ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា SEWOL រក​ឃើញ​សាកសព​ដល់​61​នាក់​ហើយ​បន្ត​រក​ ទៀត​ ខណៈ​សាច់​ញាតិ​ជន​រង​គ្រោះ​ខឹង​ពី​ការ​ផ្តល់​ព័ត៌​មាន​មិនច្បាស់​

11 ឆ្នាំ មុន

តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​កូរ៉េ​ខាងត្បូង​ YONHAP ថា​ ប្រតិបត្តិ​ការ​តាម​រក​អ្នក​បាត់​ខ្លួន​ជាង​២៤០​នាក់​ទៀត​ដោយ​សារ​ការ​លិច​នាវា​ឈ្មោះ SEWOL ក្នុង​ដែន​ទឹក​​នៃ​កោះ​ជីន​ដូ​ភាគ​និរតី​ឧប​ទ្វីប​កូរ៉េ​បន្ត​ធ្វើ​ទៀត​នាថ្ងៃ​ទី​២១​​ មេសា ​ជា​ថ្ងៃ​ទី​៦​ ក្រោយ​ការ​លិច​នាវា​នេះ ។​ នាព្រឹក​ព្រលឹម​ថ្ងៃ​ទី​២១ មេសា​ ពួក​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​មនុស្ស​៣​នាក់​ទៀត​ធ្វើ​ឱ្យ​ចំនួន​ជន​រងគ្រោះ​ដែល​ស្រង់​ចេញ​ពី​ទឹក​ឡើង​ដល់​៦១​នាក់​ គិតត្រឹម​ម៉ោង​៨​ព្រឹក ។​

តាម​ទីភ្នាក់​ងារ​ព័ត៌​មាន​កូរ៉េ​ខាងត្បូង​ YONHAP ថា​ ប្រតិបត្តិ​ការ​តាម​រក​អ្នក​បាត់​ខ្លួន​ជាង​២៤០​នាក់​ទៀត​ដោយ​សារ​ការ​លិច​នាវា​ឈ្មោះ SEWOL ក្នុង​ដែន​ទឹក​​នៃ​កោះ​ជីន​ដូ​ភាគ​និរតី​ឧប​ទ្វីប​កូរ៉េ​បន្ត​ធ្វើ​ទៀត​នាថ្ងៃ​ទី​២១​​ មេសា ​ជា​ថ្ងៃ​ទី​៦​ ក្រោយ​ការ​លិច​នាវា​នេះ ។​ នាព្រឹក​ព្រលឹម​ថ្ងៃ​ទី​២១ មេសា​ ពួក​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​មនុស្ស​៣​នាក់​ទៀត​ធ្វើ​ឱ្យ​ចំនួន​ជន​រងគ្រោះ​ដែល​ស្រង់​ចេញ​ពី​ទឹក​ឡើង​ដល់​៦១​នាក់​ គិតត្រឹម​ម៉ោង​៨​ព្រឹក ។​

អ្នក​មុជ​ទឹក​ជា​ច្រើន​រយ​នាក់​បន្ត​មុជ​តាមរក​ពួក​អ្នក​បាត់​ខ្លួន ខណៈ​មនុស្ស​២១៤​នាក់​ទៀត​នៅតែ​​បាត់​ខ្លួន ។​ ការ​ជួយ​សង្គ្រោះ​ដោយ​ប្រើ​នាវា​មុជ​ទឹក​គ្មាន​មនុស្ស​ជិះ​មួយ​គ្រឿង​ជា​ជំនួយ​ នាវា​៩០​​គ្រឿង​របស់​បូ៉លិស​សមុទ្រ​ ​នាវា​៣២​គ្រឿង​របស់​កង​ម៉ារីន​ នាវាឯក​ជន​៩០​គ្រឿង​ យន្ត​ហោះ​៣៤​គ្រឿង​ ​និង​អ្នក​ជួយ​សង្គ្រោះ​៥៥៦​នាក់​ ក្នុង​នោះ​រួម​មាន​ពួក​អ្នក​មុជ​ទឹក​នៅ​បន្ត​ប្រតិបត្តិ​ការ​តាម​រក​អ្នកបាត់​ខ្លួន​ទៀត ។​

នាវា​ឈ្មោះ​ SEWOL ដែល​លិច​មាន​ចំណុះ​៦.៨២៥​តោន​ ។ នាវា​នេះ​ចាកចេញ​ពី​ទីក្រុង​កំពង់​ផែ​ INCHEON របស់​កូរ៉េខាង​ត្បូង​កាលពី​យប់​ថ្ងៃ​ទី​១៥ មេសា​ ទៅ​កាន់​កោះ​ទេសចរណ៍​ JEJU បាន​លិច​នៅ​ជិត​កោះ​ជីនដូ​ ចុង​និរតី​នៃ​ប្រទេស​កូរ៉េខាងត្បូង ​។ ក្នុង​ចំណោម​មនុស្ស​៤៧៦​នាក់​ជិះ​ក្នុង​នាវា​​នេះ​មាន​សិស្ស​សាលា​ដល់​ទៅ​៣២៥​នាក់ និង​គ្រូបង្រៀន​១៥​នាក់​ដែល​ត្រូវ​ធ្វើ​ដំណើរ​សិក្សា​រយៈ​ពេល​៤​ថ្ងៃ ។​

សាច់​ញាតិ​គ្រួសារ​ជន​រងគ្រោះ​ ព្រម​ទាំង​សាធារណ​ជន​កាន់តែ​មាន​កំហឹង​ចំពោះ​ការ​ផ្តល់​ព័ត៌​មាន​មិនច្បាស់​របស់​រដ្ឋាភិបាល​ទាក់ទិន​ដល់​ការ​លិច​នាវា​នេះ ។​ ក្រោយ​ពេល​នាវា​នេះ​លិច​កាល​ពី​ថ្ងៃ​ទី​១៦ មេសា​ ក្រសួង​សន្តិ​សុខ​ និង​រដ្ឋ​បាល​សាធារណៈ​ប្រកាស​ថា​ មនុស្ស​ដល់​ទៅ​៣៦៨​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​ ។ បុ៉ន្មាន​ម៉ោង​ក្រោយ​មក​តួលេខ​នេះ​ធ្លាក់​មក​នៅ​ត្រឹម​តែ​១៦៤​នាក់​បុ៉ណ្ណោះ ។​
លោក LEE KYUNG-OK អនុ​រដ្ឋ​មន្ត្រី​ក្រសួង​នោះ​ពន្យល់​ថា​ ព័ត៌​មាន​មិនច្បាស់​នេះ​បណ្តាល​មក​ពី​សេចក្តី​រាយ​ការណ៍​ច្របូកច្របល់​របស់​តួអង្គ​ផ្សេងៗ​ដែល​មានវត្ត​មាន​នៅ​កន្លែង​​នាវា​លិច ។​ តុល្យ​ការ​​ក្រោយ​មក​មាន​ការ​ប្រែ​ប្រួល​ជា​ច្រើន​លើក​​មុន​ពេល​កំណត់​នា​ថ្ងៃទី​១៨ មេសា​ ពី​ចំនួន​អ្នក​ជួយ​សង្គ្រោះ​ថា មាន​១៧៤​នាក់ ។​

ទោះបី​ជា​កាពីតែន​នាវា​នោះ​ចាក​ចេញ​ពី​នាវា​មុន​អ្នកដំណើរ​ភាគ​ច្រើន​ តែ​មាន​ក្មេងស្រី​សិស្ស​​សាលា​ម្នាក់​នាង PARK JI YOUNG បាន​សុខ​ចិត្ត​បូជា​ជីវិត​នាង​ជួយ​សង្គ្រោះ​អ្នកដំណើរ​ជា​ច្រើន​នាក់​ ដោយ​ចែក​អាវ​ពោង​ដល់​ពួក​គេ ។​ បណ្តាសិស្ស​​សាលា​ដែល​នៅ​រស់​រាន​មាន​ជីវិត​​ ក៏​អះ​អាង​ផង​ដែរ​ថា​ គ្រូៗ​ពួក​គេ​ក៏​ខិត​ខំ​ជួយ​ឱ្យ​មនុស្ស​ចេញ​ពី​នាវា​​កំពុង​លិច​ដែរ ។​ ចំណែក​ការស្លាប់​របស់​សាស្ត្រាចារ្យ​២​នាក់​ត្រូវ​បាន​អះ​អាង​​ ហើយ​សាស្ត្រាចារ្យ​១០​នាក់​ក្នុង​ចំណោម​សាស្ត្រាចារ្យ​ទាំង​១៥​នាក់​ដែល​រួម​ដំណើរ​ជា​មួយ​សិស្ស​នៅ​តែ​បាត់​ខ្លួន ។​ រី​ឯ​សាស្ត្រា​ចារ្យ​ម្នាក់​ដែល​នៅ​រស់​រាន​មាន​ជីវិត​ត្រូវ​ជា​នាយក​​រង​សាលា​បាន​ចង​ក​សម្លាប់​ខ្លួន​នៅ​លើ​កោះ​ជីនដូ ៕