ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧ​​ប្បត្តិ​​​ហេតុ​គ្រោះ​ថ្នាក់ច​​រាចរណ៏​​ជា​បន្ត​បន្ទាប់ព​លរដ្ឋ​ចោ​ទថា​ ​បង្ក​ឡើងម​កពី​កា​រជួ​ស​​ជុល​ផ្លូវ​គ្មាន​សណ្តា​ប់ធ្នាប់​​​

11 ឆ្នាំ មុន

ខេ​​ត្ត​ក្រ​ចេះ​៖ ​​ប្រជា​ពលរដ្ឋ​និង​អ្នក​ធ្វើដំ​ណើ​រ បា​នធ្វើ​ការរិះ​គន់ដ​ល់​ការ​ស្ថាប​ផ្លូវ​របស់​​អាជ្ញា​ធរ​ថា ​គ្មាន​សណ្តាប់​ធ្នាប់​ ​ក្រោយ​មានកា​រចាក់គំ​​នរ​ថ្ម​​ជា​ច្រើន​កន្លែង​ និង​បា​នបង្ក​ឲ្យ ​​​មាន​គ្រោះ​ថ្នាក់ច​រាចរ​ណ៏ដ​ល់អ្នក​ធ្វើដំណើ​រជា​បន្ត​បន្ទាប់​។​​ ​គ្រោះ​ថ្នាក់ចរា​ចរណ៏សា​រជា​ថ្មីមួយ​ករណី​​ទៀត​បាន​កើត​ឡើងកា​លពី​វេលា​​​​​យប់​ថ្ងៃទី​​​២០ ​​មេសា​​ នៅ​ចំណុ​​​​ច​​​រការ​កណ្តាល​​ បណ្តាល​​​ឲ្យ​បុរស​ម្នាក់រ​ងរបួសបា​ក់ដង​កាំបិ​តធ្ងន់​ធ្ងរ ​បន្ទាប់​​​​ពីជន​​រង​គ្រោះ​ជិះ​ម៉ូតូបុក​គំនរ​ថ្មធ្វើផ្លូវ​​​ដែល​ត្រូវគេចា​ក់គរ​​ពេញ​ចិញ្ចើម​ផ្លូវ។​​

​​ខេ​​ត្ត​ក្រ​ចេះ​៖ ​​ប្រជា​ពលរដ្ឋ​និង​អ្នក​ធ្វើដំ​ណើ​រ បា​នធ្វើ​ការរិះ​គន់ដ​ល់​ការ​ស្ថាប​ផ្លូវ​របស់​​អាជ្ញា​ធរ​ថា ​គ្មាន​សណ្តាប់​ធ្នាប់​ ​ក្រោយ​មានកា​រចាក់គំ​​នរ​ថ្ម​​ជា​ច្រើន​កន្លែង​ និង​បា​នបង្ក​ឲ្យ ​​​មាន​គ្រោះ​ថ្នាក់ច​រាចរ​ណ៏ដ​ល់អ្នក​ធ្វើដំណើ​រជា​បន្ត​បន្ទាប់​។​​ ​គ្រោះ​ថ្នាក់ចរា​ចរណ៏សា​រជា​ថ្មីមួយ​ករណី​​ទៀត​បាន​កើត​ឡើងកា​លពី​វេលា​​​​​យប់​ថ្ងៃទី​​​២០ ​​មេសា​​ នៅ​ចំណុ​​​​ច​​​រការ​កណ្តាល​​ បណ្តាល​​​ឲ្យ​បុរស​ម្នាក់រ​ងរបួសបា​ក់ដង​កាំបិ​តធ្ងន់​ធ្ងរ ​បន្ទាប់​​​​ពីជន​​រង​គ្រោះ​ជិះ​ម៉ូតូបុក​គំនរ​ថ្មធ្វើផ្លូវ​​​ដែល​ត្រូវគេចា​ក់គរ​​ពេញ​ចិញ្ចើម​ផ្លូវ។​​

នគ​របា​លនិយា​យថា​​ ជនរ​ង​គ្រោះ​​ឈ្មោះ ​សា​ន​ ​ពៅ​ អា​យុ​​២៣​ឆ្នាំ​ មានទីលំ​នៅក្នុង​សង្កាត់​រ​ការ​ក​ណ្តាល​​ ​ក្រុង​ក្រចេះ​ បានរង​របួស​បាក់​ដងកាំ​បិត​ យ៉ា​ងធ្ងន់ធ្ងរ។ នគរបាល​​​​​​ឲ្យដឹង​ទៀត​ថា ​​នៅ​យប់​ថ្ងៃ​កើត​​ហេតុ​​ ​​ជនរ​ង​គ្រោះ​បានជិះ​ម៉ូតូ​ម្នាក់​ឯ​ង ​​និង​បា​នជ្រុល​ទៅបុ​កគំនរ​ថ្មនៅ​ចិញ្ចើ​មផ្លូវ​​ ​បណ្តាល​ឲ្យដួល​សន្លប់​​ ខណៈ​​ដែល​ផ្លូវ​មាន​​សភាព​​​​​ហុយ​ខ្លាំង​មើលមិន​មុខឃើ​ញ។
គួរ​​បញ្ជា​ក់ថា​ ផ្លូវ​ក្រាល​កៅ​ស៊ូមួយ​ខ្សែ​​​ ចេញពីទី​រួម​ខេត្ត​ឆ្ពោះ​ទៅ​សង្កាត់រ​ការ​​កណ្តាល​គឺត្រូវអា​ជ្ញាធ​រខេត្ត ​បាន​សម្រេចជី​កភ្ជួរ​​​ដើម្បី​ជួស​ជុល​សារជា​ថ្មី មា​នរយៈ​​ពេល​​​ជា​ច្រើន ​ខែ​ម​កហើយ​ តែនៅ​មិនទា​ន់សម្រេ​ច។​

ប្រជា​ពលរដ្ឋ​ក៏ដូចជាអ្នក​ធ្វើដំណើ​រ បានស​ម្តែងនូវការរអ៊ូ​រទាំទៅលើ​ការជួសជុល​ផ្លូវមួយ​ខ្សែ ​​មាន​ប្រវែងជា​ង២​គីោឡូ​​ម៉ែ​ត្រ​នេះ​​ថា​​​​មាន​ភាព​យឺត​យ៉ាវ​ គឺមិនត្រឹ​មតែហុ​យមើល​គ្នា​​មិនឃើញ​ និងបានប​ង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍​​ជាប​ន្តប​ន្ទាប់​ ក្រោយពី​កា​រជួ​លជុ​លរបស់ ​​អាជ្ញា​ធ​រ​ជំនាញ​​​គ្មាន​សណ្តាប់​ធ្នាប់​ គឺចាក់​ដី​ថ្ម​​ពង្រាយ​ពេញចិញ្ចើ​មផ្លូវ​ និងការ​ច​ត​​គ្រឿងចាក់​ទុកចោល​នោះ៕​