហ្គ្រីមស្តេត អាយុ៤២ឆ្នាំ ជនជាតិអង់គ្លេស ពេលត្រទ្បប់ទៅដល់ផ្ទះឃើញ«លូស»ជាឆ្កែ អាយុ៤ឆ្នាំ អង្គុយកកេរ Fiberglass ជារបាំងកង់រថយន្តដ៏មានតម្លៃ ៕
ចែករំលែកព័តមាននេះ