ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ឆាប​! ប្តី​ប្រពន្ធ​ខំ​ដាស់តឿន​ខ្លាច​គ្រោះថ្នាក់​ដល់​គាត់​នឹង​កូន​តូច បែរជា​ផ្ទុះ​ផ្អើល​ផ្លូវ​២៧១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​បាន​រង​របួស បន្ទាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​កូន​តូច​ចេញពី​មក​ពី​កម្មវិធី​ខួបកំណើត​បងប្អូន ហើយ​បាន​ទាស់​ពាក្យ​សម្តី​គ្នា​ជាមួយនឹង​ភាគី​ខាង​បុរស​ម្នាក់ និង​មាន​បក្សពួក​ចំនួន​២​នាក់​ទៀត​ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេង​រហូត​កើតជា​ហិង្សា​វាយតប់​គ្នា​តាម​ផ្លូវ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​១១ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​បាន​រង​របួស បន្ទាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​កូន​តូច​ចេញពី​មក​ពី​កម្មវិធី​ខួបកំណើត​បងប្អូន ហើយ​បាន​ទាស់​ពាក្យ​សម្តី​គ្នា​ជាមួយនឹង​ភាគី​ខាង​បុរស​ម្នាក់ និង​មាន​បក្សពួក​ចំនួន​២​នាក់​ទៀត​ជិះ​ម៉ូតូ​២​គ្រឿង​ផ្សេង​រហូត​កើតជា​ហិង្សា​វាយតប់​គ្នា​តាម​ផ្លូវ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ខាងត្បូង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​បណ្ដោយ​ផ្លូវ​២៧១​កែង​និង​ផ្លូវ​១៦០ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។

ភាគី​ខាង​បុរស​ជា​ប្តី​ឈ្មោះ ឃឹម រឿ​ន អាយុ​៣០​ឆ្នាំ ជា​អ្នក​ដឹក​ជញ្ជូន​ម្ហូបអាហារ និង​ប្រពន្ធ​រួម​ទាំង​កូន​តូច​ម្នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ អ្នក​ទាំង​៣​ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ អ្នក​ទាំង​៣​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GM-៣៥៥៥ ។

ចំណែក​ភាគី​ខាង​បុរស​ម្នាក់​ទៀត​ឈ្មោះ ហែម ម៊ុ​ន អាយុ​២៧​ឆ្នាំ មុខរបរ​ចុងភៅ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ ១A-២៤២០ រីឯ​បក្ខពួក​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ស្គាល់​ម៉ាក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ប្តី​ប្រពន្ធ​រួម​ជាមួយ​កូន​តូច​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យគី​និ​ច ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​មក​ពី​ស្តុ​ប​ណូ​គា​ឆ្ពោះទៅ​ស្ពាន​អាកាស​៧​មក​រា​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ប្តី​ប្រពន្ធ​រួម​ទាំង​កូន​តូច​ខាងលើ​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​២៧១​កែង​នឹង​ផ្លូវ​១៦០ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម រួម​ទាំង​បក្ខពួក​ចំនួន​២​នាក់​ទៀត​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក ដែល​ធ្វើ​ដំណើរ​មក​តាម​ក្រោយ រួច​ក៏​បាន​បើក​វ៉ា​ជែង​ម៉ូតូ​របស់​ប្តី​ប្រពន្ធ​​ខាងលើ ពេល​នោះ​បណ្តាល​ឲ្យ​មានការ​ទាស់​ពាក្យ​សម្តី​គ្នា​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ភាគី​ខាង​បុរស​ម្នាក់​និង​បក្ខពួក២នាក់ទៀត​​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ស្ទាក់​ពីមុខ​ម៉ូតូ​របស់​ប្តី​ប្រពន្ធ​ និង​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ រហូត​បង្ក​ជា​ហិង្សា​វាយតប់​គ្នា បណ្តាល​ឲ្យ​បុរស​ជា​ប្តី​រង​របួស​បែកក្បាល និង​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​ពកថ្ងាស​។ ភ្លាម​ៗ​នោះ​បក្ខពួក​របស់​បុរស​ខាងលើ បាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ចំណែកឯ​ភាគី​ខាង​បុរស​ម្នាក់​ខាងលើ​​ក៏​បាន​ព្យាយាម​ឡើង​ជិះ​ម៉ូតូ​បំរុង​គេចខ្លួន​ដែរ តែ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ធ្វើការ​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង​។

តាម​សម្តី​ពី​បុរស​ជា​ប្តី​ឈ្មោះ ឃឹម រឿ​ន អាយុ​៣០​ឆ្នាំ បាន​រៀបរាប់​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​ប្រពន្ធ​រួម​ទាំង​កូន​តូច​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​មក​ពី​កម្មវិធី​ខួបកំណើត​បងប្អូន​នៅ​ខាងក្រោយ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី ក្នុង​គោលបំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កែង​នឹង​ផ្លូវ​១៨២ ក៏​ស្រាប់តែ​មាន​ក្រុម​​បុរស​ទាំង​៣នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​វ៉ា​ជែង​ឆាប​ម៉ូតូ​របស់​គាត់ ខណៈនោះ​គាត់​ក៏​ស្រែក​ដាក់​ក្រុម​​បុរស​​ខាងលើ​ថា «​បង​ឯង​ជិះ​វ៉ា​ចឹ​ង អត់​មើល​ខ្ញុំ​ដឹក​កូន​តូច អត់​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ពួក​ខ្ញុំ​ទេ​អី​» ។ ថា​រួច គាត់​ក៏​បន្តដំណើរ​ទៅ​មុខជា​ធម្មតា​។ លុះ​ពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ក្រុម​​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​ពីមុខ​ម៉ូតូ​របស់​គាត់ និង​ស្រែ​កថា «​ស្អី​ហា​ៗ» និង​បាន​នាំ​គ្នា​យក​មួក​សុវត្ថិភាព​វាយ​មក​លើ​គាត់​និង​ប្រពន្ធ​របស់​គាត់​បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង​។

តាម​សម្តី​ពី​ភាគី​ខាង​បុរស​ម្នាក់​ទៀត​ឈ្មោះ ហែម ម៊ុ​ន អាយុ​២៧​ឆ្នាំ មុខរបរ​ជា​ចុងភៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​បក្សពួក​ពីរ​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ជាមួយ​ភាគី​ខាង​ប្តី​ប្រពន្ធ​ខាងលើ​។ បន្ទាប់​មក បក្ខពួក​របស់​គាត់​ក៏​បាន​ជិះ​វ៉ា​ម៉ូតូ​របស់​ភាគី​ខាង​ប្តី​ប្រពន្ធ​ទៅ​មុន ស្រាប់តែ​ភាគី​ខាង​ប្តី​ប្រពន្ធ​ខាងលើ​ស្រែក​ជេរ​បក្ខពួក​របស់​គាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បក្ខពួក​របស់​គាត់​ក៏​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង​ភាគី​ខាង​ប្តី​ប្រពន្ធ​រហូត​មាន​វាយតប់​គ្នា​។ ប៉ុន្តែ​គាត់​មិន​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ភាគី​ខាង​ប្តី​ប្រពន្ធ​នោះ​ទេ គ្រាន់តែ​ជួយ​ឃាត់​បក្ខពួក​របស់​គាត់​ប៉ុណ្ណោះ​។ ខណៈ​ពេល​ដែល​គាត់​ឡើង​ជិះ​ម៉ូតូ ក៏​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​មក​ធ្វើការ​ឃាត់​និង​វាយ​គាត់​បណ្តាល​ឲ្យ​ហើម​ភ្នែក​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​នាំ​ភាគី​ទាំង​២​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​២ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ