AFP ផ្សាយថា កោះដ៏តូចមួយស្ថិតនៅភាគខាងកើតតំបន់ហ្វ្រង់ ត្រូវអ្នកក្រុងញូវយ៉កភាគច្រើនដឹងថា ជារណ្តៅសពដ៏ធំនៅក្នុងប្រទេសដែលជីកកប់ដោយក្រុមអ្នកទោស ។ តាំងពីឆ្នាំ១៨៦៩ មក សាកសពកុមារ ជនក្រីក្រ និងអ្នកគ្មានសាច់ញាតិ ត្រូវគេកប់នៅក្នុងរណ្តៅតែមួយនៅលើកោះហាត (Hart) ដោយមិនបានចារឹកឈ្មោះទេ មានតែសរសេរពណ៌ស តូចៗ ធ្វើជានិមិត្តរូបតំណាងឱ្យ១៥០សព ។
ទោះជាកោះហាតជារណ្តៅសពដ៏ធំនៅសហរដ្ឋអាមេរិក ប៉ុន្តែមានមនុស្សចូលទស្សនាតិចតួចបំផុត ។ អ្នកដែលជីករណ្តៅបញ្ចុះសព គឺក្រុមអ្នកទោសនៅលើកោះរ៉ៃគ័រ (Rikers) ។លោកស្រីម៉ាលីន ហាន ប្រធានរណ្តៅសពលើកោះនិយាយថា ក្នុងមួយឆ្នាំមានអ្នកស្លាប់ត្រូវបញ្ជូនទៅកប់នៅទីនោះជិត១.៥០០នាក់ និងចាប់ពីឆ្នាំ១៨៦៩មក មានសាកសពជិត១លាននាក់ ។
កោះនោះត្រូវគេហាមប្រើធ្វើជាទីតាំងថតភាពយន្ត និងថតរូប ។ ចំពោះអ្នកចូលទស្សនារណ្តៅសព ត្រូវសុំការអនុញ្ញាតពីឆ្មាំគុក ។ កាលពីសម័យមុន កោះ Hart ធ្លាប់ប្រើប្រាស់ធ្វើជាទីតាំងសមយុទ្ធ និងជាគុកសម្រាប់អ្នកទោសពី១១រដ្ឋនៅភាគខាងត្បូងសហរដ្ឋអាមេរិក ដែលព័ទ្ធជុំវិញដោយរបងលួស និងបន្លា រួមទាំងមានបិទស្លាកហាមចូល ៕
ចែករំលែកព័តមាននេះ