ធ្វើពិធីផ្ទេរតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ ខណៈលោក អាត់ ធន់ និងសកម្មជនបុរីកីឡាចូលខ្លួនតាមដីកា
រាជធានីភ្នំពេញ ៖ ដូចតាមការគ្រោងទុកនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ មេសា ២០១៤ មានរៀបចំពិធីផ្ទេរតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយលោក អំាង មាលតី ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវផ្ទេរមកកាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ជំនួសលោក ជីវ កេង ដែលត្រូវបានព្រះមហាក្សត្រតែងតំាងជាអនុប្រធានតុលាការកំពូល។
ពិធីនេះ បានបា្ររព្ឋធ្វើក្រោមអធិបតីភាពលោកអង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម និងមានការចូលរួមពីថ្នាក់ដឹកនំាក្រសួងយុត្តិធ៌ម តំណាងមកពីស្ថាប័ន និង អង្គភាពពាក់ព័ន្ឋជាច្រើនទៀត ។



ចែករំលែកព័តមាននេះ