ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! វិធានការ​ឃាត់​រថយន្ត និង​ទោច​ក្រ​ត្រីចក្រយានយន្ត​ណា​គ្មាន​ស្លាក​លេខ​ចាប់ពី​ថ្ងៃ​ទី​២១ ខែតុលា​តទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគ​បាល​ចរាចរណ៍​ផ្លូវគោក និង​ចាត់វិធានការ​ឃាត់​ជា​បណ្តោះអាសន្ន​ចំពោះ​រថយន្ត និង​ទោច​ក្រ​ត្រីចក្រយានយន្ត ដែល​គ្មាន​ស្លាក​លេខ​ទៅ​កាន់កា​រិ​យាយ​ល័យ​នគរ បាល​ចរាចរណ៍​ផ្លូវគោក​ហើយ ។ តាម​សេចក្តីជូនដំណឹង​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ នគ​បាល​ចរាចរណ៍​ផ្លូវគោក និង​ចាត់វិធានការ​ឃាត់​ជា​បណ្តោះអាសន្ន​ចំពោះ​រថយន្ត និង​ទោច​ក្រ​ត្រីចក្រយានយន្ត ដែល​គ្មាន​ស្លាក​លេខ​ទៅ​កាន់កា​រិ​យាយ​ល័យ​នគរ បាល​ចរាចរណ៍​ផ្លូវគោក​ហើយ ។ តាម​សេចក្តីជូនដំណឹង​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១១ ខែតុលា​នេះ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២១ ខែតុលា តទៅ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​ត្រួតពិនិត្យ ចាប់​ឃាត់​ជា​បណ្តោះអាសន្ន​រថយន្ត និង​ទោច​ក្រ -​ត្រីចក្រយានយន្ត ដែល​គ្មាន​ស្លាក​លេខ​យក​មក​រក្សា​ទុក និង​ធ្វើការ​ផាកពិន័យ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រហូត​ទាល់តែ​ធ្វើ​ស្លាក​លេខ​រួចរាល់ ហើយ​ទើប​អនុញ្ញាត​ឲ្យ​យក​ត្រឡប់​ទៅ​វិញ​បាន ។

ការ​ជូនដំណឹង​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ ដោយ​សង្កេត​ឃើញ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មាន​រថយន្ត និង​ទោច​ក្រ​-​ត្រីចក្រយានយន្ត​មួយ​ចំនួន​ដែល​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ដោយ​គ្មាន​ស្លាក​លេខ ឬ​ប្រើប្រាស់​ស្លាក​លេខ​មិន​ប្រក្រតី និង​បាន​ឆ្លៀតឱកាស យក​រថយន្ត និង​ទោច​ក្រ -​ត្រីចក្រយានយន្ត​ទាំងនោះ​ទៅ​ប្រព្រឹត្ត​អំពើ​ឆក់​ប្លន់ ឬ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ផ្សេង​ៗ​ទៀត និង​បង្ក​គ្រោះថ្នាក់​រួច​បើក​គេចវេស​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

ស្នងការ​បាន​លើក​ឡើង​ក្នុង​សេចក្តីជូនដំណឹង​ថា ចំពោះ​មុខ ដើម្បី​ចូលរួម​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សង្គម​នៅ​រាជធានី​ភ្នំពេញ​សំដៅ​ទប់ស្កាត់​បង្ក្រាប​រាល់ សកម្មភាព​ល្មើសច្បាប់​ផ្សេង​ៗ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការ​ស្រាវជ្រាវ​តាម រក​ជនល្មើស​មួយ​ចំនួន និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គោរព​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រា ស់​រថយន្ត និង​ទោច​ក្រ​-​ត្រីចក្រយានយន្ត​ដែល​គ្មាន​ស្លាក​លេខ ឬ​ពាក់​ស្លាក​លេខ​មិន​ប្រក្រតី ត្រូវ​រួសរាន់​ទៅ​បំពេញបែបបទ​សុំ​ស្លាក​លេខ និង​បណ្ណ​សម្គាល់​រថយន្ត និង​ទោច​ក្រ​-​ត្រីចក្រយានយន្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ។

ស្នងការ​បញ្ជាក់​យ៉ាង​មុះ​មុត​ថា ៖«​ចាប់ពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ តទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​ត្រួតពិនិត្យ​ចាប់​ឃាត់​ជា​បណ្តោះអាសន្ន​រថយន្ត និង​ទោច​ក្រ -​ត្រីចក្រយានយន្ត ដែល​គ្មាន​ស្លាក​លេខ​យក​មក​រក្សា​ទុក និង​ធ្វើការ​ផាកពិន័យ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រហូត​ទាល់តែ​ធ្វើ​ស្លាក​លេខ​រួចរាល់​ហើយ​ទើប​អនុញ្ញាត​ឲ្យ​យក​ត្រឡប់​ទៅ​វិញ​បាន​» ។ ជាមួយ​គ្នា​នោះ​ដែរ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ចូលរួម​សហការ​គោរព​អនុវត្ត​ច្បាប់​ដោយ​យក​យានយន្ត​ទៅ​ធ្វើ​ស្លាក​លេខ ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា និង​ជៀស​ផុត​ពី​ការ​ផាកពិន័យ​នេះ ។

សូម​ជម្រាប​ថា យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាត្រា​៤៧​បាន​ចែង​ថា គ្រប់​យានយន្ត​នៅ​ពេល​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវថ្នល់​ត្រូវ​មាន​បណ្ណ​សម្គាល់​យានយន្ត និង​មាន​ពាក់​ផ្លា​ក លេខ​សម្គាល​យានយន្ត ។ គ្រប់​យានយន្ត​ត្រូវ​ចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​ម្ចាស់​យានយន្ត និង​បំពាក់​ផ្លា​ក​លេខ​សម្គាល់​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លើកលែងតែ​យានយន្ត ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ សម្រាប់​បម្រើ​ការ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សង្គម និង​ការពា រ​ជាតិ គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ ឬ​ក្រសួងការពារជាតិ ត្រូវ​ចុះបញ្ជី​យានយន្ត​ផ្តល់​បណ្ណ សម្គាល់​យានយន្ត និង​បំពាក់​ផ្លា​ក​លេខ​ដោយ​ក្រសួងមហាផ្ទៃ ឬ​ក្រសួងការពារជាតិ ។

ចំណែក​មាត្រា​៨២​នៃ​ច្បាប់​ដដែល​បាន​ចែង​ថា ជន​ណា​ប្រើប្រាស់​រថយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​រថយន្ត ឬ​គ្មាន​ផ្លា​ក​លេខ​សម្គាល់​រថយន្ត​ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦​ថ្ងៃ ទៅ​១​ខែ​និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល​ទៅ​ប្រាំបី​សែន​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ