រាជធានីភ្នំពេញ ៖ រថយន្ត Ford Ranger ពណ៌ទឹកប្រាក់បើកបុកគ្នាជាមួយម៉ូតូ សង់ឌ្រីម សេ១២៥ បណ្តាលឱ្យម៉ូតូ រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តខូចខាតតិចតួច សំណាងល្អអ្នកបើកបរទាំងសងខាងពុំមានរងរបួស។ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទី យប់ថ្ងៃ ទី២១ មេសា ២០១៤ នៅចំណុចមុខសាលាបង្រៀនបើកបរ៧មករា តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្ត Ford Ranger ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Z-1323 បើកតាមផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ (មុខសាលាបង្រៀនបើកបរ៧មករា) ក៏បានបុកជាមួយម៉ូតូឌ្រីមសង់សេ១២៥ ស៊េរី ឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខ 1BJ-3442 ជិះក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឱ្យម៉ូតូខូចខាតកំណាត់មុខយ៉ាងដំណំចំណែករថយន្តខូចខាតតិចតួច សំណាងល្អអ្នកបើកបរពុំមានរងរបួស។
ក្រោយពេលកើតហេតុ អ្នកបើកបរទាំងពីបានធ្វើការសម្រួលគ្នាមិនត្រូវ ដូច្នោះរថយន្ត និងម៉ូតូខាងលើត្រូវបានសមត្ថកិច្ចយកទៅដោះស្រាយគ្នា នៅអធិការខណ្ឌសែនសុខ ។
ចែករំលែកព័តមាននេះ