ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិប​តី​កូរ៉េ​ខាង​ត​្បូង​​​ចោទ​ក្រុម​នាវិក​ពី​បទ​មនុស្ស​ឃាត​

11 ឆ្នាំ មុន

​ប្រធានា​ធិប​តី​​កូរ៉េ​ខាង​ត​្បូង​​លោក​ស្រី Park Geun-Hye វាយ​តម្លៃ​​កាល​ពី​ថ្ងៃ​ទី​​២១ មេសា ថា អំពើ​របស់​កាពីតែន​នាវា និង​ក្រុម​នាវិក​​នៃ​នាវា​ដែល​លិច​កាល​ពី​សប្តាហ៍​មុន​ ជាមួយ​មនុស្ស​ជា​ច្រើន​រយ​នាក់​ជិះ​ក្នុង​នោះ​​ ពិត​ជា​រឿង​យល់​ពុំ​ដល់​ និង​ពុំ​អាច​​ទទួល​យក​បាន​ទាំង​ស្រុង​ ហើយ​ស្មើ​នឹង​អំពើ​មនុស្ស​ឃាត​មួយ ។

លោក​ស្រី​​ប្រធានា​ធិប​តី​​បាន​ប្រឈម​មុខ​នឹង​ការ​ខឹង​សម្បា​​របស់​សាច់​ញាតិ​បណ្តា​អ្នក​បាត់​ខ្លួន ដែល​ភាគ​ច្រើន​ជា​សិស្ស​សាលា​ ដោយ​ពួក​គេ​​​ដែល​មាន​ការ​ឈឺ​ចាប់​ខ្លាំង​បំផុត​​នោះ​ បាន​សម្តែង​​ការ​ក្តៅ​ក្រហាយ​​ពេល​ជួប​លោក​ស្រី​កាល​ពី​សប្តាហ៍​មុន​នៅ​កោះ​ជីន​ដូ ។
​បណ្តា​គ្រួសារ​អ្នក​ស្លាប់​​ និង​បាត់​ខ្លួន​​ បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ប្រតិ​កម្ម​របស់​រដ្ឋា​ភិបាល​​ និងរបស់​អាជ្ញាធរ​ចាប់​តាំង​ពី​​នាវា​នោះ​​លិច​មក ដោយ​យល់​​ឃើញ​​ជា​ពិសេស​ថា ការ​ជួយ​សង្គ្រោះ​​​មាន​ការ​យឺត​យ៉ាវ​ខ្លាំង​បំផុត​ក្នុង​ការ​លុក​​ចូល​ក្នុង​​នាវា​​ដែល​លិច​ទាំង​ស្រុង ។

លោក​ស្រី​ប្រធានា​ធិប​តី​មាន​ប្រសាសន៍​ថា ច្បាស់​ណាស់​ កាពីតែន​នាវា​​លោក Lee Joon Seok អាយុ៥៩​ឆ្នាំ​ ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ ពិត​ជា​​បណ្តោយ​ឱ្យ​ពេល​វេលា​កន្លង​ផុត​យ៉ាង​យូរ​ ពុំ​ព្រម​​ជម្លៀស​មនុស្ស​ចេញ​ពី​នាវា​ ហើយ​​បន្ទាប់​មក​បែរ​ជា​រត់​ចោល​​ពួក​អ្នក​ដំណើរ ដោយ​​ចាក​ចេញ​ពី​នាវា​ ខណៈ​មនុស្ស​ជា​ច្រើន​រយ​នាក់​ជាប់​នៅ​ខាង​ក្នុង ។ ការ​ស៊ើប​អង្កេត​នឹង​ផ្តោត​លើ​គ្រប់​ភាគី​ដែល​ទាក់​ទិន​​រួម​ទាំង​ពួក​អ្នក​ត្រួត​​ពិនិត្យ​សន្តិ​សុខ​​រហូត​ដល់​ក្រុម​នាវិក​ ព្រម​ទាំង​ម្ចាស់​នាវា​នោះ ៕