ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​ហើយ​! ជន​ដៃដល់​និង​បក្ខពួក​បា.ញ់​សម្លា.ប់​មន្ត្រី​ការពារ​ព្រៃឈើ​៣​នាក់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ករណី​បាញ់ប្រហារ​លើ​មន្ត្រី​ការពារ​ព្រៃឈើ​ចំនួន​៣​នាក់​ក្នុង​ខេត្តមណ្ឌលគិរី បណ្តាល​ឱ្យ​ស្លាប់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ជន​ដៃដល់​ដាក់គុក​អស់​មួយ​ជីវិត និង​បក្ខពួក​ចំនួន​៥​នាក់​ទៀត ក្នុង​ម្នាក់​ៗ​ជាប់​ទោស​ចំនួន​៣០​ឆ្នាំ​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ តុលា…

ខេត្តមណ្ឌលគិរី ៖ ករណី​បាញ់ប្រហារ​លើ​មន្ត្រី​ការពារ​ព្រៃឈើ​ចំនួន​៣​នាក់​ក្នុង​ខេត្តមណ្ឌលគិរី បណ្តាល​ឱ្យ​ស្លាប់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ជន​ដៃដល់​ដាក់គុក​អស់​មួយ​ជីវិត និង​បក្ខពួក​ចំនួន​៥​នាក់​ទៀត ក្នុង​ម្នាក់​ៗ​ជាប់​ទោស​ចំនួន​៣០​ឆ្នាំ​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ តុលា ២០១៩ តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ជន​ដៃដល់​ម្នាក់​ឈ្មោះ ផល ពេញ ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​ដោយ​ផ្ទាល់ ។​ចំណែក​បក្ខពួក​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​ដែរ ត្រូវ​ផ្ដន្ទាទោស​ម្នាក់​ៗ​ដាក់​ពន្ធនាគារ​ចំនួន​៣០​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់​ឃុំខ្លួន ។

ជន​ដៃដល់​ក្នុង​ករណី​បាញ់​សម្លាប់​នោះ​ឈ្មោះ ផល ពេញ ភេទ​ប្រុស ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ នៃ​វរ​ការពារ​ព្រំដែន​គោក​លេខ​៦២១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវ​បាន​ចាប់ខ្លួន​កាល​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ហាង​គុយទាវ​មួយ​កន្លែង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នក​បាញ់​ផ្ទាល់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ។

ចំណែក​ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ក្នុង​នោះ​១-​ឈ្មោះ កើត វេហា ហៅ​ឆៃ ជា​ទាហាន​ការពារ​ព្រំដែន ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៨ ជា​ជន​ពាក់ព័ន្ធ ២-​ឈ្មោះ កើត វេ​តា ជា​ទាហាន​ការពារ​ព្រំដែន ៣-​ឈ្មោះ ឡាយ សា​វី ជា​ទាហាន​ការពារ​ព្រំដែន ៤-​ឈ្មោះ ទន់ ធា​រ៉ា ជាម​ន្ដ្រី​នគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ ដែល​អ្នក​ទាំង​៤​នេះ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨​ និង​៥-​ឈ្មោះ ឈាង វ៉ា​ន់​និ​ត ត្រូវជា​ប្អូនថ្លៃ​របស់​ឈ្មោះ ផល ពេញ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

សូម​រំ​ឮ​កថា ករណី​បាញ់ប្រហារ​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូរ​រ​លែ ក្នុងភូមិ​សាស្ដ្រ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ ក្នុង​នោះ​រួម​មាន ១-​មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ឈ្មោះ សេក វ​ឌ្ឍ​នា ២-​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខ​ណៃ និង​៣-​បុគ្គ​លិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុ​ល ខ្នា ។ ករណី​បាញ់ប្រហារ​នេះ​ផ្តើម​ចេញពី​គំនុំ​នៃ​បទល្មើស​ព្រៃឈើ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ