ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​សុចរិត​តែ​ម្យ៉ាង​គត់​ដែល​ធ្វើ​ឲ្យ​ជីវិត​កក់ក្តៅ

4 ឆ្នាំ មុន

ព្រះ​ដ៏​មានបុណ្យ​បាន​ត្រាស់​សម្តែង​ថា មាន​តែ​អំពើ​សុចរិត​តែ​ម្យ៉ាង​គត់​ដែល​ធ្វើ​ឲ្យ​កក់ក្តៅ​ក្នុង​ជីវិត ព្រោះ​សេច​ក្តី​ល្អ​បាន​ស្ថាបនា​មនុស្ស ដែល​ធ្លាប់តែ​អន់​ថយ​ទន់ទាប ដោយ​ត្រកូល ឬ​ដោយ​ទ្រព្យ​ជាដើម ឲ្យ​បានជា​មនុស្ស​ប្រសើរ​ខ្ពង់ខ្ពស់ រហូត​ដល់​ទេវតា ឥន្ទ្រ ព្រហ្ម​ប្រណម្យ​អញ្ជលី​សំពះ​ថ្វាយបង្គំ​ទៀត​ផង…

ព្រះ​ដ៏​មានបុណ្យ​បាន​ត្រាស់​សម្តែង​ថា មាន​តែ​អំពើ​សុចរិត​តែ​ម្យ៉ាង​គត់​ដែល​ធ្វើ​ឲ្យ​កក់ក្តៅ​ក្នុង​ជីវិត ព្រោះ​សេច​ក្តី​ល្អ​បាន​ស្ថាបនា​មនុស្ស ដែល​ធ្លាប់តែ​អន់​ថយ​ទន់ទាប ដោយ​ត្រកូល ឬ​ដោយ​ទ្រព្យ​ជាដើម ឲ្យ​បានជា​មនុស្ស​ប្រសើរ​ខ្ពង់ខ្ពស់ រហូត​ដល់​ទេវតា ឥន្ទ្រ ព្រហ្ម​ប្រណម្យ​អញ្ជលី​សំពះ​ថ្វាយបង្គំ​ទៀត​ផង ។

សុចរិតធម៌​មិន​បាន​ឃ្លាត​ចាក​ពី​លោក​នេះ​ទៅ​ឡើយ មាន​តែ​សត្វលោក​ទេ ដែល​ចេះ​តែ​លះបង់​នូវ​អំពើ​ល្អ​ចោ​ល ។ សុចរិតធម៌​មាន​អានុភាព​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ សូម​ឲ្យ​មានការ​ទុកចិត្ត​ចំពោះ​អំពើ​សុចរិត​ចុះ គឺ​ល្អ​ជាង​ការ​ទុកចិត្ត​ក្នុង​អ្វី​ៗ​ទាំងអស់​នៅ​លើ​ភព​ផែនដី​នេះ ។

ព្រះ​ភគវា​ទ្រង់​បាន​ទេសនា​អប់រំ​ឲ្យ​បរិស័ទ​តម្កល់​ខ្លួន​ដោយ​ប្រពៃ គឺ​តម្កល់​ខ្លួន​ក្នុង​គុណធម៌ ឬ​ឲ្យ​ព្រះធម៌​មាន​នៅ​ក្នុង​ខ្លួន​ជា​និច្ច​និរន្តរ៍ បើ​ទោះបី​ភប់ប្រសព្វ​នូវ​សេចក្តី​ទុក្ខ​លំបាក​យ៉ាងណា ក៏​កុំ​ចោល​សេចក្តី​ល្អ​ឱ្យ​សោះ ។

ព្រោះថា កាលបើ​យើង​មាន​ព្រះធម៌​តាំងនៅ​ក្នុង​ខ្លួន​បាន​មាំមួន​ល្អ​ហើយ យើង​រឹងរឹតតែ​ចេះ​សម្លឹង​មើល​បុគ្គល​និង​ហេតុការណ៍​ផ្សេង​ៗ​បាន​កាន់តែ​ប្រសើ​ឡើង ធ្វើ​ចិត្ត​ឲ្យ​បាន​ស្ងប់ ជីវិត​នឹង​បាន​សុខសាន្ត​តរៀង​ទៅ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ