ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​១​ប្រាវ​ផ្អើល​ឡានទឹក​…​​តែរលត់​​ដោយ​បំពង់​​បា.ញ់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​អគ្គិភ័យ​មួយ​បាន​ឆេះឡើងមួយប្រាវ តែ​មិន​រាល​ដាល​ធ្ងន់ធ្ងរនោះ​ទេ ដោយ​ត្រូវ​ពលរដ្ឋរួមទាំង​កម្មករ​នាំគ្នា​ជួយ​ពន្លត់​ភ្លើងទាន់ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី​១១ តុលា ស្ថិតនៅចំណុច​ក្នុង​រោងសិប្បកម្ម​ធ្វើដែកនិងរន្ទារមួយកន្លែង​តាម​បណ្តោយ​ផ្លូវរថភ្លើង…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​អគ្គិភ័យ​មួយ​បាន​ឆេះឡើងមួយប្រាវ តែ​មិន​រាល​ដាល​ធ្ងន់ធ្ងរនោះ​ទេ ដោយ​ត្រូវ​ពលរដ្ឋរួមទាំង​កម្មករ​នាំគ្នា​ជួយ​ពន្លត់​ភ្លើងទាន់ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី​១១ តុលា ស្ថិតនៅចំណុច​ក្នុង​រោងសិប្បកម្ម​ធ្វើដែកនិងរន្ទារមួយកន្លែង​តាម​បណ្តោយ​ផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍បន្តថា ទោះបីជាយ៉ាង​ណា ករណីនេះមិនបានធ្ងន់ធ្ងរទេ គ្រាន់តែ​បង្ក​ការផ្អើលឆោឡោ រត់មក​ជួយពន្លត់​ភ្លើង ។ ប្រភពបន្តថា នៅមុនពេលកើតហេតុ​ មានកម្ម​ករ​កំពុងផ្សាដែក ទន្ទឹមនោះ​ ក៏​ម​ាន​កម្ម​ករផ្សេងទៀតក៏កំពុងលាយថ្នាំជាមួយ​សាំងក្រអូបក្បែរគ្នានោះដែរ ស្រាប់តែ​​​ខ្ទាត​កម្ទេចភ្លើង​ទៅប៉ះ​​សាំង​ក្រអូប​ បង្កជាអណ្តាតភ្លើង​ឆេះ​ភ្លាមៗតែម្តង ។

ក្នុងពេលកើតហេតុ ត្រូវកម្មករ​ព្យាយា​មទាត់​​​ផ្ទាំងដែកដែលឆេះមកលើថ្នល់ ហើយយកបំពង់ពន្លត់អគ្គិភ័យ​មកបាញ់​​​ភ្លាមៗ ខណៈ​មានរថយន្តពន្លត់​ចុះមក​ដល់ទីតាំងកើតហេតុមួយគ្រឿងដែរ តែ​មិនបាន​ប្រើ​​ប្រាស់នោះទេ ។ នេះចាត់ទុកជាសំណាងល្អ​មួយ​ហើយ ។

អត្ថបទសរសេរ ដោយ