ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ក្នុង​អណ្តូង​រ៉ែ​​​ចិន​មួយ​ស្លាប់​13​នាក់​

11 ឆ្នាំ មុន

​អាជ្ញាធរ​មូល​ដ្ឋាន​អះ​អាង​ថា កម្ម​ករ​រ៉ែ​១៣នាក់​​ បាន​ត្រូវ​ស្លាប់​កាល​ពី​​យប់ ថ្ងៃ​ទី​២០ មក​ទី​២១ មេសា ដោយ​សារ​ការ​ផ្ទុះ​​ក្នុង​​អណ្តូង​រ៉ែ​​ធ្យូង​​ថ្ម​ មួយ​នៅ​ខេត្ត​យុន​ណាន់ ភាគ​និរតី​ចិន ។ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​មួយ​អាជ្ញាធរ​ស្រុក​គូស​បញ្ជាក់​ថា គ្រោះ​ថ្នាក់​​នេះ​កើត​​មាន​នា​វេលា​ម៉ោង​​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ ក្នុង​​អណ្តូង​រ៉ែ​​​ធ្យូង​ថ្ម Hongtutian ​ស្ថិត​ក្នុង​ស្រុក​ Fuyuan ​។ សរុប​​មាន​កម្ម​ករ​រ៉ែ​៥៦​នាក់

​អាជ្ញាធរ​មូល​ដ្ឋាន​អះ​អាង​ថា កម្ម​ករ​រ៉ែ​១៣នាក់​​ បាន​ត្រូវ​ស្លាប់​កាល​ពី​​យប់ ថ្ងៃ​ទី​២០ មក​ទី​២១ មេសា ដោយ​សារ​ការ​ផ្ទុះ​​ក្នុង​​អណ្តូង​រ៉ែ​​ធ្យូង​​ថ្ម​ មួយ​នៅ​ខេត្ត​យុន​ណាន់ ភាគ​និរតី​ចិន ។ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​មួយ​អាជ្ញាធរ​ស្រុក​គូស​បញ្ជាក់​ថា គ្រោះ​ថ្នាក់​​នេះ​កើត​​មាន​នា​វេលា​ម៉ោង​​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ ក្នុង​​អណ្តូង​រ៉ែ​​​ធ្យូង​ថ្ម Hongtutian ​ស្ថិត​ក្នុង​ស្រុក​ Fuyuan ​។ សរុប​​មាន​កម្ម​ករ​រ៉ែ​៥៦​នាក់ កំពុង​​ធ្វើ​ការ​ក្នុង​អណ្តូង​​ពេល​មាន​​ការ​ផ្ទុះ​​ ។

កម្ម​ករ​រ៉ែ​៤២​នាក់​​ អាច​​គេ​ច​ផុត​​ពី​គ្រោះ​ថ្នាក់​​​​ ចំណែក​​​កម្ម​ករ​​១៤​នាក់​ទៀត​ ជាប់​ក្នុង​អណ្តូង​​​ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​​មក​ដល់​ម៉ោង​​​​៨​ព្រឹក ថ្ងៃ​ទី​២១ មេសា​​ រក​ឃើញ​សាក​សព​​មនុស្ស​១៣​នាក់​ ហើយ​បន្ត​តាម​រក​កម្ម​ករ​រ៉ែ​ម្នាក់​​ទៀត​ដែល​បាត់​ខ្លួន ។​អាជ្ញាធរ​​ស្រុក​បញ្ជាក់​ថា​​​ អណ្តូង​រ៉ែ​ធ្យូង​ថ្ម​​​​ឯក​ជន​​​ Hongtutian នេះ​​មាន​អាជ្ញា​​ប័ណ្ណ​​​ធ្វើ​អាជីវ​កម្ម​ ៕