ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពលរដ្ឋ​ឆ្លងកាត់​ចោមរោម​មើល​… ពេល​​ឃើញ​ពស់ថ្លាន់​ដ៏​ធំ​តោង​លើ​ដំបូល​​​ស័ង្កសី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ផ្អើល​ឆោ​ឡោ ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រាប់តែ​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​ធំ ដោយ​មិនដឹង​ថា ជា​​ពស់ថ្លាន់​ញី ឬ​មួយ​ក៏​ឈ្មោល​នោះ​ទេ បាន​លូន​តោង​នឹង​ដំបូល​ស័ង្កសី​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​7​និង​15​នាទី​យប់ ថ្ងៃ​ទី​10…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ផ្អើល​ឆោ​ឡោ ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រាប់តែ​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​ធំ ដោយ​មិនដឹង​ថា ជា​​ពស់ថ្លាន់​ញី ឬ​មួយ​ក៏​ឈ្មោល​នោះ​ទេ បាន​លូន​តោង​នឹង​ដំបូល​ស័ង្កសី​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​7​និង​15​នាទី​យប់ ថ្ងៃ​ទី​10 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​ក្បែរ​នឹង​រង្វង់​មូល​សម្តេច​ជួនណា​ត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​ធំ​មាន​ទម្ងន់​ជិត​២០​គីឡូក្រាម និង​បណ្តោយ​ជាង​៣​ម៉ែ​ត តែ​មិនដឹង​ថា​ជា​ពស់ថ្លាន់​ឈ្មោល ឬ​ញី​នោះ​ទេ ។ ខណៈ​ពេល​វា​ស៊ី​ចំណី​ឆ្អែត​ក៏​ឡើង​ទៅ​ដេក​នៅ​ដំបូល​ស័ង្កសី​នោះ​តែ​ម្តង គឺ​រយៈពេល​ជិត​២​ទៅ​៣​ថ្ងៃ​មក​ហើយ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ប្រទះ​ឃើញ​នោះ ត្រូវ​បាន​មេការ​មើល​ការ​ខុស​ត្រូវ​ក្នុង​ឃ្លាំង​សម្ភារៈ​របស់​ព្រះ​បរមរាជវាំង រាយការណ៍​ទៅ​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើត​ហ​តុ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ហៅ​ខាង​អភិរ​ក្ស័​សត្វ មក​យក​ពស់ថ្លាន់​នោះ​ទៅ​រក្សា​ទុក ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នោះ នាំ​គ្នា​ចោមរោម​មើល​សត្វ​ពស់ថ្លាន់​ដែល​កំពុង​តែ​ដេក​នៅ​លើស​ង្ក័​សី​នោះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ មេការ​ខាងលើ​ដែល​មើល​ការ​ខុស​ត្រូវ បាន​យក​សត្វ​ពស់ថ្លាន់​១​ក្បាល​នោះ​ទៅ​រក្សា​ទុក​នៅ​ក្នុង​កន្លែង​របស់​គាត់ ដើម្បី​រក្សា​ទុក​ជូន​ខាង​អភិរក្ស​សត្វព្រៃ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ